logo

ទីក្រុងហូជីមិញសម្ពោធឧទ្យានរំលឹកដល់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩

2026/2/13 | 08:06:00

(VOVWORLD) - នាយប់មិញថ្ងៃទី ១២ ខែកុម្ភៈ ទីក្រុងហូជីមិញបានសម្ពោធឧទ្យាន លេខលេខ ១ Lý Thái Tổ (លីថៃតូ) ជាផ្លូវការ។ នេះមិនត្រឹមតែជាកន្លែងសម្រាប់រំលឹកដល់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែនេះ ក៏បើកកន្លែងបៃតងមនុស្សធម៌មួយនៅចំកណ្តាលទីក្រុងផងដែរ។

ឧទ្យាននេះគ្របដណ្តប់លើផ្ទៃដី ៤,៣ ហិកតា (រូបថត៖ ហាខាញ់/VOV-TP.HCM)

ឧទ្យានលេខ ១ លីថៃតូ សង្កាត់ វឿនឡាយ   ត្រូវបានសាងសង់ក្នុងរយៈពេលជាង ៩០ ថ្ងៃ គ្របដណ្តប់លើផ្ទៃដី ៤,៣ ហិកតា និងមានទីតាំងនៅលើដីក្នុងស្នូលទីក្រុង។ ឧទ្យាននេះត្រូវបានកំណត់ថា ជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ៗចំនួនប្រាំបួននៅក្នុងផែនការអភិវឌ្ឍន៍ កន្លែងបៃតងថ្មីរបស់ទីក្រុងហូជីមិញ។

ចំណុចលេចធ្លោនៃឧទ្យានគឺទីលានកណ្តាលរាងមូល ដែលមានទំហំប្រហែល ១.៨០០ ម៉ែត្រការ៉េ ត្រូវបានបំផុសគំនិតតាមលំនាំរូបភាពដំណក់ទឹកធ្លាក់ មកលើដី ដែលជានិមិត្តរូបនៃការចងចាំ និងការស់រានមានជីវិតបន្ទាប់ពីជំងឺរាតត្បាត។ នៅទីនេះមានវិមានដំណក់ទឹកកម្ពស់ ៦ ម៉ែត្រ ដែលផលិតពីដែកអ៊ីណុកកញ្ចក់ ជាមួយនឹងផ្នែកខាងក្នុងរាងបេះដូង ដែលតំណាងឱ្យការដឹងគុណ និងសេចក្តីស្រឡាញ់។ នៅជុំវិញវិមាននេះមានជណ្តើរចំនួន ៩ កាំ និងប្រព័ន្ធទៀនទឹកចំនួន ៣៦០ ដើម ដែលបង្កើតជាកន្លែងរំលឹកដ៏ឧឡារិក ជាពិសេសនៅពេលយប់ ជាមួយនឹងទីតាំងបំភ្លឺជិត ១.០០០។

 ក្នុងឧិកាសនៃពិធីសម្ពោធ ឧទ្យាននេះក៏បានរៀបចំពិធីបុណ្យផ្កានិទាឃរដូវនៅលើផ្ទៃដីជាង ៤ ហិកតា ជាមួយនឹងដើមឈើរាប់ម៉ឺនដើម ផើងផ្កា និងទេសភាពខ្នាតតូចចំនួន ១២ដែលឆ្លុះបញ្ចាំងពីប្រពៃណីបុណ្យតេត   នៃតំបន់ទាំងបីរបស់ប្រទេសវៀតណាម ដែលបង្កើតជាគោលដៅវប្បធម៌ និងនិទាឃរដូវសម្រាប់អ្នករស់នៅក្នុងទីក្រុង៕

TAG
VOV/VOVworld/ទីក្រុងហូជីមិញ/សម្ពោធឧទ្យាន/រំលឹកដល់/ជនរងគ្រោះ/ជំងឺកូវីដ-១៩

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត