logo

ទីក្រុងហាណូយភ្លឺចិញ្ច្រាចតាមរយៈការតាំងពិព័រណ៍ “Thien Quang“

2025/1/3 | 07:02:15
(VOVWORLD) - តាមរយៈការតាំងពិព័រណ៌ “Thien Quang” វិចិត្រករចង់និទានរឿងអំពីពន្លឺដ៏ពិសិដ្ឋនៃមេឃនិងផែនដី បំភ្លឺបរមរាជវាំង Thang Long ដែលជាទីប្រសព្វនៃវប្បធម៌ ប្រវត្តិសាស្ត្រ និងភាពប្រណិតនៃសិប្បកម្មប្រពៃណី។

នៅមណ្ឌល Thai Hoc ក្នុងតំបន់កេរ្តិ៍ដំណែលជាតិពិសេស Van Mieu - Quoc Tu Giam កំពុងប្រព្រឹត្តិទៅការតាំងពិព័រណ៌សិល្បៈសហសម័យ “ស្លាកស្នាម Van Hien បុរាណ” ឆ្នាំទី៣ ដោយប្រធានបទ “ធៀនក្វាង”(Thien Quang)។ នេះជាការតាំងពិព័រណ៌លើកទី៣ ក្នុងស៊េរីគម្រោងសិល្បៈ "ស្លាកសញ្ញា Van Hien បុរាណ" ដែលបន្តជោគជ័យនៃរដូវកាលមុនៗគឺ "ស្លាកសញ្ញាVan Hien បុរាណ" (២០២២) និង "ឆ្លុះរូបថាំងឡុង" (២០២៣)។

ពិព័រណ៍នេះបានឧទ្ទេសនាមស្នាដៃចំនួន ១០ ដោយវិចិត្រករចំនួន ៩ នាក់ដែលបាននិពន្ធនិងរៀបចំតាមរចនាបថនិងវត្ថុផ្សេងៗគ្នាអំពីតម្លៃវប្បធម៌។ (រូបថត៖ ស្នាដៃ “Thien Quang” របស់វិចិត្រករ Nguyen Tuan Dung)

“Thien Quang” ប្រមូលផ្តុំនូវស្នាដៃធ្វើពីផ្លាស្ទិច Composite ចាក់ពុម្ភទៅជាស្រោមទូរស័ព្ទ ដែលមានអត្ថន័យថា៖ នាំតម្លៃបុរាណរបស់បុព្វការីជននៅក្បេរមនុស្សម្នាក់ៗ។

ស្នាដៃ "គុណធម៌ - សូត្រមាស" របស់អ្នកនិពន្ធពីររូបគឺ Phan Minh Bach និង Ha Pham លើកតម្កើងគុណធម៌របស់នារីវៀតណាម តាមរយៈនិមិត្តសញ្ញាទូកសូត្រ និងសម្បុកនាងពណ៌លឿង។

ស្នាដៃបានប្រើប្រាស់វត្ថុធាតុបុរាណដូចជា ម្រ័ក្សណ៍ខ្មុក សូត្រ សេរ៉ាមិច ក្រដាស do... ដោយគួបផ្សំជាមួយនឹងបច្ចេកទេសទំនើបៗ ដូចជា ដែក អ៊ីណុក មីកា កញ្ចក់ អំពូលភ្លើងទំនើប អាគ្រីលីក វត្ថុសំយោគ...។

ស្នាដៃ "ចម្លាក់" របស់វិចិត្រករ Vu Xuan Dong រួមមានចង្កៀងរូបគ្រាប់ស្រូវអង្ករជាមួយនឹងក្បូរក្បាច់ត្រូវបានគូរដោយដៃ ចាប់ពីសម័យវប្បធម៌ដុងសឺន ដល់រាជកាលស្តេច  Dinh, Ly, Tran, Le, Nguyen ដែលរំឮកដល់របរឆ្លាក់ពីសំរិទ្ធ និងប្រាក់ដ៏ល្បីល្បាញ។

ស្នាដៃ “វិថីសិប្បកមុ្ម” ត្រូវបានបំផុសគំនិតដោយរូបភាពស្ពាន Long Bien បង្ហាញពីសម្រស់ប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ថាំងឡុងបុរាណ។

ប្រជុំស្នាដៃ "ពណ៌នៃពេលវេលា" របស់វិចិត្រករ Vu Le Tung បង្ហាញឡើងវិញនូវសិប្បកម្មធ្វើគ្រឿងកុលាលភាជន៍ តាមរយៈស្រទាប់ដែកកាត់ឡាស៊ែរ ដែលបង្កើតជារូបរាងភ្លើង ដែលជានិមិត្តរូបនៃការចាប់ផ្តើម។

ស្នាដៃ "សម្រស់ពេលវេលា" - ជាស៊េរីគំនូរនៅលើថាសអាលុយមីញ៉ូម ដែលត្រូវបានបំផុសគំនិតពីលេខ ៥ នៃទស្សនធាតុទាំងប្រាំ។

ស្នាដៃនីមួយៗគឺជាទស្សនវិស័យពិសេសដោយឡែកអំពីតម្លៃនៃបេតិកភណ្ឌ ថាំងឡុង - ហាណូយ អំពី Van Mieu - Quoc Tu Giam ដែលបង្កើតចំណាប់អារម្មណ៍ពិសេសសម្រាប់សាធារណជនដែលមកទស្សនា។

ជាពិសេសនៅពិព័រណ៍នេះ សាធារណជនមានឱកាសកោតសរសើរស្នាដៃរួមដែលមានចំណងជើងថា “អណ្តូង Thien Quang”។ នេះជាការរួមផ្សំនូវគំនិតច្នៃប្រឌិតរបស់វិចិត្រករចំនួន ៩រូប ដែលបំផុសគំនិតពីតិកភណ្ឌ “អណ្តូង Thien Quang” នៅកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam។

នេះជាចង្កៀងដ៏ធំដែលបានតុបតែងលំអរដោយក្បូរក្បាច់រចនាបុរាណជាច្រើនដែលបង្ហាញពីរបរសិប្បកម្មប្រពៃណីដូចជារបរជាងដែក សិប្បកម្មចម្លាក់ប្រាក់ ការប៉ាក់ និងចម្លាក់ត្រាជាដើម។

ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តទៅនៅអគារខាងមុខ (Tien Duong) មណ្ឌល Thai Hoc រហូតដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត