logo

ទីក្រុង Da Lat ត្រូវបានបោះឆ្នោតជ្រើសរើសជាកន្លែងទស្សនាផ្កាដ៏អស្ចារ្យបំផុតទាំង១០លើពិភពលោក

2022/3/25 | 09:27:56

(VOVWORLD) - នាពេលថ្មីៗនេះ នៅក្នុងតារាងរៀបចំណាត់ថ្នាក់របស់គេហទំព័រ Booking.com អំពីទីកន្លែងសម្រាប់ទៅទស្សនាផ្កា ទីក្រុង Da Lat (ខេត្ត Lam Dong) បានជាប់ចំណាត់ ថ្នាក់លេខ ៣ ក្នុងចំណោមឈ្មោះកំពូលទាំង ១០ ដែលភ្ញៀវទេសចរពេញចិត្តបំផុត។

ដូចដែល Booking.com ពិពណ៌នាថា ទីក្រុង Da Lat របស់វៀតណាមត្រូវបានគេហៅថា "ទីក្រុងនៃផ្ការាប់ពាន់ប្រភេទ"។ ទីក្រុង Da Lat មានសួនឧទ្យាន កសិដ្ឋាន និងពិធីបុណ្យផ្កាផ្សេងៗគ្នាជាច្រើន។ នៅពេលមកទស្សនាទីនេះ ភ្ញៀវទេសចរងាយនឹងចាប់អារម្មណ៍ដោយក្លិនក្រអូបឈ្ងុយឈ្ងប់ពីផ្ការាប់រយប្រភេទដែលភាយចេញពីសួនផ្កាផ្សេងៗគ្នា។

សូមឧទ្ទេសនាមដល់លោកអ្នកនាងនិងប្រិយមិត្តអំពីផ្កាលេចធ្លោចំនួន ១០ ប្រភេទរបស់ទីក្រុង Da Lat ដូចតទៅ៖

មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង ផ្លូវផ្កាឈូករ័ត្នព្រៃប្រវែង ៥០០ម៉ែត្រនៅឃុំ Da Ron ស្រុក Don Duong គឺជាកន្លែងទស្សនាផ្កាដែលទាក់ ទាញភ្ញៀវទេសចរមកថតរូប និងទស្សនាក្នុងចន្លោះពីចុងខែតុលាដល់ខែវិច្ឆិកា។ រូបថត៖ VNExpress
ប្រការដ៏អស្ចារ្យអំពីផ្កាក្រពុំនៅ Da Lat គឺថា ពួកវារីកស្ទើរតែពេញមួយឆ្នាំ។ ក្នុងនោះរដូវផ្ការីកយ៉ាងស្រស់ស្អាតបំផុតគឺពីខែឧសភាដល់ខែធ្នូ។ រូបថត៖ VOV.VN
ពេលវេលាដែលផ្កាឈូករ័ត្ន រីកនៅ Da Lat មានពីររដូវ។ នោះគឺចាប់ពីខែឧសភាដល់ ខែមិថុនានិងចាប់ពីខែវិច្ឆិកាដល់ខែខែធ្នូ។
ផ្កាកុលាប Da Lat ត្រូវបានដាំដុះ និងរីកពេញមួយឆ្នាំ បង្កភាពងាយស្រួលសម្រាប់ ភ្ញៀវទេសចរអាចមកទស្សនា និងទិញផ្កានៅពេលណាក៏បាន។ រូបថត៖ GD&XH
ផ្កាឡាវេនឌឺ គឺជាផ្កាដ៏ល្បីបំផុតនៅទីក្រុង Da Lat ក្នុងខែកក្កដាជារៀងរាល់ឆ្នាំ។ អ្វីដែលធ្វើឲ្យប្រភេទផ្កានេះមានភាពពិសេសបំផុត គឺនៅតែ Da Lat ប៉ុណ្ណោះដែលអាចដាំ ប្រភេទផ្កានេះបានច្រើននិងល្អយ៉ាងដូច្នេះ។ រូបថត៖ Huynh Cao Truc។
ផ្កាបាក់វិត Da Lat ត្រូវបានដាំដុះនៅតាមកសិដ្ឋានជាច្រើនដើម្បីធ្វើជាចំណីសម្រាប់ បសុសត្វ ដូច្នេះគុណភាពផ្កាត្រូវបានថែរក្សាយ៉ាងល្អ។ ពេលវេលាដែលផ្កាបាក់វិត Da Lat រីកខ្លាំងបំផុត គឺចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា។ រូបថត៖ Dan Viet។
ផ្កាជើងគោ Da Lat ចាប់ផ្តើមរីកពីខែធ្នូ ដល់ខែមករា ឆ្នាំក្រោយ។ ជាពិសេស ខែធ្នូ គឺ ជាពេលវេលាដែលផ្ការីកច្រើនបំផុតនិងស្រស់ស្អាតបំផុត។ រូបថត៖ GD&XH
ផ្កាក្ងោកពណ៌ស្វាយគឺជា "លក្ខណៈពិសេសដោយឡែក" របស់ Da Lat ដែលតែងតែរីក ក្នុងខែមីនាជារៀងរាល់ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាប្រភេទផ្កាដែលអ្នកមិនមាន នៅកន្លែងណាក្រៅពីទីក្រុង Da Lat នោះឡើយ។ រូបថត៖ vietnambooking.com
មីម៉ូសា គឺជាប្រភេទផ្កាប្រចាំតំបន់ដីនេះ ពីព្រោះវាត្រឹមតែដុះនិងរីកលូតលាស់បានតែ នៅទីក្រុង Da Lat ប៉ុណ្ណោះ។ រូបថត៖ Vntrip
ពេលវេលាដែលផ្លែផ្កាសាគូរ៉ារីក គឺចាប់ផ្តើមពីខែមករាដល់ខែកុម្ភៈ។ បច្ចុប្បន្ននេះទីក្រុង មានដើមសាគូរ៉ាប្រហែល ៣០០០ ដើម។ រូបថត៖ GD&XH

TAG
VOV/VOVworld/Da Lat/ទស្សនាផ្កា/អស្ចារ្យ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត