logo

ទីក្រុងហូជីមិញទាក់ទាញទុន​ FDI កើនឡើង ២៤,២%

2025/12/26 | 10:40:09
(VOVWORLD) - នៅឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីបរទេស(FDI)សរុបដែលបានចុះបញ្ជី នៅទីក្រុងហូជីមិញត្រូវបានប៉ាន់ប្រមាណជិត ៨,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៤.២% បើធៀបនឹងឆ្នាំ ២០២៤។ នេះគឺជាតួរលេខវិជ្ជមាន ដែលបង្ហាញពីភាពទាក់ទាញរបស់ទីក្រុង ចំពោះវិនិយោគិនបរទេស។

ព័ត៌មាននេះត្រូវបានចេញផ្សាយដោយតំណាងក្រសួងហិរញ្ញវត្ថុ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃទីក្រុងហូជីមិញនាថ្ងៃទី ២៥ ខែធ្នូ។

កុងតឺន័រនៅកំពង់ផែ Tan Cang - Cat Lai ក្នុងទីក្រុងហូជីមិញ។ រូបថត៖ VOV

យោងតាមក្រសួងហិរញ្ញវត្ថុ រហូតមកដល់ចុងឆ្នាំនេះ ទីក្រុងហូជីមិញនៅតែឈានមុខគេនៅទូទាំងប្រទេសក្នុងការទាក់ទាញ FDI ដោយមានទុនវិនិយោគដែលមានសុពលភាពសរុបចំនួន ១៤១,៩ ពាន់លានដុល្លារអាមេរិក។ ទាក់ទងនឹងវិស័យនីមួយៗ គិតត្រឹមខែធ្នូ ឧស្សាហកម្មកែច្នៃ និងផលិតកម្មនាំមុខគេជាមួយនឹងគម្រោងវិនិយោគថ្មីដែលបានចុះបញ្ជីជិត ៥.៨៣០ គម្រោង ជាមួយដើមទុនសរុបជាង ៧៥.៤ ពាន់លានដុល្លារ។ បន្ទាប់មកគឺអចលនទ្រព្យ ពាណិជ្ជកម្មលក់ដុំនិងលក់រាយ ការជួសជុលរថយន្ត និងម៉ូតូ។ល។

មន្ទីរហិរញ្ញវត្ថុទីក្រុងហូជីមិញបានបញ្ជាក់ថា នៅឆ្នាំ ២០២៥ មានប្រទេស និងតំបន់ដែនដីចំនួន ៨៩ មកវិនិយោគនៅទីក្រុងហូជីមិញ ក្នុងនោះ ប្រទេសសិង្ហបុរីនាំមុខគេជាមួយនឹងដើមទុនចុះបញ្ជីចំនួន ២.១ ពាន់លានដុល្លារ។

ទីក្រុងហូជីមិញបានតំរង់ទិសសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសលើផ្នែកនិងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ថាមពលបៃតង និងបច្ចេកវិទ្យាខ្ពស់៕

TAG
VOV/VOVworld/ទីក្រុងហូជីមិញ/ទុនវិនិយោគ​/FDI/សេដ្ឋកិច្ច

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត