logo

ទីក្រុង Hoi An ជាប់ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ២៥ នៅលើពិភពលោកឆ្នាំ ២០២២

2022/7/21 | 11:00:00
(VOVWORLD) - ទីក្រុង Hoi An ជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងបញ្ជីទីក្រុងទាំង ២៥ ដែលត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសរើសច្រើនជាងគេបំផុត។

កាលពីថ្ងៃទី ១៥ ខែកក្កដា ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Travel & Leisure របស់អាមេរិកបានប្រកាសថា Hoi An គឺជាទីក្រុងតែមួយគត់របស់វៀតណាមដែលស្ថិតនៅក្នុង បញ្ជីទីក្រុងល្អបំផុត លើពិភពលោកក្នុងឆ្នាំ ២០២២។

តាមនោះ ទីក្រុង Hoi An ជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងបញ្ជីទីក្រុងទាំង ២៥ ដែលត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសរើសច្រើនជាងគេបំផុត។

ទិដ្ឋភាពទីក្រុង Hoi An មើលពីលើ។ រូបថត៖ Minh Hai។

នេះគឺជាព្រឹត្តិការណ៍មួយក្នុងក្របខណ្ឌនៃពានរង្វាន់ World’s Best Awards ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយផ្អែកលើការបោះឆ្នោតរបស់អ្នកអានរាប់សែននាក់ដែលជាភ្ញៀវទេសចរជុំវិញពិភពលោក។

ទីក្រុងល្អបំផុតទាំង ២៥ ត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប កន្លែងទស្សនាគួរឲ្យទាក់ទាញ ភាពរួសរាយរាក់ទាក់បដិសណ្ឋារកិច្ច ម្ហូបអាហារ ក៏ដូចជាវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ សេវាកម្មទិញទំនិញ ក៏ដូចជាតម្លៃរួម ជាដើម។

ក្នុងឆ្នាំ ២០១៩ Travel & Leisure ធ្លាប់បានបោះឆ្នោតជ្រើសរើស Hoi An ជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតនៅលើពិភពលោក។

ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍តាំងពីសតវត្សទី ១៦ មក Hoi An - ទីក្រុងបុរាណដែលស្ថិតនៅតាមមាត់ទន្លេ Hoai ជាទីមនោរម នៅតំបន់ទំនាបមាត់សមុទ្រនៃខេត្ត Quang Nam ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏ស្តុកស្តម្ភបំផុតនៅក្នុងតំបន់។ រូបថត៖ Minh Hai
ទីក្រុងបុរាណ Hoi An មានប្រព័ន្ធកេរ្តិ៍ដំណែលចំនួន ១៣៦០ រួមទាំងផ្ទះបុរាណចំនួន ១០៦៨ខ្នង អណ្តូងបុរាណចំនួន ១១ ព្រះវិហារត្រកូលចំនួន ៣៨ វត្តចំនួន ១៩ ទីសក្ការៈបូជាព្រះអាទិទេពចំនួន ៤៣ សាលាភូមិចំនួន ២៣ ផ្នូរបុរាណចំនួន ៤៤ និងស្ពានបុរាណ ១។ រូបថត៖ Minh Hai។
ទីក្រុងបុរាណ Hoi An ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌនៅឆ្នាំ១៩៩៩។ រូបថត៖ NickM/VNExpress។
រូបថត៖ Ha Phuong។
ល្បែង Bai Choi នៅទីក្រុងបុរាណ Hoi An។ រូបថត៖ VOV។
ការបណ្ដែតប្រទីពនៅជើងវត្ត Cau - និមិត្តរូបនៃទីក្រុង Hoi An។ រូបថត៖ Minh Hai។
រូបថត៖ Ha Phuong។
មី Quang - មុខម្ហូបដ៏ពេញនិយមនៅ Hoi An។ រូបថត៖ VOV
រូបថត៖ Ha Phuong។

TAG
VOV/VOVworld/Hoi An/វៀតណាម/ទីក្រុងបុរាណ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត