logo

ទឹកជំនន់បានស្រកចុះ បណ្តាខេត្ត Gia Lai Khanh Hoa និង Dak Lak ប្រញាប់ប្រញាលជួយសង្គ្រោះប្រជាជន

2025/11/22 | 08:30:57
(VOVWORLD) - គិតត្រឹមយប់ថ្ងៃទី ២១ ខែវិច្ឆិកា តំបន់ជាច្រើននៅខេត្ត Khanh Hoa មានភ្លៀងធ្លាក់តិច ក្រោយរយៈពេល ៥ ថ្ងៃជាប់ៗគ្នា។ នៅបណ្តាឃុំ Tay Khanh Vinh, Dien Dien, Suoi Dau, Suoi Hiep, Tay Nha Trang, Bac Cam Ranh, Ba Ngoi ទឹកជំនន់បានស្រកចុះជាបណ្ដើរៗ ហើយប្រជាជនបានចាប់ផ្តើមសម្អាតលំនៅដ្ឋាន បន្ទាប់ពីត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់អស់រយៈពេលដ៏យូរ។
កម្លាំងសមត្ថកិច្ច រត់ប្រណាំងជាមួយពេលវេលាដើម្បីជួយសង្គ្រោះប្រជាជននៅក្នុងតំបន់លិចទឹកជ្រៅ។ រូបថត៖ VOV

ស្រដៀងគ្នានេះដែរ នៅខេត្ត Gia Lai ភ្លៀងក៏បានថយចុះ ហើយទឹកជំនន់ក៏បានស្រកចុះ។ ទោះជាយ៉ាងណាក៏ដោយ នៅកន្លែងជាច្រើន កម្រិតទឹកនៅតែខ្ពស់ មានហានិភ័យនៃការជន់លិចប្រសិនបើមានភ្លៀងធ្លាក់ម្តងទៀត ដូច្នេះហើយ នៅក្នុងសង្កាត់មួយចំនួន អាជ្ញាធរមូលដ្ឋានបានណែនាំប្រជាជនកុំឱ្យត្រឡប់ទៅផ្ទះវិញ។

ក្នុងពេលនោះ ខេត្ត Dak Lak នៅតែបន្តរងផលប៉ះពាល់យ៉ាងខ្លាំង។ ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តក្នុងតំបន់ Tay Hoa, Dong Hoa, Tuy An Bac, Dong Xuan, Xuan Loc និង Binh Kien។ កងកម្លាំងសមត្ថកិច្ចខេត្ត Dak Lak បន្តខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះប្រជាជន។ លោក Ta Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា៖ “មានទីតាំងមួយចំនួនដែលយើងជិតទៅដល់ហើយ ប៉ុន្តែជាទីបំផុតមិនអាចចូលទៅបានទេ។ កងកម្លាំងប្រដាប់អាវុធបានប្រើប្រាស់មធ្យោបាយជាច្រើន រួមទាំងទូកកាណូតដែលមានកម្លាំងខ្លាំង ប៉ុន្តែនៅតែមិនអាចទៅដល់ទីតាំងនោះបាន។ ក្នុងយប់នេះ និងថ្ងៃស្អែក យើងនឹងព្យាយាមទៅដល់ទីតាំងទាំងនោះ។ សូមស្នើឱ្យក្រសួងការពារជាតិបន្តគាំទ្រដល់កងកម្លាំង ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចការងារបន្ទាប់ពីទឹកស្រក ដើម្បីទប់ស្កាត់ការផ្ទុះឡើងជំងឺរាតត្បាត”

TAG
VOV/VOVworld/ទឹកជំនន់/ខេត្ត Gia Lai/ខេត្ត Khanh Hoa/ខេត្ត Dak Lak

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត