logo

ទទួលជំនួយឧបត្ថម្ភពីប្រទេសប៉ូឡូញសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅខេត្តដាក់ឡាក់

2025/12/29 | 08:22:00

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែធ្នូ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai  (នៃទីក្រុងហាណូយ) ក្រសួងកសិកម្មនិងបរិស្ថានបានទទួលជំនួយមនុស្សធម៌ពីរដ្ឋាភិបាលប៉ូឡូញ ដើម្បីឧបត្ថម្ភដល់ការជំនះពុះពារផលវិបាកបណ្តាលពីគ្រោះមហន្តរាយនៅខេត្តដាក់ឡាក់។

នាយកដ្ឋានគ្រប់គ្រងទំនប់ទឹកនិងបង្ការគ្រោះមហន្តរាយទទួលជំនួយសម្រាប់ប្រជាជននៅខេត្តដាក់ឡាក់ពីប្រទេសប៉ូឡូញ (រូបថត៖ SGGPO)

ការទទួលយកជំនួយនេះ មានការចូលរួមពីលោក ង្វៀន ទ្រឿង សឺន អនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក បង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ (ក្រសួងកសិកម្ម និងបរិស្ថាន); លោក Adamczyk Mirosław ឯកអគ្គរដ្ឋទូតនៃស្ថានទូតប៉ូឡូញ និងលោក Rafael Jose De Bustamante Tello ទីប្រឹក្សានៃគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសវៀតណាម បានទទួលជំនួយពីរដ្ឋាភិបាលប៉ូឡូញ។ ជំនួយចំនួន ៧ តោននេះ រួមមានភួយ តង់ ធុងទឹក បង់រុំយឺត និងរបស់របរចាំបាច់ផ្សេងទៀត។ របស់របរទាំងនេះមានប្រយោជន៍ និងរួមចំណែកដល់ការបំពេញតម្រូវការរស់នៅជាមូលដ្ឋាន និងឧបត្ថម្ភដល់ប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយនៅខេត្តដាក់ឡាក់៕

TAG
VOV/VOVworld/​ទទួលជំនួយ/ឧបត្ថម្ភ/ប្រទេសប៉ូឡូញ/ប្រជាជន/រងផលប៉ះពាល់/គ្រោះមហន្តរាយធម្មជាតិ/ខេត្តដាក់ឡាក់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត