logo

ត្រូវការ​ដំណោះស្រាយទម្លុះទម្លាយ ​ដើម្បីជួយ​សហគ្រាសឈាន​ចូល​ទីផ្សារ​អន្តរជាតិ

2025/12/27 | 08:47:14
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងកម្មវិធី "ឈានចូលទីផ្សារអន្តរជាតិ” (GoGlobal) នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ។
 ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងកម្មវិធី "ឈានចូលទីផ្សារអន្តរជាតិ” (GoGlobal) នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ។ រូបថត៖ Kim Thanh/VOV

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើឲ្យកំណត់មុខសញ្ញាដែលត្រូវការឧបត្ថម្ភ; បញ្ជាក់យ៉ាងច្បាស់ពីតម្រូវការជាក់ស្តែងរបស់សហគ្រាសដែលទទួលផល។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញរាល់គោលនយោបាយគាំទ្រការនាំចេញ និងវិនិយោគ នាបច្ចុប្បន្ន; ស្រាវជ្រាវអភិវឌ្ឍកម្មវិធីសមាសភាគដូចជាការគាំទ្រការទិញយកនិងការរួមបញ្ចូលគ្នា(M&A) ជួយគាំទ្រការអភិវឌ្ឍផលិតផលហាឡាល់។ លើសពីនេះ កម្មវិធីនេះត្រូវការនីតិវិធី និងដំណើរការច្បាស់លាស់ ដើម្បីឱ្យសហគ្រាសបានយល់ពីលក្ខខណ្ឌចូលរួម សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន; កំណត់យន្តការភាពជាដៃគូរវាងរដ្ឋ-ឯកជន និងពង្រីកតួនាទីរបស់សមាគមមុខរបរ។ បណ្តាក្រសួងនិងផ្នែគនានា ត្រូវបានទាមទារឱ្យចូលរួមក្នុងការអនុវត្តកម្មវិធីនេះ ក្នុងស្មារតីរួមដំណើរជាមួយសហគ្រាស ដោយរួមចំណែកនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ៕

TAG
VOV/VOVworld/​ដំណោះស្រាយ/ទម្លុះទម្លាយ/​សហគ្រាស/​ទីផ្សារ​អន្តរជាតិ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត