logo

ទីក្រុងកឹនធើ ស្នើឲ្យមានកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសរុស្ស៊ីក្នុងវិស័យថាមពលកកើតឡើងវិញនិងកសិកម្ម

2025/11/30 | 10:23:00
(VOVWORLD) - នៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងកឹន ធើ លោក ឡេ ក្វាងទុង លេខាគណៈកម្មាធិការបក្សទីក្រុងកឹនធើ អញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូក្រុមប្រឹក្សាសហព័ន្ធ នៃរដ្ឋសភាជាតិសហព័ន្ធរុស្ស៊ី។ 
លោក ឡេ ក្វាងទុង លេខាគណៈកម្មាធិការបក្សទីក្រុងកឹនធើ ជួបធ្វើការជាមួយគណៈប្រតិភូក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី (រូបថត៖ daibieunhandan.vn)

វិនិយោគិន និងសហគ្រាសរុស្ស៊ីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់អំពីឱកាសសហប្រតិបត្តិការវិនិយោគនៅទីក្រុងកឹនធើ ក្នុងនោះមានវិស័យទេសចរណ៍; បង្ហាញពីបំណងប្រាថ្នាចង់ពង្រីកកិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងតំបន់នានារបស់រុស្ស៊ី និងតំបន់នានារបស់វៀតណាម។

អនុប្រធានទីមួយនៃក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោក អេ.វី. យ៉ាតស្គីន (កណ្តាល) ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃទីក្រុងកឹនធើ (រូបថត៖ daibieunhandan.vn)

នៅខាងទីក្រុងកឹនធើ ថ្នាក់ដឹកនាំទីក្រុងបានសម្តែងក្តីសង្ឃឹមថា ចំណុចខ្លាំងក្នុងស្រុកដូចជាអង្ករ ផលិតផលជលផល និងអាហារសមុទ្រ នឹងត្រូវបាននាំចេញទៅកាន់ប្រទេសរុស្ស៊ីបន្ថែមទៀត; ភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូវិនិយោគ និងជំរុញពាណិជ្ជកម្ម ជាពិសេសទៅកាន់ សហគមន៍ធុរកិច្ចរុស្ស៊ីក្នុងវិស័យមួយចំនួនដូចជា ថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ផលិតផលជលផល ឧស្សាហកម្មឧបត្ថម្ភផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងសម្ភារៈ។

លោក ឡេ ក្វាងទុង (កណ្តាល) ថ្លែងនៅក្នុងជំនួបជាមួយអនុប្រធានទីមួយនៃក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោក អេ.វី. យ៉ាតស្គីន (រូបថត៖ daibieunhandan.vn)

ក្នុងពេលជាមួយគ្នានេះ ការតភ្ជាប់តំបន់នានានៃសហព័ន្ធរុស្ស៊ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងផ្លាស់ប្តូរវប្បធម៌។ ថ្នាក់ដឹកនាំនៃទីក្រុង កឹនធើបានលើកឡើងពីការពិចារណាបើកជើង ហោះហើរត្រង់ពីទីក្រុង កឹនធើ ទៅកាន់តំបន់នានានៃសហព័ន្ធរុស្ស៊ី ជាពិសេសតំបន់ដែលប្រជាជន រុស្ស៊ីចាប់អារម្មណ៍លើអាកាសធាតុត្រូពិច និងវប្បធម៌ពិសេសរបស់កឹនធើ។ ក្នុងពេលជាមួយគ្នានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងក្នុងការកែលម្អបរិយាកាសវិនិយោគ បង្កើតបរិយាកាសដែលមានតម្លាភាព ស្ថិរភាព និងអំណោយផលបំផុត៕

TAG
VOV/VOVworld/ទីក្រុងកឹនធើ/កិច្ចសហប្រតិបត្តិការ/សហគ្រាស/រុស្ស៊ី/វិស័យថាមពលកកើត/កសិកម្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត