logo

ទីក្រុងហាណូយត្រូវបានតុបតែងត្រចះត្រចង់អបអរសាទរបុណ្យតេតឯករាជ្យ

2020/9/2 | 00:00:00
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ទីក្រុងហាណូយត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ ដោយទង់ជាតិ ផ្កានិងបដាចម្រុះពណ៌ដើម្បីអបអរសាទរខួបលើកទី៧៥ទិវា បុណ្យឯករាជ្យជាតិទី២កញ្ញា។

បរិយាកាសដ៏សប្បាយរីករាយពាសពេញគ្រប់ទីកន្លែង រំលឹកដល់ព្រឹត្តិការណ៍ដ៏មហិមាររបស់ប្រជាជាតិវៀតណាមក្នុងសរទរដូវជាប្រវត្តិសាស្ត្រឆ្នាំ១៩៤៥។

 ទង់ជាតិបក់រវិចៗនៅទីលាន Ba Dinh។

ថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ បានទៅក្នុងប្រវត្តិសាស្ត្រជាតិ ដោយគូសសញ្ញានូវពេលវេលាគួរឲ្យមោទនរបស់ប្រជាជនវៀតណាមដោយក្លាយទៅជាពលរដ្ឋនៃប្រទេសឯករាជ្យមួយ ហើយក្រោកឈរឡើងធ្វើម្ចាស់នៃជោគវាសនារបស់ខ្លួន។ 

ទីស្នាក់ការស្ថាប័ននិងអង្គការមហាជនទាំងអស់សុទ្ធតែតុបតែងដោយទង់ជាតិ បដា និងផ្ទាំងប៉ាណូឃោសនា ដើម្បីអបអរសាទរទិវាបុណ្យជាតិដ៏សំខាន់នេះ។

វិទ្យុសម្លេងវៀតណាមដំឡើងអេក្រង់ LED ដោយចាក់បញ្ចាំងខ្សែភាពយន្តឯកសារស្ដីពីព្រឹត្តិការ៍ប្រវត្តិសាស្ត្រដ៏សំខាន់ៗក្នុងឱកាសរំលឹកខួបទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា។

 បរិយាកាសនៃបុណ្យតេតឯករាជ្យបានរីកសាយភាយនៅដល់គ្រប់ច្រកល្ហកនៃរដ្ឋធានីហាណូយ។

 ចាប់ពីវិថីធំៗ...

 អគារខ្ពស់ៗ...

រហូតដល់ច្រកល្ហកតូចៗ សុទ្ធតែត្រូវបានតុបតែងដោយទង់ជាតិក្រហមផ្កាយមាសយ៉ាងត្រចះត្រចង់៕

TAG
VOV/VOVworld/វៀតណាម/ទិវាបុណ្យឯករាជ្យ/ហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត