logo

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញជូនពរសហគមន៍កាតូលិកនិងប្រូតេស្តង់ ក្នុងឱកាសបុណ្យណូអែល

2025/12/18 | 08:14:00

(VOVWORLD) - នាថ្ងៃទី១៧ ខែធ្នូ ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹម លោក Trinh Van Quyet បានអញ្ជើញទៅជូនពរបុណ្យណូអែលនៅឯព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ។

លោក Trinh Van Quyet ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈិមជូនពរបុណ្យណូអែលនៅព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ (រូបថត៖ Vu Huong/VOV-ទីក្រុងហូជីមិញ)

ក្នុងជំនួបជាមួយលោកអាសឺវ៉ែក ប្រមុខព្រះសហគមន៍កាតូលិកទីក្រុង ហូជីមិញ Nguyen Nang  រួមជាមួយបូជាចារ្យ អ្នកកាន់សាសនា និងតំណាងសហគមន៍កាតូលិក លោក Trinh Van Quyet បានកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតី “គោរពបូជាព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ” របស់សហគមន៍កាតូលិក ជាពិសេសសកម្មភាពសប្បុរសធម៌ និងការឧបត្ថម្ភដល់ប្រជាជននៅតំបន់រងគ្រោះមហន្តរាយក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ចំពោះអាសឺវ៉ែក Nguyen Nang បានបញ្ជាក់ថា ក្រៅពីលើសកម្មភាពផ្សព្វផ្សាយសាសនា សមាគមន៍សាសនា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការងារសុខុមាលភាពសង្គម ដោយផ្តោតលើគោលដៅដ៏ធំបំផុត៖ សុខសាន្តត្រានសម្រាប់គ្រួសារនីមួយៗ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

នៅថ្ងៃដដែលនោះ ក្នុងអំឡុងពេលទស្សនកិច្ច និងជូនពរព្រះវិហារប្រូតេស្តង់វៀតណាម ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹម បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យថ្នាក់ដឹកនាំសាសនាបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។  លោកបានបង្ហាញទំនុកចិត្តថា ការឯកភាពគ្នានៃសាសនានឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយដើម្បីអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋដោយជោគជ័យ ដោយនាំមកនូវជីវភាពដ៏រុងរឿង និងសុភមង្គលជូនប្រជាជន។

កាលពីម្សិលមិញផងដែរ នៅទីក្រុងកិន ធើ អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង បានទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែល ឆ្នាំ ២០២៥ នៅឯព្រះសហគមន៍ភូមិភាគកិនធើ។ នៅទីនោះ លោកអនុប្រធានរដ្ឋសភាបានទទួលស្គាល់ការចូលរួមចំណែករបស់ជនរួមជាតិកាតូលិក បូជាចារ្យ ប៊ីស្សព្វចំពោះបុព្វហេតុនៃការកសាង និងការពារជាតិ។

ក្នុងនាមគណៈប៊ីស្សព លោកបូជាចារ្យ PL Nguyen Van Vinh បានសម្តែងការដឹងគុណចំពោះភ្នាក់ងារមជ្ឈិម និងថ្នាក់ដឹកនាំនៃទីក្រុង កិន ធើ ចំពោះការយកចិត្តទុកដាក់ និងការបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសាសនាដែលមានស្ថិរភាព និងស្របច្បាប់របស់ភូមិភាគ ដោយរួមចំណែកដល់ការពង្រឹងស្មារតីសាមគ្គីជនជាតិទាំងមូល៕

TAG
VOV/VOVworld/ថ្នាក់ដឹកនាំបក្ស/រដ្ឋ/ជូនពរ/សហគមន៍កាតូលិក/ប្រូតេស្តង់/បុណ្យណូអែល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត