logo

ទីក្រុងហាណូយត្រូវបានតុបតែងពោរពេញទៅដោយទង់ជាតិនិងផ្កាដ៏ស្រស់ស្អាតដើម្បីអបអរសាទរមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម

2021/1/28 | 01:30:00
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅគ្រប់វិថីនានានៅរដ្ឋធានីហាណូយត្រូវបានតុបតែងយ៉ាងមហោឡារឹតដោយទង់ជាតិ ផ្កាស្រស់ៗ ផ្ទាំង បដា ផ្ទាំងប៉ាណូ និងផ្ទាំងគំនូរដើម្បីបង្កើតបរិយាកាសដ៏សប្បាយរីករាយឆ្ពោះទៅអបអរសាទរមហាសន្និ បាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកម្មុយនិស្តវៀតណាម។

មានវិថីជាច្រើនក្នុងរដ្ឋធានីហាណូយ ត្រូវបានតុបតែងដោយផ្ទាំងបដានិងផ្ទាំងប៉ាណូ ដើម្បីអបអរសាទរចំពោះមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។


អេក្រង់ទូរទស្សន៍ LED ខ្នាតធំបានចុះផ្សាយរូបភាពនិងពាក្យស្លោកគាំទ្រចំពោះមហាសន្និបាតលើកនេះនៅឯផ្សារទំនើប Trang Tien Plaza។


ផ្ទាំងបដាធំៗត្រូវបានគេដាក់នៅតាមដងផ្លូវ ដូចជាវិថី Dinh Tien Hoang  - Ly Thai To – Ba Trieu ជាដើម។


ស្ពានអាកាសនៅផ្លូវ Dai Co Viet។ (រូបថត៖ hanoimoi.com.vn)

នៅមុខអាគារគណៈកម្មាធិការប្រជាជនហាណូយ។

វិមានអនុស្សាវរីយ៍ «សុខចិត្តលះបង់ជីវិតដើម្បីមាតុភូមិ» នៅមាត់បឹង Hoan Kiem ត្រូវបានប្រើប្រាក់ដើម្បីធ្វើជាឆាកសំដែងសិល្បៈសម្រាប់កម្មវិធីស្វាគមន៍មហា   សន្និបាត។




ហាងលក់ទំនិញ និងផ្ទះសម្បែងនានានៅតាមដងផ្លូវទាំងអស់ ត្រូវបានសម្អាតនិងព្យួរទង់ជាតិ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រជាជាតិ។ រូបថត៖ ទិដ្ឋភាពហាងនានានៅតាមដងវិថី Hang Dao។


ផ្ទះរបស់ប្រជាជននៅវិថី Cong Duc សង្កាត់ Hang Ma បានព្យួរទង់ជាតិពណ៌ក្រហមដ៏ស្រស់ឆើតឆាយ


ផ្ទាំងគំនូរឃោសនាមហាសន្និបាតលើកទី១៣របស់បក្ស ដែលអនុវត្តដោយសមាជិកយុវជននៃសង្កាត់ Hang Dao (ខ័ណ្ឌ Hoan Kiem)។ (រូបថត៖ hanoimoi.com.vn)


ផ្ទាំងបដាអបអរសាទរបក្ស - ស្វាគមន៍និទាឃរដូវជាមួយផ្កានៅមុខស្តូបលេនីន។


វិថីតាមវិមានតម្កល់សពលោកប្រធានហូជីមិញ ក៏ត្រូវបានគេតុបតែងពោរពេញទៅដោយទង់ជាតិនឹងផ្កាដ៏ស្រស់ស្អាត។


ផ្ទាំងបដានិងពាក្យស្លោកខ្នាតធំៗនៅវិមានវប្បធម៌មិត្តភាពវៀតណាម - សូវៀតដែលមើលពីទិសខាងកើតនៃវិថី Quan Su

ផ្លូវប្រសព្វ Le Hong Phong – Chu Van An 

ទិដ្ឋភាពនៅមជ្ឈមណ្ឌលសន្និសីទជាតិគឺជាកន្លែង ដែលមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ hanoimoi.com.vn)៕

TAG
VOV/VOVworld/ទីក្រុងហាណូយ/តុបតែង/ទង់ជាតិ/ផ្កា/ស្រស់ស្អាត/មហាសន្និបាតលើកទី១៣/បក្សកុម្មុយនិស្ត/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត