logo

ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអូស្ត្រាលី

2012/2/22 | 07:59:08

(VOVworld) - នាថ្ងៃទី ២១ កុម្ភៈ ក្នុងដំណើរទស្សនកិច្ច
នៅអូស្ត្រាលីអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
ឧត្តមសេនីយ៍ឯក Nguyen​ Chi Vinh​ អនុរដ្ឋមន្ត្រីក្រសួងការ
បរទេសវៀតណាម Pham Quang Vinh បានជួបសំដែងការ
គួសមរដ្ឋមន្ត្រីក្រសួងការពារប្រទេសអូស្រ្តាលី Stephen Smith។

(VOVworld) - នាថ្ងៃទី ២១ កុម្ភៈក្នុងដំណើរទស្សនកិច្ចនៅអូស្ត្រាលីធ្វើសហអធិបតីការ
ចរចារយុទ្ធសាស្រ្តលើកទី ១ រវាងក្រសួងការបរទេស និងក្រសួងការពារប្រទេសវៀត
ណាម ជាមួយក្រសួងការបរទេសនិងក្រសួងការពារប្រទេសអូស្រ្តាលី អនុរដ្ឋមន្ត្រីក្រសួង
ការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinhអនុរដ្ឋមន្ត្រីក្រសួងការបរ
ទេសវៀតណាម Pham Quang Vinh បានជួបសំដែងការគួសម រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសអូស្រ្តាលី Stephen Smith។ ក្នុងជំនួបនេះ រដ្ឋមន្ត្រី Stephen Smith វាយតំលៃខ្ពស់
ចំពោះ ការចរចារយុទ្ធសាស្ត្រដែលត្រូវបានរៀបចំតាម រូបសណ្នានថ្មី ដោយមានការ
ចូលរួមរបស់តំណាងនៃ ក្រសួងការបរទេស និងក្រសួង ការពារប្រទេសរបស់វៀតណាម និងអូស្ត្រាលី។ រដ្ឋមន្ត្រី Stephen Smith ក៏សំដែងនូវជំនឿជឿជាក់ថា៖ យន្តការនេះនឹងរួម
វិភាគទានយ៉ាង សកម្ម ចូលក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង
២ លើគ្រប់វិស័យឲ្យខ្លាំងក្លាថែមទៀតដើម្បីសន្តិភាពស្ថេរភាពរួមក្នុងតំបន់ ។រដ្ឋមន្ត្រី
ក្រសួងការពារប្រទេសអូស្រ្តាលី Stephen Smith សង្កត់ធ្ងន់ថា៖ ភាគីទាំង២ត្រូវបន្តបង្កើន
ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិនបត្តិការលើគ្រប់វិស័យ ជាពិសេស គួបផ្សំជំរុញកិច្ចសហ
ប្រតិបត្តិការការពារប្រទេសក្នុងក្របខ័ណ្ឌសន្និសិទ ADMM+ ។ ក្នុងនោះ មានកិច្ចសហ
ប្រតិបត្តិការ អំពីសន្តិសុខលើសមុទ្រ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ជាដើម។ រដ្ឋមន្ត្រីក៏ចែក
រំលែកទស្សនៈ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការនៅតំបន់ សំដៅ រក្សារសន្តិភាព
ស្ថេរភាព ដោះស្រាយបណ្ដាបញ្ហាជំលោះ​ ដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់
អន្តរជាតិ ដូចជា៖ អនុសញ្ញារបស់អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ1982 សេចក្តីថ្លែងការរួមស្តីពីក្រមប្រកិបត្តិសំរាប់ភាគីនានានៅសមុទ្រ ខាងកើត(DOC)
គាំទ្រអាស៊ានរួមជាមួយចិន កសាងក្រមសិលធម៌នៃបញ្ហានៅសមុទ្រខាងកើត(COC)។

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលី Kevin Rudd ក្នុងការចរចារ​ (Image: www.vov.vn)

មុននោះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Nguyen Chi Vinh បានមាន
ការចរចារជាមួយអគ្គលេខាធិការរងនៃក្រសួងការពារ ប្រទេសអូស្រ្តាលី Peter Jennings។ ក្នុងការចរចារនេះ ភាគីទាំង២បានពិភាក្សាអំពីស្ថានភាពសហប្រតិបត្តិការការពារប្រទេស
ទ្វេភាគី ពិពេល ភាគីទាំង២បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហ
ប្រតិបត្តិការការពារប្រទេសឆ្នាំ២០១០ ដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ ភាគីទាំង២ក៏នាំ ចេញបណ្ដាវិធានការសហប្រតិបត្តិការជាក់ស្តែងក្នុងរយៈពេលខាងមុខផងដែរ៕


TAG
ការចរចារយុទ្ធសាស្រ្តលើកទី១/ក្រសួង ការបរទេស/ក្រសួងការពារប្រទេសវៀតណាម/អូស្រ្តាលី/ឧត្តមសេនីយ៍ឯក Nguyen Chi Vinh/អនុរដ្ឋមន្ត្រី/Pham Quang Vinh/រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសអូស្រ្តាលី/Stephen Smith/ADMM+/DOC/COC/អគ្គលេខាធិការរងនៃក្រសួងការពារប្រទេសអូស្រ្តាលី Peter Jennings.


ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត