logo

ទាក់ទាញវិនិយោគិនអូស្ត្រាលីឱ្យចូលរួមមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម

2026/3/25 | 10:07:19
(VOVWORLD) - នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនា មូលនិធិវិនិយោគ Vintage Point រួមជាមួយសមាជិកមួយចំនួននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម និងសហគ្រាសវៀតណាម បានជួបជាមួយវិនិយោគិនអូស្ត្រាលី ដើម្បីឧទ្ទេសនាមអំពីឱកាសវិនិយោគថ្មីៗនៅវៀតណាម តាមរយៈមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាស្ថាប័នហិរញ្ញវត្ថុថ្មីមួយដែលទើបបង្កើតឡើងដោយវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០២៦។
សម័យប្រជុំនៅសភារដ្ឋ Victoria នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ប្រភព៖ Viet Nga/VOV Australia

លោក Colin Mullins នាយកប្រតិបត្តិនៃមូលនិធិ Vintage Point ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានអះអាងថា នេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនអូស្ត្រាលី មកបណ្តាក់ទុនចូលទីផ្សារវៀតណាម។

“ខ្ញុំជឿជាក់ថា ពីទស្សនៈហិរញ្ញវត្ថុ នេះគឺជាពេលវេលាដ៏ពិសេសមួយសម្រាប់វៀតណាម។ ប្រទេសវៀតណាមបានទទួលយកស្ថាប័នមូលធន រួមទាំងស្ថាប័នអន្តរជាតិផងដែរ។ អូស្ត្រាលីមានឧត្តមភាពដែលអាចវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលវៀតណាមមានតម្រូវការខ្ពស់។ ដោយសារតែមូលនិធិសោធននិវត្តន៍របស់អូស្ត្រាលីមានតម្លៃជាង ៤ ពាន់ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនត្រូវបានវិនិយោគនៅអូស្ត្រាលី ប៉ុន្តែពួកគេក៏ចង់វិនិយោគទៅខាងក្រៅទៀតផង។ ដូច្នេះហើយ  ការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងបើកចេញឱកាសសម្រាប់វិនិយោគិនអូស្ត្រាលី ក្នុងការប្រើប្រាស់មូលធនរបស់ខ្លួននៅវៀតណាម”។

នៅពេលដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ មូលនិធិវិនិយោគ Vintage Point បានសន្យាទាក់ទាញការវិនិយោគរហូតដល់ ១០ ពាន់លានដុល្លារអាមេរិកចូលមជ្ឈមណ្ឌលនេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយប្រទេសអូស្ត្រាលីត្រូវបានចាត់ទុកជាទីផ្សារដ៏មានសក្តានុពល៕

TAG
VOV/VOVworld/វិនិយោគិន/អូស្ត្រាលី/មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត