logo

ទឹកចិត្តមិត្តជប៉ុនម្នាក់ចំពោះវៀតណាម

2012/5/11 | 09:10:13
​VOVWorld- “ខ្ញុំចង់សរសេរអំពីលោកស្រី Nguyen Thi
Binh -នារីជាគំរូរបស់វៀតណាម​ អំពី ទឹកដីវៀតណាម​ពិសេសគឺអំពីសង្គ្រាមនៅវៀតណាមនឹងទាំងអ្វីៗ
ក្រោយសង្គ្រាមទៀត” ។នេះជាចំណាប់អារម្មណ៏របស់អ្នកអក្សសាស្រ្តនារីជប៉ុន
 Hiramatsu Tomoko​-អ្នកដែល ធ្លាប់បានចូលរួមចលនាប្រឆាំងសង្គ្រាមនៅវៀត
ណាម​គាំទ្រយ៉ាងពេញទំហឹងចំពោះវៀត ណាម។
VOVWorld- ពីការកោតគោរពចំពោះរូបភាពនារីវៀតណាមជាគំរូ១​រូប​-លោកស្រី
 Nguyen Thi Binh -អតីតអនុប្រធានរដ្ឋ អតីតរដ្ឋមន្រ្តីការបរទេសរដ្ឋាភិបាលបដិវត្តន៏ជា
បណ្តោះអាសន្ន សាធារណះរដ្ឋភាគខាងត្បូងវៀតណាម-​នៅតុចរចារអំពីកិច្ចព្រម
ព្រៀង​ប៉ារី​នាឆ្នាំ​១៩៧២ អ្នកអក្សសាស្រ្តនារីជប៉ុន Hiramatsu Tomoko​-បានមមានគំនិត
សរសេរសៀវភៅ​   “Nguyen Thi Binh   -នារីដែលធ្វើឲ្យផ្លាស់ប្តូរពិភពលោក”។
អតីតអនុប្រធារដ្ឋ Nguyen Thi Binh (​រូបថត៖Internet)
អ្នកអក្សសាស្រ្តនារីជប៉ុន Hiramatsu  Tomoko កើតនៅឆ្នាំ​១៩៤១​-ជាម្ចាស់វណ្ណះកម្ម របស់វណ្ណះកម្មអក្សសាស្រ្តជាច្រើន។កាលពីនៅក្មេងលោកស្រី Hiramatsu  Tomoko​ បាន
ចូលរួមបាតុកម្មជាច្រើនប្រឆាំងជំទាស់សង្គ្រាមនៅវៀតណាមនៅជប៉ុន។លោកស្រីមាន
ចំណាប់អារម្មណ៏យ៉ាងខ្លាំងអំពីសង្គ្រាមវៀតណាម​នឹងមានមនោសញ្ចេតនាពិសេស ចំពោះប្រជាជនវៀតណាម។នាឆ្នាំ​១៩៦៩ នៅសន្និសីទប៉ារី ​ស្តីអំពីសង្គ្រាមវៀតណាម លោកស្រីHiramatsu  Tomoko​ សង្កេតឃើញមាននារីម្នាក់-តំណាងឲ្យប្រជាជនវៀតណាម ចូលរូមនៅព្រិត្តិការណ៏នេះ។ លោកស្រីរៀបរាប់ធា៖ពេលនោះខ្ញុំមានចំណាប់អារម្មណ៏
ជាពិសេសអំពីមនុស្សវៀតណាម ។ នារីម្នាក់​តំណាងឲ្យប្រជាជាតិវីរភាព១​​កំពុងចរចារ
អំពីបញ្ហាសន្តិភាពសំរាប់ប្រជាជាតិខ្លួន។រូបភាព លោកស្រី Nguyen Thi Binh  បានធ្វើឲ្យ
ខ្ញុំជឿថា៖វៀតណាមនឹងឈ្នះ លើអាមេរិកជា ពិតប្រាកដ។  
       ក្នុងរយះបណ្តាខែឆ្នាំក្រោយនោះគំនិត​ រូបភាពអំពីនារីវៀតណាម-តំណាងឲ្យវីរះ
 ប្រជាជាតិ​១​នៅតុចរចារ​ដិតជាប់ក្នុងអារម្មណ៏លោកស្រីជានិច្ឆ ។​ដល់ឆ្នាំ​២០០៥លោក
ស្រី បានមកដល់វៀតណាមជាលើកដំបូង​នឹង​​ដោយមានការជួយឧបត្ថម្ភរបស់សមាគម សន្តិភាពនឹងមិត្តភាពនៃប្រទេសទាំង​២  លោកស្រីបានជួបផ្ទាល់ជាមួយលោកស្រី
Nguyen Thi Binh   ដើម្បីយកឯកសារសំរាប់សៀវភៅរបស់ខ្លួន។ លោកស្រីមានចំណាប់
អារម្មណ៏៖នេះជាកិត្តិយស់យ៉ាងធំ១។​ខ្ញុំបានជួបផ្ទាល់ជាមួយលោកស្រីBinh ចំនួន​៣
លើក។ សៀវភៅស្តីអំពីលោកស្រី​Nguyen Thi Binh   របស់ខ្ញុំ ត្រូវបានបណ្តាកាសែត​ធំៗ
នៅជប៉ុន ផ្សព្វផ្សាយ​នឹងប្រែសម្រួលចុះផ្សាយ។ដោយហេតុនេះសៀវភៅមានកំលាំង
ទាក់ទាញ យ៉ាងខ្លាំងចំពោះសាធារណជនជប៉ុន។    
     ក្នុងសៀវភៅមានកម្រាសជាង៣០០ទំព័រ “Nguyen Thi Binh   នារីដែលធ្វើឲ្យផ្លាស់ ប្តូរពិភពលោក”នេះលោកស្រី​ Hiramatsu  Tomoko បានពណ៏នាដោយស្មោះត្រង់អំពី
 លោកស្រី Nguyen Thi Binh   ការរួមវិភាគទានរបស់លោកស្រី​ចូលក្នុងប៉ុព្វហេតុបដិវត្តន៏
 វៀតណាម​ ពិសេសគឺទេពកោសល្យការទូតរបស់លោកស្រីNguyen Thi Binh  នៅតុចរចារ កិច្ចព្រមព្រៀងប៉ារី។​លោកស្រីក៏​សរសេរអំពីជនរងគ្រោះដោយជាតិគីមីពុលព័ណ៏លឿង
ទុំ​DIOXIN នៅវៀតណាម​ក៏ដូចជាផលវិបាកដែលកងទ័ពអាមេរិក​បានបន្សល់ទុកឲ្យប្រជា ជនវៀតណាមក្នុងសង្គ្រាមនោះផង។ដោយបានចេញផ្សាយនាឆ្នាំ២០១០សៀវភៅទទួល
បានការគាំទ្រយ៉ាងខ្លាំងក្លាពីបណ្តាមិត្តអ្នកអានជប៉ុន។​ចំនួនទឹកប្រាក់ដែលទទួលបានពី ការលក់សៀវភៅ លោកស្រីHiramatsu  Tomoko​ បានគាំទ្រចំពោះជនរងគ្រោះដោយជាតិ
គីមីពុល DIOXIN  វៀតណាម។​លោកស្រីបានចែករំលែកក្នុងឱកាសដំណើរ ទស្សនកិច្ច
នៅវៀតណាមថ្មីៗនេះថា៖ ខ្ញុំនិងបន្តទៅទស្សនាទីកន្លែងជាច្រើនទៀត។ខ្ញុំនឹងទៅកាន់
ខែត្រព្រៃភ្នំ១ចំនួន​នឹងតំបន់លំបាកលំបិនរបស់វៀតណាម​ដើម្បីសរសេរអំពីការរស់នៅ
នៅទីនោះ។ចំពោះ ប្រជាជនជប៉ុនសង្គ្រាមរបស់អាមេរិកនៅវៀតណាមគឺសង្គ្រាម
អយុត្តិធម៏១។ខ្ញុំមានបំណងថាទឹកដីដែលខ្ញុំស្រឡាញ់នេះនឹងស្វិតស្វាញក្នុងការតស៊ូ
ដណ្តើមយកយុត្តិធម៏សំរាប់ជន រងគ្រោះដោយជាតិគីមីពុលDIOXIN។
 កត់សំគាលនូវការគាំទ្រ ការរួមវិភាគទានរបស់លោកស្រីសំរាប់ប្រជាជនវៀតណាម សំព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមបានប្រគល់ជូនលោកស្រីមេដាយ”ដើម្បី
សន្តិភាព​មិត្តភាភរវាងបណ្តាប្រជាជាតិ”៕
TAG
ទឹកចិត្តមិត្តជប៉ុនម្នាក់ចំពោះវៀតណាម.Nguyen Thi Binh. Hiramatsu Tomoko

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត