logo

ទីក្រុងដាណាំងអំពាវនាវឱ្យជំរុញការវិនិយោគនៅឆ្នាំ ២០២៦

2026/1/10 | 08:36:11
(VOVWORLD) - នារសៀលថ្ងៃទី ៩ ខែមករា នៅទីក្រុងដាណាំង គណៈកម្មាធិការប្រជាជនទីក្រុងដាណាំងបានរៀបចំសន្និសីទជំរុញការវិនិយោគឆ្នាំ ២០២៦។ 
លោកឧបនាយករដ្ឋមន្ត្រីអិចន្រ្តៃយ៍ ង្វៀន ហ្វាប៊ិញ ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ។ (រូបថត៖ Vinh Thong/VOV តំបន់ភាគកណ្តាល)

អញ្ជើញចូលរួមសន្និសីទមានថ្នាក់ដឹកនាំមកពីក្រសួង និងស្ថាប័នមជ្ឈិម ថ្នាក់ដឹកនាំទីក្រុងដាណាំង តំណាងស្ថាប័នការទូត អង្គការអន្តរជាតិ សហគ្រាសនិងវិនិយោគិនក្នុងស្រុកនិងអន្តរជាតិជាង ៥០០ នាក់។ សន្និសីទនេះក៏ត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតជាមួយប្រតិភូជាង ៣០០ នាក់ រួមទាំងថ្នាក់ដឹកនាំឃុំ សង្កាត់ តំបន់ពិសេស និងវិនិយោគិនដែលមានការយកចិត្តទុកដាក់ផងដែរ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក ង្វៀនហ័រប៊ិញ បានសង្កត់ធ្ងន់ថា៖

“ដោយឈរលើស្មារតីរដ្ឋាភិបាលស្ថាបនា និងរួមដំណើរ រដ្ឋាភិបាលវៀតណាមសន្យាបន្តសុក្រិត
ស្ថាប័ន កែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយធានាបាននូវតម្លាភាព ភាពបើកចំហ និងសមភាពសម្រាប់គ្រប់សមាសភាពសេដ្ឋកិច្ចទាំងអស់។ ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសផ្លូវល្បឿនលឿនក្នុងតំបន់ កំពង់ផែ អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល; អនុវត្តន៍យន្តការគោលនយោបាយពិសេសប្រកបដោយប្រសិទ្ធភាព។ ទាំងអស់នេះ សំដៅធ្វើឲ្យទីក្រុងដាណាំងបន្តការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព រួមដំណើរជាមួយអាជីវកម្ម ផ្ទៀងស្ដាប់ ដោះស្រាយការលំបាក លើកទឹកចិត្តដល់នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបៃតង”។

ពិធីប្រគល់សេចក្តីសម្រេចអនុម័តលើជំហរវិនិយោគនិងវិនិយោគិន។ (រូបថត៖ Vinh Thong/VOV តំបន់ភាគកណ្តាល)

នៅក្នុងសន្និសីទនេះ ទីក្រុងដាណាំងបានឧទ្ទេសនាមអំពីទិសដៅផែនការមេ ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដោយអំពាវនាវឱ្យមានការវិនិយោគនៅក្នុងវិស័យសំខាន់ៗជាច្រើនដែលមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់។ គួរឲ្យកត់សម្គាល់គឺ ឱកាសវិនិយោគទៅក្នុងតំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមនៅទីក្រុងដាណាំង គម្រោង
បច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ ទីក្រុងក៏បានប្រកាស និងផ្តល់សេចក្ដីសម្រេចចិត្តអនុម័តការវិនិយោគសម្រាប់គម្រោងចំនួន ១៦ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ១,៤៣ ពាន់លានដុល្លារអាមេរិកផងដែរ៕

TAG
VOV/VOVworld/ទីក្រុងដាណាំង/វិនិយោគ/ឆ្នាំ២០២៦/ឧបនាយករដ្ឋមន្រ្តី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត