logo

ទួរគីត្រៀមខ្លួនជាស្រេចដើម្បីសម្របសម្រួលការចរចារវាងអាមេរិក និងអ៊ីរ៉ង់

2026/1/31 | 08:40:56
(VOVWORLD) - ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃទី ៣០ ខែមករា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបញ្ជាក់ថា ទួរគីបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីសម្របសម្រួល សំដៅកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
 ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ។ រូបថត៖ AHMAD AL-RUBAYE/Pool via REUTERS

លោក Erdogan បានសង្កត់ធ្ងន់ថា ទួរគីនឹងជួយ "បន្ថយកម្តៅ" នៃភាពតានតឹង និងការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ។ នៅថ្ងៃដដែលនោះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអ៊ីរ៉ង់គឺលោក Abbas Araghchi នៅទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានបញ្ជាក់ថា "ការបន្តការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺចាំបាច់ណាស់ ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់"។

នាថ្ងៃដដែល  ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្តទាមទារឱ្យអ៊ីរ៉ង់ធ្វើការចរចា ឬប្រឈមមុខនឹងដំណោះស្រាយយោធា។ ប្រមុខ សេតវិមានបានសង្កត់ធ្ងន់ថា លោកបានធ្វើកិច្ចចរចាជាមួយអ៊ីរ៉ង់ ហើយនឹងបន្តការសន្ទនា។ យោងតាមលោក ភាគីអាមេរិកបានលើកលក្ខខណ្ឌចំនួនពីរ គឺទីក្រុងតេអេរ៉ង់ត្រូវបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមិនប្រើប្រាស់ហិង្សាដើម្បីប្រឆាំងនឹងក្រុមបាតុករក្នុងស្រុក៕

TAG
VOV/VOVworld/ទួរគី/ការចរចារ/អាមេរិក/អ៊ីរ៉ង់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត