logo

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

2026/2/3 | 07:12:00
(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀត ណាម )៣ កុម្ភៈ ១៩៣០-៣ កុម្ភៈ ២០២៦) នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូបនៃគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គ តំកលសព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ឡៃហ័រ/VOV)

អញ្ជើញចូលរួមមានវត្តមាន អគ្គលេខាបក្ស ឡោក តូ ឡឹម; លោកប្រធានរដ្ឋ លោក លឿង គឿង; លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ; លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន... រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំជាច្រើនរូបនៃបក្ស រដ្ឋ និងរដ្ឋសភា។ កម្រងផ្កាពីគណៈប្រតិភូសរសេរថា "ដឹងគុណជារៀងរហូតចំពោះលោកប្រធានហូជីមិញដ៏មហិមារ"។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ឡៃហ័រ/VOV)

គណៈប្រតិភូបានសម្តែងការគោរពយ៉ាងជ្រាលជ្រៅ និងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់លោកប្រធាន ហូ ជីមិញ ដែលជាស្ថាបនិក ជាថ្នាក់ដឹកនាំ និងជាអ្នកដឹកមនាំបក្សកុម្មុយនិស្តវៀតណាម ដែលជាកងទ័ពជួរមុខរបស់វណ្ណៈកម្មករ ប្រជាជនកម្មករ និងប្រជាជាតិវៀតណាម។ ក្នុងរយៈពេលជាង ៩៦ ឆ្នាំនៃការអភិវឌ្ឍ និងការរីកចម្រើន បក្សបានដឹកនាំប្រជាជនឱ្យសម្រេចបាននូវសមិទ្ធផលដ៏ឧត្តុងឧត្តម។ ខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្ត វៀតណាមក៏ស្របពេលវេលាដែលប្រទេសជាតិទាំងមូល កំពុងអវអរសាទរភាពគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សផងដែរ។ មហាន្និបាតគឺជាព្រឹត្តិការណ៍មានអត្ថន័យប្រវត្តិសាស្ត្រ បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាម ក្នុងការនាំប្រទេសជាតិឈានចូលយុគ្គសម័យស្ទុះឈានទៅមុខ៕

TAG
VOV/VOVworld/ថ្នាក់ដឹកនាំបក្ស/រដ្ឋ/គោរពវិញ្ញាណក្ខ័ន្ធ/លោកប្រធានហូជីមិញ/ឱកាស/ខួបលើកទី៩៦/ការបង្កើត/បក្សកុម្មុយនិស្តវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត