logo

ទីក្រុងហូជីមិញចំណាយថវិកាជាង ៥.៩០០ ពាន់លានដុង សម្រាប់ថែទាំប្រជាជនក្នុងឱកាសបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦

2026/1/27 | 07:17:00
(VOVWORLD) - ក្នុងឱកាសបុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦   គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង អង្គការនយោបាយ-សង្គមនៃទីក្រុងហូជីមិញ បានសម្របសម្រួល ជាមួយបណ្តាស្ថាប័ននិងគ្រប់វិស័យ ដើម្បីអនុវត្តសកម្ម ភាពថែទាំប្រជាជនក្នុងឱកាសបុណ្យតេតប្រពៃណី ដោយមានថវិកាសរុបជាង ៥.៩០០ ពាន់លានដុង (ជិត ២២៥,៣ លានដុល្លារអាមេរិក)។
ទិដ្ឋភាពសន្និសីទ (រូបថត៖ រណសិរ្សមាតុភូមិវៀតណាម)

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីពិធីបុណ្យ "និទាឃរដូវនៃសាមគ្គីភាព - បុណ្យតេតនៃមនោសញ្ជេតនា" នៅទីក្រុងហូជីមិញ - បុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមករា  លោកស្រី ទ្រឿង ធី ប៊ិចហាញ  ទ្រឿង ធីប៊ិច ហាញ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានឲ្យដឹងថា កម្មវិធីនេះនឹងទាក់ទាញអ្នកចូលរួមជាង ២០០.០០០នាក់ ជាមួយនឹងសកម្មភាពដ៏សម្បូរបែប។

សូមគូសបញ្ជាក់ថា ពិធីបុណ្យ "និទាឃរដូវនៃសាមគ្គីភាព - បុណ្យតេតនៃមនោសញ្ជេតនា" នៅទីក្រុងហូជីមិញ - បុណ្យតេតឆ្នាំមមី សដ្ឋស័ក ២០២៦ ក្នុងទ្រង់ទ្រាយធំ ទូទាំងទីក្រុង នឹងត្រូវប្រារព្ធឡើងនៅមជ្ឈមណ្ឌលវប្បធម៌ដឹម សែន ដោយមានការចូលរួមពីប្រតិភូប្រមាណ ១០.០០០នាក់ ជាសមាជិកសហជីព សមាជិកសមាគម និងប្រជាពលរដ្ឋ ដោយរួមបញ្ចូលកន្លែងធ្វើសកម្មភាពជាច្រើននិងចម្រុះ ដែលធានានូវស្មារតីនៃ "បុណ្យតេត វប្បធម៌ - មនោសញ្ជេតនា" ក្នុងលក្ខណៈដ៏ឧឡារិក សុវត្ថិភាព សន្សំសំចៃ និងមានប្រសិទ្ធភាព៕

TAG
VOV/VOVworld/ទីក្រុងហូជីមិញ/ចំណាយថវិកា/ជាង ៥.៩០០ ពាន់លានដុង/បុណ្យតេតឆ្នាំមមី អដ្ឋស័ក ២០២៦

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត