logo

ថែន គីន ប៉ាង - ពិធីបុណ្យវប្បធម៌ដ៏វិសេវិសាលរបស់ជនជាតិថៃស្បែកស នៅខេត្ត Lai Chau

2025/4/21 | 07:38:00

(VOVWORLD) - ថែន គីន ប៉ាង (Then Kin Pang) គឺជាពិធីបុណ្យវប្បធម៌ប្រពៃណីរបស់ជនជាតិថៃស្បែកសនៅខេត្តឡាយចូវ  (Lai Chau)។ នេះគឺជាឱកាសមួយសម្រាប់ប្រជាជនដើម្បីបង្ហាញពីជំនឿ និងសេចក្តីប្រាថ្នាអំពីរដូវអំណោយផល និងភាពសុខសាន្តត្រានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ គឺជាឱកាសមួយសម្រាប់អភិរក្សនិងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ បង្កើតជាចំណុចលេចធ្លោ សម្រាប់វិស័យទេសចរណ៍ក្នុងមូលដ្ឋាន។

ពិធីបួងសួងសុំឲ្យមានអាកាសធាតុអំណោយផល ផលដំណាំល្អ និងភូមិស្រុកសុខសាន្ត (រូបថត៖ Khac Kien/VOV

ថែន គីន ប៉ាង គឺជាពិធីបុណ្យជះទឹកធំបំផុតនៅវៀតណាម ដែលតែងតែប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែទី ៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ  នៅឯស្រុកកំណើតនៃវប្បធម៌របស់ជនជាតិថៃស្បែកស ឃុំ ខុងឡាវ ស្រុកផុងថូ (ខេត្តឡាយចូវ)។ ពេលវេលាប្រារព្ធឡើងពិធីបុណ្យនេះត្រូវបានអ្នកស្រុកចាត់ទុកថា ជាពេលវេលាដែលផែនដី និងមេឃមានភាពសុខដុមរមនា អាកាសធាតុមានភាពកក់ក្តៅ សមស្របសម្រាប់សកម្មភាពកសិកម្ម ជាពិសេសការធ្វើស្រែចម្ការ ដែលជាមុខរបរកសិកម្មដ៏សំខាន់របស់ប្រជាជនថៃ។

លោក ដៀវ វ៉ាន ធួន សិប្បករប្រជាជនឆ្នើមម្នាក់នៅស្រុក ផុងថូ បានឲ្យដឹងថា យោងតាមទស្សនទានរបស់ជនជាតិថៃ ថែន គឺជាព្រះអាទិទេពអរូប ដែលតែងតែ ការពារនិងនាំមកសំណាងល្អដល់មនុស្សគ្រប់រូប។ ក្នុងពិធីបុណ្យទាន ប្រជាជនថៃស្បែកសតែងធ្វើពិធីគោរពបូជា បួងសួងដល់ព្រះអាទិទេព ប្រទានពរសុខភាព ជួបតែសំណាងល្អ និងភាពសុខសាន្តត្រានជូនដល់សហគមន៍។ ពិធីសែនបានធ្វើឡើងនៅតាមវត្តនានា ដោយមានការចូលរួមពីមេភូមិ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍៖

“ពិធីបុណ្យ ថែន គីន ប៉ាង  មានតាំងពីយូយារណាស់មកហើយ។ នេះជាពិធីបុណ្យរបស់គ្រូសែនដើម្បីថ្លែងអំណរគុណដល់ពពួកទេវតាដែលបានប្រទាន ពរ ឲ្យឆ្នាំពោរពេញដោយសេចក្តីសុខចម្រុងចម្រើន និងសុភមង្គលសម្រាប់មនុស្សគ្រប់រូប។ ពិធីបុណ្យនេះមានគោលបំណងលើកកំពស់ចំណេះដឹងរបស់ប្រជាជន ដើម្បីបងបនប្អូនប្រជាជនស្គាល់ពីវប្បធម៌អរូបីដ៏វិសេសវិសាលរបស់ជនជាតិថៃ ហើយត្រូវរួមគ្នាថែរក្សាផងដែរ”។

ពិធីបុណ្យជះទឹករួមមានពិធីដូចជា ការសែនព្រេន ការរាំនិងសកម្មភាពកម្សាន្តសហគមន៍ដែលផ្សាភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌ថៃ។ ថាសតង្វាយព្រះអាទិទេពត្រូវបានរៀបចំយ៉ាងពេញលេញជាមួយនឹងគ្រឿងដង្វាយដូច ជា ស្រា សាច់ជ្រូក បាយក្រឡាន ផ្លែឈើ និងរបស់របរប្រចាំតំបន់មួយចំនួនទៀត។  ប្រជាជនបានដាក់ដង្វាយដើម្បីអរព្រះគុណ; ជាមួយគ្នានេះ បង្ហាញពីការគោរពរបស់ប្រជាជនថៃចំពោះអ្វីដែលធម្មជាតិបានព្រទាន ជូន ។
ប្រជាជនរីករាយនឹងពិធីបុណ្យជះទឹកដ៏ធំបំផុតនៅប្រទេសវៀតណាមនៅខេត្តឡាយ ចូវ (រូបថត៖ Khac Kien/VOV)

លោកស្រី ម៉ាយ ធិ ហុង សីម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ផុង ថូ  ខេត្ត ឡាយចូវបានឲ្យដឹងថា ពិធីបុណ្យ ថែន គីន ប៉ាងបានរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ក្នុងមូលដ្ឋាន។ ភ្ញៀវទេសចរទៅកាន់ ផុង ថូ មិនត្រឹមតែសរសើរសម្រស់ធម្មជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ពីលក្ខណៈវប្បធម៌ពិសេសរបស់ សហគមន៍ជនជាតិ ជាពិសេសជនជាតិថៃស្បែកស តាមរយៈពិធីបុណ្យ ថែនគីន ប៉ាង៖

“សកម្មភាពពិសេសក្នុងពិធីបុណ្យគឺការលេងជះទឹកដាក់គ្នា។ ជាមួយនឹងអត្ថន័យថា ជះទឹកនាំមកនូវសំណាងល្អ សុខភាព និងភាពសុខសាន្តដល់ប្រជាជន និងភ្ញៀវទេសចរដែលមកទទួលយកបទពិសោធន៍ក្នុងពិធីបុណ្យនេះ។ ឆ្នាំនេះមានប្រជាជន និងភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនឡើង។ ប្រការនោះបញ្ជាក់ថា ពិធីបុណ្យនេះបាននាំមកនូវរូបភាពរួសរាយរាក់ទាក់របស់ប្រជាជន ផុងថូ និយាយដោយឡែក ក៏ដូចជាខេត្ត ឡាយចូវ និយាយរួមផងដែរ”។

ក្រៅពីពិធីសាសនា ពិធីបុណ្យ ថែន គីន ប៉ាង ក៏ជាឱកាសសម្រាប់សហគមន៍ជនជាតិថៃបានជួប ផ្លាស់ប្តូរ និងចូលរួមក្នុងល្បែងប្រជាប្រិយដូចជា លោតផ្លោះ ទាញព្រ័ត្រ រាំឫស្សី រាំ xoe និងសកម្មភាពតាមទន្លេ...។ សកម្មភាពនេះមិនត្រឹមតែនាំមកក្តីសប្បាយរីករាយ សាម្គីភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីយុវជនជនជាតិថៃនិងភ្ញៀវទេសចរយល់កាន់តែច្បាស់អំពីតម្លៃប្រពៃណីរបស់ជនជាតិថៃនៅខេត្ត ឡាយ ចូវ និយាយដោយឡែក និងបណ្តាខេត្តភាគពារយ័ព្យនិយាយរួម។  លោក ត្រិន  វ៉ាន់ គៀម ភ្ញៀវទេសចរណ៍មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “ប្រជាជនមកពីគ្រប់ទិសទីបាននាំគ្នាមកទីនេះ ទាំងអស់គ្នាបានសម្របខ្លួនក្នុងបរិយាកាសដ៏រីករាយនៃពិធីបុណ្យ។ អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺថាទាំងអ្នកស្រុកនិងអ្នកទេសចរសុទ្ធតែគោរពនៅទីសក្ការៈបូជាពពួកទេវតា; គ្រប់គ្នាបានលើកដៃបួងសួងសុំឲ្យមានសុខភាពល្អ សុខសាន្តត្រាននិងប្រមូលផលដំណាំល្អៗ។ លើសពីនេះ ប្រជាជនក៏អាចមើលការដកស្រង់នៃការកកសក់ ចាប់ត្រីនៅបឹងអូរ និងសម្របខ្លួនចូលរួមលេងល្បែងប្រជាប្រិយ ដែលនាំមកនូវចំណាប់អារម្មណ៍យ៉ាងពិសេស”។

តាមរយៈពិធីគោរពបូជា បទចម្រៀង ថែន និងសកម្មភាពសហគមន៍ ពិធីបុណ្យ ថែន គីនប៉ាងបានជួយផ្សារភ្ជាប់មនុស្សជំនាន់ក្រោយ អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ។ ក្នុងចង្វាក់នៃជីវភាពរស់នៅប្រចាំថ្ងៃមានការផ្លាស់ប្តូរជាជាច្រើននោះ ពិធីបុណ្យនេះនៅតែរក្សាបាននូវភាពរស់រវើករបស់ខ្លួន ដោយហេតុនេះ រួមចំណែកធ្វើឱ្យភាពស្រស់ស្អាតអស់កល្បជានិច្ចនៃសួនវប្បធម៌របស់បណ្តាជនជាតិវៀតណាម៕

TAG
VOV/VOVworld/Then Kin Pang/ពិធីបុណ្យ/វប្បធម៌ពិសេស/ជនជាតិថៃស្បែកស/ខេត្ត Lai Chau

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត