logo

តួនាទីដឹកនាំរបស់បក្សគឺជាកត្តាសម្រេចសម្រាប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម

2026/1/13 | 11:43:14
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប លោក Salah Adly Abdelhafiz បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមបានដើរតួនាទីជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាមអស់រយៈពេលជិតមួយសតវត្សរ៍មកហើយ។ 
អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីប លោក Salah Adly Abdelhafiz (រូបថត៖ ង្វៀន ទ្រឿង/TTXVN)

ឈានចូលដល់យុគសម័យថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ - តួនាទីជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមត្រូវបន្តលើកកម្ពស់ដោយផ្អែកលើការកសាងបក្សដ៏ស្អាតស្អំ រឹងមាំ និងទូលំទូលាយ បង្កើនសមត្ថភាពជាអ្នកដឹកនាំ កម្លាំងប្រយុទ្ធ និងភាពវៃឆ្លាតក្នុងការគ្រប់គ្រង។ អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីបបានថ្លែងថា បក្សកុម្មុយនិស្តវៀតណាមត្រូវបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅឯករាជ្យជាតិ ដែលផ្សាភ្ជាប់ជាមួយសង្គមនិយម។ ស្តីពីអត្ថន័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយ និស្តវៀតណាម អគ្គលេខាបក្សកុម្មុយនិស្តអេហ្ស៊ីបបានសង្កត់ធ្ងន់ថា មហា សន្និបាតលើកទី១៤ មានអត្ថន័យជាកន្លឹះក្នុងការកំណត់ចក្ខុវិស័យ គោលដៅ និងការទម្លុះទម្លាយយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយផ្តោតលើការសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗ នៅឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥ ដោយបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ពិពិធកម្ម លើកកម្ពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ  និងផ្សាភ្ជាប់ការអភិវឌ្ឍជាតិជាមួយនឹងការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ៕

TAG
VOV/VOVworld/តួនាទីដឹកនាំ/បក្ស/កត្តាសម្រេច/ជ័យជម្នះ/បដិវត្តន៍វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត