logo

ទីតាំងរបស់ CIA នៅអារ៉ាប៊ីសាអូឌីត​រងការវាយប្រហារ - អ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើគោលដៅជាច្រើន​នៅអ៊ីរ៉ង់

2026/3/4 | 09:22:28
(VOVWORLD) - កាលពីថ្ងៃទី ៣ ខែមីនា ទីតាំងស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) នៅស្ថានទូតអាមេរិកប្រចាំនៅអារ៉ាប៊ីសាអូឌីត រងការវាយប្រហារដោយយន្តហោះដ្រូនមួយគ្រឿង។ កាយវិការនេះ បានកើតឡើងក្នុងបរិបទដែលមានជម្លោះយោធាកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ស្ថានទូតរងការវាយប្រហារដោយយន្តហោះដ្រូនពីរគ្រឿង ដែលបណ្តាលឱ្យមានអគ្គីភ័យ និងការខូចខាតសម្ភារៈមួយចំនួន។

បច្ចុប្បន្ន CIA មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។

មុននោះ អ៊ីរ៉ង់បានពង្រីកការវាយប្រហារសងសឹកជាមួយនឹងមីស៊ីល និងយន្តហោះដ្រូន សំដៅទៅលើគោលដៅនិងមូលដ្ឋានយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា។ ឧត្តមសេនីយ៍ Ebrahim Jabbari កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានព្រមានថា អ៊ីរ៉ង់នឹងបន្តសងសឹកយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រសិនបើសង្គ្រាមនៅតែបន្ត ហើយក៏បានបិទច្រកសមុទ្រ Hormuz ផងដែរ។

ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាស បើក "រលកវាយប្រហារទ្រង់ទ្រាយធំ" ថ្មីមួយ សំដៅទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់។ គោលដៅនៃការវាយប្រហារថ្មីទាំងនេះ រួមមាន "ទីតាំងបាញ់មីស៊ីល ប្រព័ន្ធការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម" របស់អ៊ីរ៉ង់៕

TAG
VOV/VOVworld/CIA/អារ៉ាប៊ីសាអូឌីត/អ៊ីស្រាអែល/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត