logo

ថ្ងៃធ្វើការ​ទីពីរនៃសន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤​

2026/3/24 | 10:33:00
(VOVWORLD) - នាថ្ងៃទី២៤ ខែមីនា សន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតីកាលទី ១៤ បានឈាលដល់ថ្ងៃធ្វើការទី ២។

នៅពេលព្រឹក គណៈកម្មាធិការមជ្ឈិម និងគណៈប្រតិភូ បានធ្វើការនៅក្នុងសាលប្រជុំ ដោយពិភាក្សាលើប្រធានបទដូចជា៖ បទប្បញ្ញត្តិ បស់គណៈកម្មាធិការមជ្ឈិម ស្តីពីការអនុវត្តលក្ខន្តិកៈបក្ស; បទប្បញ្ញត្តិ របស់គណៈកម្មាធិការមជ្ឈិម ស្តីពីការងារត្រួតពិនិត្យ តាមដាន និងវិន័យបក្ស; បទប្បញ្ញត្តិ ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលទី១៤; បទប្បញ្ញត្តិ  ស្តីពីការងារនយោបាយ និងមនោគមវិជ្ជាក្នុងបក្ស។

ថ្ងៃធ្វើការទីពីរនៃសន្និបាតមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។ រូបថត៖ Ngoc Thanh/VOV

នៅពេលរសៀល គណៈកម្មាធិការមជ្ឈិម និងគណៈប្រតិភូ បានធ្វើការជាក្រុម ដោយពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារដូចជា៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល  ៥ ឆ្នាំដំណាក់កាល ២០២៦-២០៣០; ផែនការហិរញ្ញវត្ថុជាតិរយៈពេល ៥ឆ្នាំដំណាក់កាល ២០២៦-២០៣០; និងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ដំណាក់កាល ២០២៦-២០៣០; ផែនការខ្ចីប្រាក់និងសងបំណុលសាធារណៈរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២៦-២០៣០; សំណើស្តីពីការបង្កើតទីក្រុងដុងណៃចំណុះមជ្ឈិម; សេចក្តីសង្ខេបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ៥ របស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១០ ស្តីពីការបង្កើនការងារត្រួតពិនិត្យរបស់បក្ស និងសេចក្តីសង្ខេបរយៈពេល ២០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣ របស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១០ ស្តីពីការពង្រឹងភាពជាអ្នកដឹកនាំរបស់បក្សក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការខ្ជះខ្ជាយ៕

TAG
VOV/VOVworld/សន្និបាតមជ្ឈិម/បក្សកុម្មុយនិស្តវៀតណាម/នយោ​បាយ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត