មកដល់មណ្ឌលទេសចរណ៍ Thanh Tan ភ្ញៀវទេសចរមិនត្រឹមតែត្រូវបាន
លង់ខ្លួនក្នុងបរិយាកាសស្ងៀមស្ងាត់ប៉ុណ្ណោះទេថែមទាំងត្រូវបានលង់ខ្លួន
ក្នុងចរន្តទឹកជ្រោះបរិសុទ្ឋក្តៅទៀតផង។ចូរមកដល់ មណ្ឌលទេសចរណ៍
Thanh Tan(ទីក្រុងHue) ១ដងដើម្បីទទួលចរន្តទឹកក្តៅធម្មជាតិតាមរយះ
អត្ថបទរបស់អ្នកយកព័ត៍នៃវិទ្យុសំលេងវៀតណាមLan Anh។
![]() ភ្ញៀវទេសចរបរទេសនៅជ្រោះទឹកក្តៅរ៉ែខនឹចThanh Tan ( Internet) |
អណ្តូងរ៉ែ ទឹកក្តៅរ៉ែខនឹច ThanhTanត្រូវបានរកឃើញដោយវេជ្ជបណ្តិតបារាំង
១រូបនាឆ្នាំ 1927 ក្នុងឪកាសមកដល់ទីនេះ។នោះជាអណ្តូងរ៉ែទឹកក្តៅរ៉ែខនឹច
មានសីតុណ្ហភាពឡើងដល់68អង្សា C។ គុណភាពទឹកជ្រោះក្តៅរ៉ែខនឹចThanh Tanត្រូវបានប្រៀបនឹងជ្រោះទឹកក្តៅរ៉ែខនឹច ល្បីឈ្មោះចំនួន20 នៅអាល្លឺម៉ង
អេស្ប៉ាញ ចិន និងកាណាដា។អគ្កនាយករងក្រុមហ៊ុនភាគហ៊ុន Thanh Tan
លោក Le Van Hoaអោយដឹងថា:“មុជទឹកនៅទីនេះគឹល្អណាស់ពីព្រោះថាទឹក
ក្តៅរ៉ែខនឹច មានគ្រប់សារធាតុរ៉ែដែល ជ្រោះ ទឹក ក្តៅរ៉ែខនឹច នៅទីនេះជាទឹក
ធម្មជាតិទាំងស្រុង ។បរិមាណទឹក ក្តៅរ៉ែខនឹចហូរក្នុង១ថ្ងៃជាង700ម៉ែត្រគិប
បានធ្វើឲ្យចរន្តទឹកត្រូវបានផ្លាស់ប្តូរជាប្រចាំ។ទឹក ក្តៅរ៉ែខនឹចគឹលល្អសំរាប់
សុខភាពដាយសារមានបរិមាណcanxi ខ្ពស់គឺ160mg/1លីត្រនិងបរិមាណ
Magie ខ្ពស់គឺ24mg/1លីត្រ“។
ទឹកក្តៅរ៉ែខនឹចនៅទីនេះអាចផិកផ្ទាល់បានឬ មុជត្រាំទឹកព្យាបាលជំងឺ។
ប្រការនេះបានធ្វើអោយបរិមាណភ្ញៀវដែលមកទស្សនា Thanh Tan កើន
ឡើងពី១ថ្ងៃទៅ១ថ្ងៃ។ជារៀងរាល់ឆ្នាំ មណ្ដលទេសចរណ៍នេះទទួលភ្ញៀវ
ប្រមាណ1សែន2ម៉ឺនលើក/នាក់។ លោក Le Van Hoa អោយដឹងថែមទៀត
ថា: “នៅទីនេះអាចមុជទឹកក្នុងរយះពេលទាំង៤រដូវ។នារដូវរងារក្រោយពីមុជ
ទឹករួចហើយភ្ញៀវទេសចរមានអារម្មណ៍ធូស្រឡះដោយមិនបាច់ពាក់អាវរងារ។
នាសរទរដូវនិងនិទាឃរដូវភ្ញៀវទេសចរមានចំណាប់អារម្មណ៍ល្អ ក្រោយ
ពីមុជទឹក។ឯក្នុងរដូវក្តៅគេមានចំណាប់អារម្មណ៍ស្រឡះពេក“។
![]() ទឹកក្តៅរ៉ែខនឹច Thanh Tan(Internet). |
ការចូលមុជទឹកលង់ខ្លួនក្នុងចរន្តជ្រោះទឹកជ្រោះក្តៅរ៉ែខនឹច/១ថ្ងៃ ភ្ញៀវទេសចរ
គ្រាន់តែចំណាយប្រាក់ក្នុងម្នាក់ 5 ម៉ឺនដុងប៉ុណ្ណោះ។ប្រ សិនបើ មិនចូលចិត្ត លង់
ខ្លួនក្នុងចរន្តជ្រោះទឹកក្តៅរ៉ែខនឹចទេភ្ញៀវទេសចរអាចមុជទឹកនៅបឹងហែលទឹក។ក្នុងប៉ុន្មានថ្ងៃក្តៅភ្ញៀវទេសចរអាចលង់ខ្លួនក្នុងចរន្តទឺកថ្លាឆ្វង់ដោយមានល្បែង
កំសាន្តរអិលល្បាក់ មុជទឹកសមុទ្រសិប្បនិមិត បឹងបាញ់ទឹកជាដើម។
ទិដ្ឋភាពនៅទីនេះមានកំលាំងទាក់ទាញមនុស្សធ្វើឲ្យការខ្វល់ខ្ចាយចិត្តទាំងឡាយ
ក្នុងជីវភាពរស់នៅប្រហែលជាត្រូវបានកួចយកទៅ៕








