logo

ទីក្រុងហាណូយលើក​តម្កើងសហគ្រិននិងសហគ្រាស Thang Long ឆ្នាំ ២០២៥ ចំនួន ១១៨

2025/12/23 | 11:40:00
(VOVWORLD) - នាយប់ថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីលើកតម្កើងសហគ្រិននិងសហគ្រាស Thang Long ឆ្នាំ ២០២៥។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់រដ្ឋធានីហាណូយ ដើម្បីទទួលស្គាល់ និងថ្លែងអំណរគុណដល់សហគ្រិន និងសហគ្រាសដែលបានរួមចំណែកយ៉ាងលេចធ្លោ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានី និងប្រទេសទាំងមូល។
គណៈកម្មាធិការប្រជាជនទីក្រុងហាណូយប្រគល់ប័ណ្ណសរសើរដល់បុគ្គល និងសហគ្រាសឆ្នើម។ រូបថត៖ baotintuc.vn

ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើរឱ្យសហគ្រាសនិងសហគ្រិននៅរដ្ឋធានី បង្កើនសមត្ថភាពគ្រប់គ្រង តម្លាភាពប្រតិបត្តិការ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង តភ្ជាប់ប្រសិទ្ធភាពអាជីវកម្មជាមួយនឹងការទទួលខុសត្រូវសង្គម; កំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ; ម្ចាស់ការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល បំពេញតាមស្តង់ដារអន្តរជាតិ។

“រដ្ឋាភិបាលវៀតណាមជានិច្ចកាលកំណត់សហគ្រាសជាចំណុចកណ្តាលនៃដំណើរការអភិវឌ្ឍន៍ ជាមុខសញ្ញាដែលត្រូវបានបម្រើ អមដំណើរនិងការស្ថាបនា។ ជាមួយនឹងប្រពៃណី Thang Long- Hanoi ដោយមានភាពវៃឆ្លាត ភាពក្លាហាន និងសេចក្តីប្រាថ្នារបស់សហគមន៍ធុរកិច្ច ខ្ញុំជឿជាក់ថាសហគមន៍ធុរកិច្ចនៃរដ្ឋធានីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកកាន់តែធំធេងដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ”

បុគ្គលនិងអង្គភាពចំនួន ១១៨ ត្រូវបានលើកតម្កើងគឺជាសហគ្រាសនិងសហគ្រិនឆ្នើម ដែលមានសមិទ្ធផលលេចធ្លោក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្ម បង្កើតការងារធ្វើ និងរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានី៕

TAG
VOV/VOVworld/ទីក្រុងហាណូយ/សហគ្រិន/សហគ្រាស/Thang Long

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត