ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា
ភាសាបរទេសនៃវិទ្យុសំលេងវៀតណាម
ទទួលបានសំបុត្រ និងទូរសព្ទ ចំនួន២២៧
របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន៣៨
លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយ
ជាភាសាខ្មែរទទួល សំបុត្រ របស់លោក
Nguyen Van Den ខែត្រDong Naiមិត្តCham
paនៅខេត្តTay Ninhភាគខាងត្បូងវៀត
ណាមមិត្តកញ្ញា បូផា លីសីវលីញនិងមិត្ត
រតនា មកពីកម្ពុជា។តាមសំណូមពររបស់
មិត្តរតនា ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមជា
មួយលោកអ្នកនាងអំពីទំនៀមទំលាប់ចំរើន
ផ្ទះនិងការលេងអក្សរក្នុងបុណ្សចូលឆ្នាំថ្មីជា
ប្រពៃណី(ឬបុណ្យតេត)របស់ប្រជាជនវៀត
ណាម។
![]() |
| រូបថតInternet |
ទំនៀមទំលាប់ល្អ១ទៀតរបស់ជនវៀតណាមនៅបានរក្សានិងផ្សព្វផ្សាយនោះ
គឺការលេងអក្សរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។អ្នកសរសេរសេរអក្សរ Nom(អក្សរ
វៀតណាមបុរាណ)ឬអក្សរចិនជាបណ្តាជនមានការយល់ដឹងជ្រាលជ្រៅនិងជា
អ្នកអក្ខវិចិត្តសាស្រ្ត។អក្សរត្រូវបានសរសេរទៅតាមបំណងរបស់អ្នកលេងដូចជា
បញ្ញា កុសល សុភមង្គលអាយុយឺនយូរ។ល។ Trung Hieu និស្សិត១នាក់នៃ
សាលាសភាបណ្ឌិតធនាគារអោដឹងថា៖” ឆ្នាំខាងមុខខ្ញុំនឹងទៅធ្វើការដោយហេតុ
នេះខ្ញុំមានបំណងរកឲ្យខ្លួននូវអក្សរកិត្តិយសឬ កំណត់ទិស ។ ក្រៅពីអត្ថន័យខាង
ព្រលឹងខ្ញុំសង្ឃឹមថា៖អក្សរដែលបានព្យួរក្នុងបន្ទប់នឹងផ្តល់មកបន្ថែមកំលាំងចលករ
ដើម្បីខ្ញុំខំប្រឹងប្រែងទទួលឲ្យបាននូវគោលដៅដែលបានដាក់ចេញ “។
![]() |
| អ្នកអក្ខវិចិត្តសាស្រ្ត១រូប(រូបថតInternet) |
មិត្តរតនា និង មិត្តអ្នកស្តាប់ជាទីមេត្រី
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។យើងខ្ញុំសង្ឃឹមបន្តទទួលបាន
សំបុត្រនិងការរួមមតិរបស់បណ្តាមិត្តសូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរ
កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមលេខ៤៥ Ba Trieu Ha NoiឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញ
នៅទំព័រ Websitewww.vovworld.vn៕








