logo

ត្រូវការវាយតម្លៃដោយសត្យានុម័តលើសេរីភាពខាងជំនឿសាសនានៅវៀតណាម

2022/12/22 | 08:10:41

(VOVWORLD) -  នៅក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសអំពីសេចក្តីសម្រេច ដាក់ វៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេស លើសេរីភាពសាសនា ដោយមិនអើពើការពិតដ៏រស់រវើកនៃសេរីភាពសាសនា វៀតណាមក្នុងបរិបទដែលគ្រឹស្តសាសនិកកំពុងរៀបចំអបអរបុណ្យណូអែលយ៉ាងសប្បាយទូទាំងប្រទេស។ ការដែលអាមេរិកដាក់វៀតណាមចូលក្នុងបញ្ជីឃ្លាំមើលពិសេស លើសេរីភាពសាសនា គឺច្បាស់ណាស់ជាការវាយតម្លៃខុសឆ្គង និងខ្វះសត្យានុម័តអំពីស្ថានភាពសេរីភាពសាសនា និងជំនឿរបស់វៀតណាម។

ពិធីបុណ្យ ស្រង់ទឹកព្រះពុទ្ធបដិមាករ ឆ្នាំ ២០២២ នៅវត្ត Tam Chuc ខេត្ត Ha Nam (រូបថត៖ danviet.vn)

ក្នុងនាមជាប្រទេសពហុសាសនា វៀតណាមមានសាសនាកើតមានឡើងនៅក្នុងប្រទេសដូចជា ពុទ្ធសាសនា Hoa Hao, Cao Dai... រួមជាមួយសាសនាដែលនាំចូលពីខាងក្រៅ ដូចជា សាសនាកាតូលិក ពុទ្ធសាសនា ប្រូតេស្តង់...ជាដើម។ បច្ចុប្បន្ន ប្រទេសជាតិទាំងមូលមានសាសនិកជនចំនួន  ២៦,៥ លាននាក់ (ស្រូបយក ២៧%  នៃចំនួនប្រជាជន) អង្គការចំនួន ៤៣ ចំណុះសាសនាចំនួន ១៦ ដែលត្រូវបានរដ្ឋទទួលស្គាល់ ឬ អនុញ្ញត្តិឲ្យចុះឈ្មោះប្រតិបត្តិការ។ អង្គការសាសនាមានអ្នកមុខចំនួន ៥៧.០០០ អ្នកការចំនួន ១៤៧.០០០នាក់ និងទីសក្ការៈបូជា ចំនួន ២៩.០០០ កន្លែង។ ព្រះពុទ្ធសាសនាមានឧបាសក ឧបាសិកាច្រើនជាងគេ គឺ ១៥,១ លាននាក់; បន្ទាប់មកគឺសាសនាកាតូលិកដែលមានគ្រឹស្តសាសនិក ចំនួន ៧,១ លាននាក់។

សកម្មភាពសាសនាដ៏រស់រវើក ចម្រុះ និងសម្បូរបែប

 នៅទូទាំងប្រទេស ជាពិសេសនៅតាមទីក្រុងធំៗ និងមជ្ឈមណ្ឌលសាសនាដូចជា៖ ទីក្រុងហាណូយ ទីក្រុង Hue ទីក្រុងហូជីមិញ, Hai Phong,  Nam Dinh, Ninh Binh, Tay Ninh, Can Tho... បានប្រព្រឹត្តទៅយ៉ាងផុលផុស  ចម្រុះនិងសម្បូរបែប។ សកម្មភាពសាសនាជាច្រើនបានក្លាយជាសកម្មភាពវប្បធម៌សហគមន៍ ដែលមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។  ពិធីបុណ្យទាន និងពិធីបុណ្យសាសនា  បានប្រារព្ធឡើងយ៉ាងឱឡារិក និងក្នុងទ្រង់ទ្រាយធំជាងពេលមុន ហើយក៏ទាក់ទាញសាសនិកជនកាន់តែច្រើនឡើងមកចូលរួម។ ពិធីបុណ្យដូចជា វិសាខបូជានៃព្រះពុទ្ធសាសនា បុណ្យណូអែលរបស់សាសនាកាតូលិក និងប្រូតេស្តង់ ការប្រារព្ធពិធីប្រសូត្រសាសនា Cao Dai ព្រះពុទ្ធសាសនា Hoa Hao ពិធីបុណ្យអាហាបួសរបស់មូស្លីមនៃខែរ៉ាម៉ាដាន។ល។ ដែលបានប្រព្រឹត្តទៅយ៉ាងឱឡារិក មានសេចក្តីថ្លៃថ្នូរ និងធានាសន្តិសុខ និងសណ្តាប់ធ្នាប់។ ពិធីបុណ្យសាសនាជាច្រើនបានក្លាយទៅជាពិធីបុណ្យរបស់ប្រជាជាតិទាំងមូល ដូចជាបុណ្យណូអែល បុណ្យ La Vang ជាដើម។ ជាពិសេស ទិវាបុណ្យវិសាខបូជា ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាផ្លូវការជាពិធីបុណ្យសាសនាមួយរបស់ពិភពលោក។ ពិធីបុណ្យខ្លះមានលក្ខណៈជានិរន្តរ៍ ដូចជា៖ ពិធីបួងសួងបង្សកូលដល់អ្នកដែលស្លាប់ក្នុងសង្រ្គាម  ដោយសមាគមព្រះពុទ្ធសាសនាវៀតណាមរៀបចំឡើងនៅឆ្នាំ ២០០៥); មហាសន្និបាតធម្មយាត្រា La Vang លើកទី ២៧ ជាមួយនឹងទ្រង់ទ្រាយធំរៀបចំដោយក្រុមប្រឹក្សាអេវេកវៀតណាម (២០០២) ។ល។ ដែលត្រូវបានប្រជាជនទូទាំងប្រទេសផ្តោតការយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជូនផ្កាអបអរសាទរមណ្ឌលអេវែកហាណូយ ក្នុងឱកាសបុណ្យណូអែល ឆ្នាំ ២០២២ (រូបថត៖ Thong Nhat/TTXVN)

បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេរីភាពជំនឿ និងសាសនារបស់ប្រជាជន

តថភាពជាក់ស្តែងនៃសកម្មភាពខាងជំនឿសាសនាក្នុងចំណោមប្រជាជនវៀតណាមនាប៉ុន្មានឆ្នាំថ្មីៗនេះកាន់តែមានភាពផុលផុស និងមាននិន្នាការកើនឡើង។ ដោយគ្រាន់តែក្រឡេកមើលពិធីបុណ្យសាសនារបស់ប្រជាជន យើងអាចឃើញថា សកម្មភាពទាំងនេះមិនត្រឹមតែជាសកម្មភាពសាសនា និងជំនឿនៅក្នុងសហគមន៍របស់សាសនិកប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាពិធីបុណ្យមួយដែលទាក់ទាញមនុស្សយ៉ាងច្រើនកុះករឱ្យចូលរួមផងដែរ។

អង្គហេតុខាងលើបង្ហាញថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលបង្កើតគ្រប់លក្ខខណ្ឌសម្រាប់ប្រជាជនចូលរួមដោយសេរីក្នុងសកម្មភាពសាសនា និងជំនឿ។ ភាពចម្រុះនៃសកម្មភាពសាសនាគឺជាភស្តុតាងដែលបង្ហាញថា សិទ្ធិសេរីភាពខាងជំនឿ និងសាសនានៅវៀតណាមត្រូវបាន និងកំពុងត្រូវបានធានា។ មិនត្រឹមតែចំពោះអ្នកកាន់សាសនាកាតូលិកប៉ុណ្ណោះទេ មាត្រដ្ឋាន និងសកម្មភាពសាសនារបស់ប្រជាជននៃសាសនាផ្សេងទៀតក៏កំពុងកើនឡើង  យ៉ាងផុលផុស ជីវភាពខាងវិញ្ញាណរបស់ប្រជាជនតែងតែត្រូវបានរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់។

ការដែលសហរដ្ឋអាមេរិកដាក់វៀតណាមក្នុងបញ្ជីឃ្លាំមើលពិសេសលើសេរីភាពខាងសាសនា ដោយមិនអើពើថា ជនរួមជាតិកាតូលិកវៀតណាមពីភាគខាងជើងទៅភាគខាងត្បូងកំពុងប្រារព្ធពិធីបុណ្យណូអែល យ៉ាងសប្បាយរីករាយ ហើយការវាយតម្លៃនេះខ្វះសត្យានុម័ត និងខ្វះការពិតអំពីសេរីភាពនៃសាសនា និងជំនឿនៅវៀតណាម។ គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមគឺគោរព និងធានាសិទ្ធិមនុស្សរបស់ប្រជាជន ក៏ដូចជាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន។ ប្រការនេះត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៣  ប្រព័ន្ធច្បាប់របស់វៀតណាម និងធានាឱ្យមានការគោរពក្នុងការអនុវត្តជាក់ស្តែង។ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងទូលំទូលាយ។ ដូច្នេះ ក្រសួងការបរទេសអាមេរិកចាំបាច់ត្រូវមានភាពប្រាកដនិយម និងមានសត្យានុម័ត នៅពេលវាយតម្លៃសមិទ្ធិផលនៃសេរីភាពជំនឿ និងសាសនានៅវៀតណាម៕

TAG
VOV/VOVworld/ត្រូវការ/វាយតម្លៃ/សត្យានុម័ត/សេរីភាព/ខាងជំនឿ/សាសនា/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត