logo

តំលៃសៀវភៅបុរាណរបស់ជនរួមជាតិ Dao

2014/5/26 | 10:00:42
Vovworld-សៀវភៅបុរាណរបស់ជន
រួមជាតិ Dao ជាបេតិកភ័ណ្ឌ​វប្បធម៍​ដ៏​
សែនសំខាន់ ជាប្រភពឯកសារ ជា
កូនសោរដើម្បីបើកទ្វាស្រាវជ្រាវ​
វប្បធម៍​របស់​ជនជាតិ Dao។ ​សៀវភៅ
បុរាណរបស់ជនជាតិ Dao នៅវៀត
ណាមដ៏សម្បូរបែប ភូមិជនរួមជាតិ Dao
នីមួយៗមានសៀវភៅបុរាណរាប់រយ
ក្បាល។
តំលៃសៀវភៅបុរាណរបស់ជនរួមជាតិ Dao (sapa-tourism.com)


        Vovworld-ជនរួមជាតិ Dao បានហៅសៀវភៅបុរាណនេះគឺ Sau រឺ Tsau មាន
ន័យថាសំបុត្រសៀវភៅ។ សៀវភៅត្រូវបានកត់ត្រាដោយអក្សរនិមិត្តរូប​តាមបែប
អក្សរ Han ប៉ុន្តែបានអានតាមភាសា Dao។ សៀវភៅបុរាណបាន​និទាន​អំពីដំណើរ
ការផ្លាស់ទីលំនៅដ៏លំបាកលំបិនរបស់ជនរួមជាតិជាជនជាតិ Dao ក៏ដូចជា​ស្មារតី
តស៊ូអង់អាចក្លាហានរបស់គេក្នុងការជំនះលើធម្មជាតិ។ ​មានសៀវភៅខ្លះ​ឆ្លុះ​បញ្ចាំង
ប្រវត្តិសាស្ត្របង្កើតអភិវឌ្ឍន៍របស់ជនជាតិ Dao រឺសៀវភៅកត់ត្រា​បញ្ជី​ពង្សាវតានៃ
ត្រកូលជាក់ស្ដែងនីមួយៗ។ តាមរយៈនោះពន្យល់អំពីទម្លាប់ធ្វើសក្ការ​បូជា Bang
Vuong ជាព្រះធំបំផុតរបស់ជនជាតិ Dao។ លោក Phan Cam Thuong អ្នកស្រាវជ្រាវ
ទិតៀនវប្បធម៍វិចិត្រសិល្បៈវៀតណាមបានឲ្យដឹងថា៖

        “ភាពវិសេសវិសាលរបស់ជនជាតិ Dao គឺធ្វើសក្ការបូជាអ្នកតា Bang បុរាណនិង
អ្នកដែលមានឥទ្ធិពលខាងសាសនា។ ក្នុងសៀវភៅជាច្រើនបាន​កត់ត្រាច្បាស់ថា
ជនជាតិ Dao បានលំហូរចូលទៅបណ្ដាដំបន់នៅវៀតណាមយ៉ាងម៉េចជាមួយ​ដំណើរ
ការប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់គេនៅដំបន់ដីផ្សេងៗគ្នាដែលត្រូវបានកត់ត្រាក្នុងសៀវ
ភៅនោះ។”

        ភូមិជនជាតិ Dao នីមួយៗមុននេះដូចជាបណ្ណល័យតូចមួយរក្សាបណ្ដាក្រម​
សៀវភៅបុរាណ។ ត្រកូលនីមួយៗ គ្រួសារនីមួយៗមានក្រាំងពង្សាវតាកត់ទុក​ឡើង
វិញបំរ៉ែបំរួលអភិវឌ្ឍន៍របស់ត្រកូលខ្លួន។ តាមនោះជនរួមជាតិ Dao ទាំងអស់សុទ្ធតែ
ជាកូនចៅ Bang Vuong ទោះបីនៅកន្លែងណាក៏ដោយក៏​ឯកភាព​អំពីជំនឿវប្បធម៍ភាសា
និងទំនៀមទំលាប់។

        ខ្លឹមសារសៀវភៅបុរាណរបស់ជនជាតិ Dao ដ៏សម្បូរបែប។ ទន្ទឹមនឹងតំលៃ​ណែ
នាំ​អនុវត្តសីលធម៍នោះ នៅមានតំលៃអភិរក្សទំនៀមទំលាប់ពិធីការរបស់​ជនជាតិ Dao
ទៀតផង។ លោក Cheo Ta Phung លេខាគណៈកម្មាធិការ​បក្ស​ភូមិ U Si Sung ឃុំ Tai Phoi
ទីក្រុង Lao Cai បានឲ្យដឹងថា៖

        “សៀវភៅបុរាណជាសៀវភៅដ៏ថ្លៃថ្លា។ សៀវភៅមើលថ្ងៃខែថ្ងៃជាវេលាល្អដើម្បី​
សាង​សង់ផ្ទះជ្រើសរើសថ្ងៃរៀបការ។ ព័ត៌មានជាច្រើនក្នុងសៀវភៅនៅកត់ត្រា​ទម្លាប់​ពិធីបុណ្យសពរបស់ជនជាតិ Dao។”

        ខុសពីជនជាតិភាគតិចផ្សេងៗរបស់វៀតណាមដែលគ្មានអក្សរ បទ​កំណាព្យ​ចម្រៀងត្រូវបានបន្តគ្នាពិមាត់មួយទៅមាត់មួយនោះ ជនជាតិ Dao បានខ្ចីអក្សរ Han ដើម្បីប្រែទៅជាភាសា Dao ដើម្បីរក្សាទុកនូវតំលៃវប្បធម៍របស់ជនជាតិខ្លួន។ នេះ
ជាប្រការដែលមិនមែនជាជនជាតិណាក៏ធ្វើបានឡើយ។ លោក Phan Cam Thuong
បានឲ្យដឹងថា៖

        “សៀវភៅទាំងអស់របស់ជនជាតិ​ Dao នៅដំណាក់កាលបុរាណត្រូវបានធ្វើ​ដោយប្រភេទក្រដាស់ដោយឡែកជនជាតិ។ ប្រភេទក្រដាស់នោះត្រូវបាន​ធ្វើ​ដោយចំបើងនិងក៏ធ្វើដូចជាការធ្វើក្រដាស់ Do របស់មនុស្សនៅវាលទំនាបដែរ។ អក្សរបានសសេរដោយជក់លើក្រដាស។ បណ្ដាសៀវភៅនោះមិនធំទេ ប្រមាណ​៣ដល់៤ពាន់អក្សរប្រហែលជារាប់សិបសន្លឹកក្នុងសៀវភៅមួយក្បាល។ មានសៀវ
ភៅទាយ សៀវភៅបង្រៀនអក្សរ សៀវភៅធ្វើសែនព្រេនជាដើម។”

        ជីវភាពខាងវប្បធម៍ស្ទើរតែទាំងអស់បានបន្សល់ទុកក្នុងសៀវភៅបុរាណ។ សៀវភៅបុរាណមិនត្រឹមតែដើម្បីមនុស្សជនជាតិ Dao រក្សាប្រពៃណីរបស់ជីដូន
​ជីតាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឲ្យសម្បូរបែបបន្ថែមខឿនវប្បធម៍​មហាគ្រួសារបណ្ដាជនជាតិវៀតណាមទៀតផង៕

TAG
តំលៃ/សៀវភៅ/បុរាណ/របស់/ជនរួមជាតិ/Dao/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត