logo

ទីក្រុង Da Nang មួយដ៏ស្វាហាប់ប៉ុន្តែឥឡូវនេះស្ងប់ស្ងាត់ក្នុងបរិបទនៃការីករាលដាលជំងឺ Covid-19

2020/4/19 | 01:00:00
(VOVWORLD) - ទីក្រុង Da Nang មានភាពម្ចាស់ការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 យ៉ាងម៉ឹងម៉ាត់។ ទីក្រុង Da Nang មួយដ៏ស្វាហាប់ ប៉ុន្តែឥឡូវនេះស្ងប់ស្ងាត់ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid-19។
 រថយន្តចល័តដែលភ្ជាប់ដោយព័ន្ធបំពងសម្លេងរបស់កម្លាំងសមត្ថកិច្ចឃោសនាអំពីការវិវត្តនិងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ព្រមទាំងជូនដំណឹងដល់ប្រជាជនថាមិនឱ្យប្រមូលផ្តុំគ្នាច្រើននៅតាមទីសាធារណៈ។
នាពេលអារុណរះដ៏ស្ងាត់ជ្រងុំនៅទីក្រុង Da Nang 
 អនុវត្តការការពារនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ចាប់ពីម៉ោង ១៥៖០០ ថ្ងៃទី ២៩ ខែមិនាទីក្រុង Da Nang បានហាមឃាត់ការចុះមុជទឹកសមុទ្រនិងធ្វើអាជីវកម្មលើឆ្នេរសមុទ្រទាំងអស់។ អនុវត្តតាមសារចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីស្តីពីការហាត់ប្រាណតាមឆ្នេរសមុទ្រក៏ត្រូវបានហាមឃាត់យ៉ាងម៉ឺងម៉ាត់ផងដែរ។
 ផ្លូវសំខាន់ៗនៅចំកណ្តាលទីក្រុងដូចជា  Bach Dang – Tran Phu – Le Loi ជាដើមមានភាព ស្ងាត់ជ្រងុំ។ រូបថត៖ ផ្នែកផ្លូវក្រោមដីនៅលើដងផ្លូវ Tran Phu មានភាពស្ងាត់ជ្រងុំដោយមិននឹកស្មានដល់នោះឡើយ។
 ត្រង់ចំណុចប្រសព្វចរាចរណ៍ដែលនាំទៅដល់ស្ពាននាគ ហ្វុងសត្វព្រាបកំពុងរកចំណីស៊ី។
 កំណាត់ផ្លូវ Hai Phong ធ្លាប់មានសិក្សានុស្សិសទៅសាលារៀនជាច្រើនកាលពីមុន ប៉ុន្តែឥឡូវនេះគឺខុសប្លែកពីគ្នាទាំងស្រុង។
 កន្លែងជាច្រើនតាមទីសាធារណៈនៅសងខាងដងទន្លេ Han ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដាក់ខ្សែរបាំងដោយហាមប្រាមពុំឲ្យប្រមូលផ្តុំគ្នាច្រើននោះឡើយ។
 ផ្លូវ Bach Dang នៅត្រើយខាងលិចនៃទន្លេ Han តែងតែមានកម្លាំងមានសមត្ថកិច្ចឈរយាម          ជាប្រចាំជារៀងរាល់ថ្ងៃ។
ទេសភាពស្ងាត់ជ្រងុំមួយនៅសួនច្បារលើផ្លូវ Tran Hung Dao - នៅច្រាំងខាងកើតនៃទន្លេ Han ក្នុងស្ថានភាពនៃជំងឺរាតត្បាត Covid-19 ។ 
 មនុស្សគ្រប់រូបដែលមានការងារត្រូវចេញទៅក្រៅក៏ត្រូវពាក់ម៉ាស់ការពារផងដែរ។
 កំណាត់ផ្លូវមួយដែលមើលពីខាងលើគឺពិតជាស្ងាត់ជ្រងុំដោយមិនសូវមនុស្សធ្វើដំណើរនោះឡើយ។
 អនុវត្តគោលនយោបាយបញ្ឈប់សេវាកម្មក្នុងអំឡុងពេលដែលមានការរីករាលដាលនៃជំងឺCovid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញឡានក្រុង Quang An ១ ត្រូវប្រមូលផ្តុំនៅចំណតរថយន្តរបស់ខ្លួន។
 តំបន់អាកាសយានដ្ឋានអន្តរជាតិ Da Nang មានភាពស្ងាត់ជ្រងុំណាស់
បុគ្គលិកផ្នែកធ្វើអនាម័យបរិស្ថានទីក្រុង នៅតែខិតខំប្រឹងប្រែងបំពេញការងារដើម្បីទីក្រុងនិងផ្លូវស្រស់ស្អាតថែមទៀតនៅថ្ងៃស្អែក៕ 
TAG
VOV/VOVworld/​ទីក្រុង Da Nang/ស្វាហាប់/ស្ងប់ស្ងាត់/រីករាលដាល/ជំងឺ Covid-19/ទន្លេ Han

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត