logo

ទំនៀមទម្លាប់សែនអ្នកតាចង្រ្កានរបស់ជនជាតិ Ha Nhi

2016/4/11 | 11:31:55

(VOVworld)-ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជនរួមជាតិ
Ha Nhi មានការយក ចិត្តទុកដាក់ជាពិសេសទៅលើទឹក
និងភ្លើង។​ យោងតាមទស្សនៈពីយូរយាណស់
មកហើយរបស់ជនជាតិ Ha Nhi ថា  បើសិនទឹកជា
ប្រភពរស់គឺភ្លើងជាកម្លាំង រក្សាជីវភាពរស់នៅ។ដោយហេតុនេះក្នុងផ្ទះ
របស់ជនជាតិHa Nhi ចង្ក្រានគឺដើរតួនាទីសំខាន់

(VOVworld)-ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជនរួមជាតិ Ha Nhi មានការយកចិត្តទុក
ដាក់ ជាពិសេសទៅលើទឹកនិងភ្លើង។​ យោងតាមទស្សនៈពីយូរយាណស់ មក
ហើយរបស់ជនជាតិ Ha Nhi ថា  បើសិនទឹកជាប្រភពរស់គឺភ្លើងជាកម្លាំង រក្សា
ជីវភាពរស់នៅ។ដោយហេតុនេះក្នុងផ្ទះរបស់ជនជាតិHa Nhi ចង្ក្រាន គឺដើរតួនា
ទីសំខាន់ ហើយជនជាតិ Ha Nhi មានទំនៀមទម្លាប់សែនអ្នកតាចង្ក្រាន ។ នៅ
ក្បែរចង្រ្កាន ជនជាតិ Ha Nhi មានទម្លាប់ដាក់ថ្មពិសិដ្ឋមួយដុំ ហើយនឹងចាត់ទុក
នេះជានិមិត្តរូបឲ្យអ្នកតាចង្ក្រានដែលជាអ្នកតារក្សាភាពកក់ក្តៅក្នុងគ្រួសារ។

ផ្ទះរបស់ជនជាតិ Ha Nhi

        ជាជនរួមជាតិមួយរស់នៅតំបន់ព្រៃភ្នំ ដែលមានអាកាសធាតុអ័ព្ទនិង
សំណើមពេញមួយឆ្នាំ ជនជាតិ Ha Nhi បានចេះសម្របខ្លួនទៅនឹងអាកាសធាតុ
ហើយជិតស្និទ្ធជាមួយធម្មជាតិ។ ផ្ទះរបស់ជនជាតិ Ha Nhi គឺមានជញ្ជាំងក្រាស់
ធ្វើពីដីនិងប្រក់ដំបូលធ្វើពីស្លឹកឈើ បានជានៅរដូវក្តៅគឺត្រជាក់ហើយមាន ភាពកក់ក្តៅនៅពេលខែរងារមក ដល់។ តាមប្រពៃណីរបស់ជនជាតិ Ha Nhi  នៅពេលដែលផ្ទះមួយបានសង់រួច រាល់នោះ ការងារដំបូងដែលពួកគាត់ត្រូវធ្វើ នោះគឺដង្ហែអ្នកតាភ្លើងមកផ្ទះ។

      ពីយូរយារណាស់មកហើយ ជនជាតិ Ha Nhi បានចាត់ទុកថា ភ្លើងមានប្រ
ភពពីថ្ម អញ្ជឹងបានជាមុននឹងឡើងផ្ទះថ្មី  ជនរួមជាតិជាជនជាតិ Ha Nhi នឹងឡើង
ភ្នំខ្ពស់ ជ្រើសរើសថ្មមួយដុំដែលនៅទីនេះមិនទាន់មានស្នាមជើងរបស់មនុស្ស
ហើយ យកមកដាក់នៅក្បែរចង្ក្រាន។ តាមទស្សនៈរបស់ពួកគេគឺដុំថ្មពិសិដ្ឋនេះ
ជាទី ស្នាក់នៅរបស់អ្នកតាម្ចាស់ដីនិងអ្នកតាចង្ក្រានក្នុងផ្ទះ។ ជនជាតិ Ha Nhi
គោរពហៅ អ្នកតានេះថា “À phì khú chu ma” ហើយជឿជាក់ជានិច្ចថាអ្នកតានេះ
នឹងរក្សាអណ្តាតភ្លើងនេះមិនឲ្យសាបសូន​ ហើយនាំមកនូវភាពសុខសាន្តត្រាននិង
ភាពសម្បូរធូរធារជូនគ្រួសារ។ លោក Ly Gio Co ជនជាតិ Ha Nhi ម្នាក់ នៅឃុំ Y
Ty ស្រុក Bat Xat ខេត្ត Lao Cai បានឲ្យដឹងថា៖

        “លក្ខណៈពិសេសនៃចង្ក្រានរបស់ជនជាតិ Ha Nhi គឺនៅទីនោះមានថ្មមួយដុំ ។ដុំថ្មនេះជានិមិត្តរូបឲ្យអ្នកតាមម្ចាស់ដី។ នៅក្នុងប៉ុន្មានថ្ងៃមានបុណ្យទាន គេសែនដុំ ថ្មីនេះក៏ដូចជាសែនអ្នកតាចង្ក្រាន អ្នកតាមម្ចាស់ដីនិងសែនជីដូនជីតាអញ្ជឹង”។

        ដោយទស្សនៈដូច្នោះ នៅពេលដែលចូលផ្ទះថ្មី ម្ចាស់ផ្ទះតែងតែកាប់ជ្រូក​ដើម្បីសែនអ្នកតាចង្រ្កាន និងអញ្ជើញសាច់ញាត្តិអ្នកភូមិមករួមអំណរសប្បាយ
ជាមួយ។​សកម្មភាពនៃជីវភាពរស់នៅប្រចំាថ្ងៃរបស់ជនជាតិ Ha Nhi គឺភាគច្រើន ប្រព្រឹត្តទៅនៅជុំវិញចង្ក្រាន។​ចង្ក្រានជាកន្លែងចម្អិនម្ហូបផងនិងជាកន្លែងទទួល
ភ្ញៀវផង​ថែមទាំងជាកន្លែងសែនដ៏ពិសិដ្ឋផង។ ដោយមានលក្ខណៈពិសេសដូច្នេះ ចង្ក្រានរបស់ជនជាតិ Ha Nhi គឺជាទីកន្លែងពិសិដ្ឋដែលផ្សាភ្ជាប់នូវការតមជា ច្រើន។
ពោលគឺ មនុស្សគ្រប់រូបគឺមិនត្រូវជាន់ជើងលើថ្មដែរ។ ហើយនារី Ha Nhi ជាម្ចាស់
ក្នុងផ្ទះ ដូច្នេះការរក្សាចង្ក្រានគឺជាភារកិច្ចរបស់នារីក្នុងផ្ទះ។ នាព្រឹកៗ ការងារ
ដំបូងរបស់នារី Ha Nhi គឺបង្កាត់ភ្លើង។​សកម្មភាពនេះសំដៅ បញ្ជាក់ថា គាត់ថៃទាំ
គ្រួសារដោយផ្ទាល់ និងការបង្កាត់ភ្លើងនេះគឺសម្តែងនូវការដឹងគុណ​ចំពោះអ្នក
តាចង្ក្រាននិងជីដូនជីតា។ លោក​ Tran Huu Son កម្មាភិបាល មន្ទី វប្បធម៌ព័ត៌មាន
ខេត្ត Lao Cai បានចាត់ទុកថា៖

        “ចង្ក្រានរបស់ជនជាតិ Ha Nhi គឺសំខាន់ណាស់ហើយដំថ្មជានិមិត្តរូបរបស់
អ្នកតាចង្ក្រាន ប៉ុន្តែមានចរិតជានារី ដោយសារតាំងពីយូរយារមក មានតែនារីទើប បានថៃទាំដំថ្មពិសិដ្ឋនេះ។​នៅពេលចូលឆ្នាំថ្មីនិងថ្ងៃចុងឆ្នាំ នារីក្នុងផ្ទះគឺជាអ្នក
សែនស្រា តែនិងនុំដល់អ្នកតា។​ហើយក្នុងពិធីនេះ ប្រសិនបើគ្រួសារនោះគ្មាន ប្រពន្ធគឺកូនស្រីដែលយកប្តីនៅឆ្ងាយត្រូវត្រឡាប់មកបំពេញការងារនេះ”។

        នាបច្ចុប្បន្ន ទោះបីជាជីវភាពរស់នៅរបស់ជនជាតិ Ha Nhi មានការផ្លាស់ប្តូរ
ជាច្រើនក៏ដោយ ហើយត្រូវរងឥទ្ធិពលដោយសារការលាយឡំលក្ខណៈវប្បធម៌
របស់ជនជាតិដទៃ។​ប៉ុន្តែ ទំនៀមទម្លាប់សែនអ្នកតាចង្ក្រាននៅតែបានរក្សាបង្កើត ឡើងលក្ខណៈវប្បធម៌វិសេសវិសាល ទាក់ទាញភ្ញៀវទេសចរពេលមកកំសាន្តនៅ ភូមិស្រុករបស់ជនជាតិ Ha Nhi ម្តងៗ៕

TAG
VOVworld/vov/ជនជាតិ Ha Nhi/សែនអ្នកតាចង្ក្រាន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត