logo

ទំនាក់ទំនងវៀតណាមអាមេរិកបោះជំហានទៅមុខ

2015/7/10 | 09:22:26

VOVWORLD_ក្រោយរយៈពេល២០ឆ្នាំបង្កើតប្រក្រតី
ភាពទំនាក់ទំនងការទូតមកវៀតណាមនិងអាមេរិក
បានបង្កើនទំនាក់ទំនងលើច្រើនវិស័យពិសេសគឺ
វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគទុន។ 
នាបច្ចុប្បន្នអាមេរិកជាទីផ្សារនាំចេញទំនិញធំបំផុត​របស់វៀតណាម។

  កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនឹងអាមេរិកក្នុងរយៈពេល​
ប៉ុន្មានឆ្នាំកន្លងទៅនេះបានមានការបោះជំហានយ៉ាងល្អប្រសើ។ តំលៃលក់ដូរទ្វេ
ភាគីត្រូវបានរក្សានិងបង្កើនជានិច្ច។ប្រសិនបើនាឆ្នាំ២០០២តំលៃនាំចេញនាំចូល
ទ្វេភាគីវៀតណាមអាមេរិកទទួលបានត្រឹមតែជិត៣ពាន់លានដុល្លាប៉ុណ្ណោះគឺនាឆ្នាំ២០១៤បានកើនឡើង១២ដងជាមួយប្រាក់៣៥
ពាន់លានដុល្លា។ ក្នុងនោះ​ទំនិញវៀតណាមនាំចូលទីផ្សារអាមេរិកកើនឡើងជាបន្ត
បន្ទាប់រហូតក្នុងរយៈ១២ឆ្នាំកន្លងទៅ។តាំងពីអត្រាស្មើនឹង១%នៃតំលៃនាំចេញសរុប
របស់អាស៊ានទៅទីផ្សារអាមេរិកវាឆ្នាំ២០០០ឥឡូវវៀតណាមបានស្រូបយក២២%
តំលៃនាំចេញទំនិញនៃតំបន់ទៅទីផ្សារនេះហើយ(ពោលគឺកើន៣៦%)។ នេះជាលើក
ដំបូងហើយដែលវៀតណាមនាំមុខប្រទសនានាក្នុងអាស៊ានក្នុងការនាំចេញទំនិញ
ទៅទីផ្សារអាមេរិក។

វៀតណាមនាំមុខប្រទសនានាក្នុងអាស៊ានក្នុងការនាំចេញទំនិញទៅទីផ្សារអាមេរិក(រូបថតdoanhnghieptrunguong.com)


តាមក្រុមអ្នកជំនាញការសេដ្ឋកិច្ចថាការនាំចេញទំនិញរបស់វៀតណាមទៅទីផ្សារ
អាមេរិកនឹងបន្តកើនឡើងនាពេលខាងមុខ។ ដល់ឆ្នាំ២០២០តំលៃនាំ​ចេញរបស់វៀត
ណាមទៅអាមេរិកអាចទទួលបាន៦៧ពាន់លានដុល្លា។ លោក ​Cu Chi Loi​ នាយក
វិទ្យាស្ថានស្រជ្រាវទ្វីប​អាមេរិកបានឲ្យដឹងថា

“ខឿនសេដ្ឋកិច្ចអាមេរិកបានឆ្លងផុតពីវិបត្តិហើយចាប់ផ្តើមស្តារឡើងវិញនិង
អភិវឌ្ឍន៍ទៀត។រាល់ឱកាសសំរាប់់វៀតណាមនាំចេញទំនិញចូលទីផ្សារអាមេរិក
គឺធំធេងណាស់ដែលអាចលើសពីឆ្នាំមុនៗ។ ព្រោះប្រសិនបើសេដ្ឋកិច្ចអាមេរិក
អភិវឌ្ឍន៍នោះការចាយវាយក្នុងស្រុកគេនឹងកើនឡើងដែលជាឱកាសសំរាប់់ទំនិញ
វៀតណាមហូរចូលទីផ្សារដ៏ធំទូលាយនេះ”។

ទន្ទឹមនឹងទំនាក់ទំនងពាណិជ្ជកម្មសហរដ្ឋអាមេរិកក៏ជាដៃគូវិនិយោគទុនដ៏ធមរបស់
វៀតណាមដែរ។គិតដល់ខែកុម្ភៈឆ្នាំនេះអាមេរិកបានបណ្តាក់ទុនចំនួន១១ពាន់លាន
ដុល្លាចូលវៀតណាមជាមួយ៧២៩គំរោងការ។ នាសព្វថ្ងៃនេះអាមេរិកឈរលំដាប់
ថ្នាក់ទី៧ក្នុងចំណាមប្រទេសនិងតំបន់ដែនដីវិនិយោគជាផ្ទាល់ចូលមកវៀតណាម។ 
ក្រុមហ៊ុនធំៗរបស់អាមេរិកដូចជាIntel Microsoft IBM Ford Cocacola Pepsico និង 
Cargill បានមានវត្តមាននៅវៀតនាម។ ក្រុមហ៊ុន២គឺ Intelនិង Microsoft កំពុងតែ
បង្កើនការវិនិយោគ​នៅវៀតណាម​ដោយចាត់​ទុក​នេះជាកន្លែងផលិតទំនិញសំខាន់
របស់គេ។ អ្នកស្រី Sherry Boger ប្រធាន​សមាគមអាជីវករអាមេរិកនៅវៀតណាម
អះអាងថាប្រទេសវៀតណាមជាកន្លែង​មកដល់គួរទាក់ទាញទឹកចិត្តលេខ១នៅតំបន់
អាស៊ីអាគ្នេយ៍ចំពោះមជ្ឈដ្ឋាន​វិនិយោគិនបរទេសដោយសារទីតាំងល្អថ្លៃពលកម្ម
ថោកនិងមានយថាទស្ស​កំណើនវិជ្ជមាន។ តាមប្រធានសមាគមអាជីវករអាមេរិក
នៅវៀតណាមថា​សក្តានុពលសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគរវៀងប្រទេស
ទាំ២នៅតែធំធេងណាស់ហើយភាគីទាំង២អាចនឹងបង្កើនតំលៃលក់ដូរនាពេលខាង
មុខតាមរយៈ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

“រដ្ឋសភាអាមេរិកបានអនុម័តលើសិទ្ធិ ពន្លឿនពាណិជ្ជកម្មដើម្បីឲ្យសច្ចាប័ន្យ​លើ
កិច្ចព្រមព្រៀង​ដៃគូសហប្រតិបតិ្តការ​សេដ្ឋកិច្ចឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក(TPP)នា
ពេលដ៏ខ្លីខាងមុខនេះ។នាក់​ទំនង​​ដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាមអាមេរិក។ 
បណ្តាក្រុមហ៊ុន​អាមេរិក​កំ យើងខ្ញុំ​សង្ខឹមថាវៀតណាមនិងអាមេរិកនឹងមានកិច្ចចរ
ចារប្រកបដោយជោគជ័យ។​យើងខ្ញុំគាំទ្រ TPPដោយសារ​កិច្ចព្រមព្រៀងនេះនឹង
ដាក់មូលដ្ឋានសំរាប់ការធ្វើ​សមាហរណកម្ម​​ជាមួយតំបន់ជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម។​ កិច្ចសហ​ប្រតិបតិ្តការក្នុង TPPនឹងក្លាយទៅជាមូលដ្ឋាននិងកំលាំង
ចលករសំរាប់​ទំពុងទន្ទឹងរង់ចាំនិងសុំឲ្យកិច្ចចរចារTPPឆាប់សំរេចបានជោគជ័យ។ 
ទន្ទឹមនឹងនោះអាជីវករអាមេរិកក៏កំពុងមមាញឹកស្វែងរកឱកាសបណ្តាក់ទុនចូលមក
វៀតណាមផងដែរ”។

កិច្ចព្រមព្រៀងដៃគូសហប្រតិបតិ្តការសេដ្ឋកិច្ចឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក(TPP)មិន
ត្រឹមតែបើកចែញនូវឱកាសធំធេងប៉ុណ្ណោះថែមទាំងបង្កើនកំរិតដៃគូសហប្រតិបតិ្តការ
ទ្វេភាគីទៀតផង។ លោកVu Tien Loc​ប្រធាន​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្មវៀត
ណាមបានថ្លែងថា

       “ខ្ញុំគិតថានឺងមានការបោះជំហ៊ានយ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគី។សង្ខឹមថានា
ពេលខាងមុខនេះអាមេរិកនឹងក្លាយទៅជាវិនិយោគិនក៏ដូចជាអ្នកនាំចេញនាំចូលលេខ១របស់វៀតណាម។អាមេរិកមានបចេ្ចកវិទ្យាទំនើបនិងហិរញ្ញវត្ថុដ៏ធំ
សម្បើមហើយការវិនិយោគរបស់អាមេរិកចូលមកវៀតណាមលើវិស័យហិរញ្ញវត្ថុ
ធនាគារធានារាបរងឧស្សាហកម្មព័ត៌មានវិទ្យាទេសចរណ៍នឹងកើនឡើងជាពិត
ប្រាកដ”។

អ្នកជំនាញការសេដ្ឋកិច្ចទាំងឡាយបានព្យាករណ៍ថាតំលៃពាណិជ្ជកម្មរវាងវៀត
ណាមនាឆ្នាំ២០១៥នឹងអាមេរិកនឹងលើសឆ្ងាយពីតួលេខ៣៥ពាន់លានដុល្លានៃឆ្នាំទៅ៕

TAG
Microsoft/អាមេរិក/សក្តានុពល//តំលៃលក់ដូរ/កិច្ចព្រមព្រៀង/ពាណិជ្ជកម្មសេរី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត