logo

តន្រ្តីករ Phan Huynh Dieu និងបណ្តាបទចំរៀងបដិវត្តន៍វៀតណាម

2015/7/23 | 11:50:33

VOVWORLD_តន្រ្តីករ Phan Huynh Dieu ជាព្រឹទ្ធាចារ្យ
មួយរូបក្នុងវិស័យតូរ្យតន្រ្តីបដិវត្ត​ន៍វៀតណាម។​ ចំរៀង
របស់លោកស្តីអំពីមនោសញ្ចេតនាកំឡោះក្រមុំ
សម​មិត្ត​និងទឹកចិត្តស្នេហាជាតិ។ ចង្វាក់និងពាក្យ
ពេចន៍ក្នុងបទចំរៀងនិមួយៗរបស់លោកសុទ្ធតែមាន
លក្ខណៈប្រជាប្រិយ។

VOVWORLD_តន្រ្តីករ Phan Huynh Dieu ជាព្រឹទ្ធាចារ្យមួយរូបក្នុងវិស័យ
តូរ្យតន្រ្តីបដិវត្ត​ន៍វៀតណាម។​ ចំរៀងរបស់លោកស្តីអំពីមនោសញ្ចេតនា
កំឡោះក្រមុំសម​មិត្ត​និងទឹកចិត្តស្នេហាជាតិ។ ចង្វាក់និងពាក្យពេចន៍ក្នុង
បទចំរៀងនិមួយៗរបស់លោកសុទ្ធតែមានលក្ខណៈប្រជាប្រិយ។

បទចំរៀងដើមដំបូងរបស់តន្រ្តីករ Phan Huynh Dieu មានចំណងជើង
​ថា​”ស្លាម្លូ”។​បន្ទាប់មកគឺបទ”ក្រុមទ័ពការពារជាតិ”  ”មនោសញ្ចេតនាក្នុង
សំបុត្រ”​និង​”យុទ្ធជន​ក្នុងរដូវរងា”។ តាមអនុប្រធានសមាគមតន្រ្តីករ​វៀត
ណាម​លោក​Pham ​Ngoc Khoi បានឲ្យដឹងថា

“បទចំរៀងនានានិពន្ឋដោយតន្រ្តីករ Phan Huynh Dieu នាទសវត្សទី
៤០​នៃ​សតវត្សមុនបានផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍នៃប្រវតិ្តសាស្រ្តជាតិ។
 បទចំរៀង​ទាំងនោះពោពេញទៅដោយលក្ខណៈប្រជាប្រិយនិងចង្វាក់ភ្លេង
នៃជនជាតិវៀតណាម។ នេះហើយជាទីបង្អែកដ៏សំខាន់ជាទីបំផុតសំរាប់
ចំរៀងរបស់លោករស់ជាអមតះក្នុងដួងចិត្តទស្សនិកជន”។

តន្រ្តីករ Phan Huynh Dieu ក៏ជាអ្នកសំរួលភ្លេងឲ្យបទកំណាព្យនានា​
ក្លាយ ទៅជាបទចំរៀងដ៏ពិរោះដែលបានទស្សនិកជនពេញនិយម។ នោះ
គឺបទ”អ្នកបានស្លាប់”របស់កវី Te Hanh នាឆ្នាំ១៩៤៦និងបទ”ទុក្ខព្រួយ”
របស់កវី Huy Can ​នា​ឆ្នាំ១៩៤៩។ ក្នុងបណ្តាឆ្នាំ១៩៧០លោកបន្តសំរួល
ភ្លេងឲ្យបទកំណាព្យជាច្រើនទៀតដូចជាបទ”ម្លប់ដើម Konia”
 “ជីវិតល្អស្អាត” “ដំណើរទ័ពទាំងយប់ទាំងថ្ងៃ”​”បងនៅដើមទន្លេអូននៅ
ចុងទន្លេ”។ ដល់ឆ្នាំ១៩៨០លោកសំរួលភ្លេងឲ្យបទកំណាព្យមួយចំនួន
ទៀតដែលបានក្លាយទៅជាបទចំរៀងដ៏ល្បីនៅវៀតណាមនោះគឺបទ”
កំណាព្យចុងរដូវស្លឹកឈើជ្រុះ””រលក” និង“ទូកនិងសមុទ្រ” ។

កំសាន្តបទចំរៀងទាំងឡាយរបស់តន្រ្តីករPhan Huynh Dieu
ទស្សនិកជនតែង​តែចាប់អារម្មណ៍Romanticជាមួយនឹងចង្វាក់ពោរពេញ
ទៅដោយលក្ខណៈប្រជាប្រិយ។ ស្តីពីវណ្ណកម្មរបស់លោកតន្រ្តីករ Van
Dung ឲ្យដឹងថា

“លោកបានតែងបទចំរៀងជាច្រើនតាមប្រធានបទខុសគ្នាដែល
យើងទាំង​អស់គ្នានិយមចូលចិត្តយ៉ាងខ្លាំង។ បរិមាណវណ្ណកម្មដ៏ធំធេង
របស់លោកហាក់ដូចជាបានកត់ត្រានូវដំណាក់កាលប្រវត្តិសាស្រ្តមួយ”។

ដោយសាររាល់ការរួមវិភាគទានរបស់ខ្លួនតន្រ្តីករ Phan Huynh Dieu 
ត្រូវបាន​រង្ឋជូនពានរង្វាន់ហូជីមិញលើវិស័យអក្សរសាស្រ្តសីល្បៈ។ បណ្តា
បទចំរៀងរបស់លោករស់ជារៀងរហូតក្នុងអារម្មណ៍ទស្សនិកជន៕

TAG
តន្រ្តីករ/Phan Huynh Dieu/ចំរៀងបដិវត្តន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត