logo

ទីលាន Dai Doan Ket ៖ និមិត្តរូបនៃផែន​មហា​សាមគ្គី​បណ្តា​ជន​ជាតិ​នៅ​វៀតណាម

2025/2/5 | 09:03:31
(VOVWORLD) - ទីលាន Dai Doan Ket មានទីតាំងស្ថិតនៅកណ្តាលទីក្រុង Pleiku ខេត្ត Gia Lai ដែលត្រូវបានអ្នកស្រុកហៅថា ទីលានធំ ។ ទីលាន Dai Doan Ket គឺជាស្នាដៃស្ថាបត្យកម្មពិសេសរបស់ខេត្ត Gia Lai ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរមកពីទាំងជិតទាំងឆ្ងាយយ៉ាងច្រើនកុះករ និងជានិមិត្តរូបនៃផែនមហាសាមគ្គីភាពបណ្តាជនជាតិនៅវៀតណាម។

“ទីលាន Dai Doan Ket ត្រូវបានសាងសង់តាំងពីឆ្នាំ ២០០៧ និងបញ្ចប់ការសាងសងនៅឆ្នាំ ២០១២។ នៅទីនេះ បានប្រព្រឹត្តិទៅសកម្មភាពវប្បធម៌ នយោបាយ និងកីឡា សំខាន់ៗជាច្រើន។ ទីលាននេះមានតំបន់បៃតងដែលមានដើមឈើប្រហែល ១.៨០០ដើម ដីស្មៅចំនួន ២០៥ និងសសរថ្មចំនួន ៥៤ តំណាងឱ្យក្រុមជនជាតិទាំង ៥៤”។

ខាងលើនេះជាសារឧទ្ទេសនាមរបស់លោក Tran Ngoc Nhung ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gia Lai អំពីទីលាន Dai Doan Ket។

ទីលាន Dai Doan Ket ត្រូវបានបើកសម្ពោធនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២ ដោយមានផ្ទៃដីសរុប ១០,៦ ហិកតា។ រូបភាព៖ baodantoc.vn

ទីលាន Dai Doan Ket មានទំហំជាង ១២ ហិកតា មានទីតាំងស្ថិតនៅក្នុងបរិវេណដែលផ្សារភ្ជាប់សំណង់ដូចជា៖ សារមន្ទីរវត្ថុបុរាណ សារមន្ទីរខេត្ត Gia Lai; សារមន្ទីរហូជីមិញ - សាខា Gia Lai និង Kon Tum; រូបសំណាកវីរៈបុរស Nup; ផ្ទាំងថ្មឆ្លាក់សំបុត្ររបស់លោកប្រធានហូជីមិញផ្ញើជូនចំពោះ "សន្និបាតបណ្តាជនជាតិភាគតិចនៅភាគខាងត្បូង" កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៤៦ នៅទីក្រុង Pleuku។ ចំណុចលេចធ្លោនៃទីលានគឺ រូបសំណាកលោកប្រធានហូជីមិញ កម្ពស់ ១០,៨ ម៉ែត្រ ធ្វើពីលង្ហិនរឹង ដោយមានទម្ងន់ប្រហែល ១៦ តោន។ នៅខាងក្រោយរូបសំណាកលោកប្រធានហូជីមិញ គឺជាក្បូររំលេចដែលបង្ហាញរូបភាពព្រៃភ្នំដ៏ធំសម្បើមនៃតំបន់ខ្ពង់រាបភាគកណ្តាល(Tay Nguyen)។ លោក Nguyen Huu Hung ភ្ញៀវទេសចរណ៍ម្នាក់មកពីខេត្ត Quang Nam មកទស្សនាទីលាន Dai Doan Ket បានសម្តែងថា៖ “ខ្ញុំបានទៅខេត្ត Gia Lai ច្រើនដងហើយ ប៉ុន្តែនេះជាលើកទីមួយហើយដែលខ្ញុំបានទៅលេងទីលាននេះ។ ទីលានមានទំហំធំ និងស្រស់ស្អាតណាស់។ រូបសំណាកលោកប្រធានហូជីមិញមានកំពស់ខ្ពស់និងស្អាតបាត ជាប់កំណត់ត្រាវៀតណាមជារូបសំណាកសំរិទ្ធអំពីលោកប្រធានហូជីមិញដ៏ធំបំផុតនៅប្រទេសវៀតណាម។ ទីធ្លានៃសួនឧទ្យានបានបង្ហាញឡើងវិញលក្ខណៈវប្បធម៌នៃតំបន់ខ្ពង់រាបភាគកណ្តាល ដូចជា៖ ផ្ទះរ៉ុង ស្រាពាង ពិធីបុណ្យគងឃ្មោះ...”។

ផ្ទះ រ៉ុង នៅ ទីលាន Dai Doan Ket ។ រូបថត៖ Ngoc Anh/VOV 5

ក្រៅពីរូបសំណាកលោកប្រធានហូជីមិញ ទីលាន Dai Doan Ket ក៏មានស្នាដៃពិសេសមួយទៀត ជាក្បូររំលេចដែលបានធ្វើឡើងពីសសរថ្ម basalt ចំនួន ៥៤ តំណាងឱ្យជនជាតិទាំង ៥៤ នៅវៀតណាម។ មកទស្សនាទីលាន Dai Doan Ket ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយមានអារម្មណ៍ថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានទៅទស្សនាទីលាន Dai Doan Ket ក្នុងទីក្រុង Pleiku។ ខ្ញុំមានអារម្មណ៍ថា ទីលាននេះធំដូចទីលាន Ba Dinh ក្នុងទីក្រុងហាណូយ។ មានដីស្មៅបៃតងជាង ២០០ មានរូបសំណាកសំរិទ្ធរបស់លោកប្រធានហូជីមិញ ហើយជុំវិញរូបសំណាកនោះក៏មានរូបភាពអំពីទេសភាពធម្មជាតិ និងប្រជាជននៃតំបន់ខ្ពង់រាបភាគកណ្តាលផងដែរ។ ខ្ញុំមានការចាប់អារម្មណ៍បំផុតចំពោះសសរថ្មចំនួន ៥៤ដុំ តភ្ជាប់ជាមួយគ្នា ដែលជានិមិត្តរូបនៃផែនមហាសាមគ្គីភាពរបស់ក្រុមជនជាតិទាំង ៥៤នៃប្រទេសវៀតណាម។ សសរថ្មនេះត្រូវបានធ្វើឡើងពី ថ្មបាសាល់ ដែលជាប្រភេទថ្មពិសេសនៃតំបន់ខ្ពង់រាបកណ្តាល”។

ក្បូររំលេចដែលត្រូវបានធ្វើឡើងពីសសរថ្មបាសាល់ ចំនួន ៥៤។ រូបថត៖ Ngoc Anh/VOV 5

កាលនៅរស់ លោកប្រធានហូជីមិញមិនដែលមានឱកាសទៅលេងតំបន់ខ្ពង់រាបភាគកណ្តាលទេ ប៉ុន្តែតំបន់ខ្ពង់រាបកណ្តាលស្ថិតក្នុងដួងចិត្តលោកជានិច្ច។ ជនជាតិភាគតិចនៅតំបន់ខ្ពង់រាបកណ្តាលគោរពស្រឡាញ់ និងដឹងគុណលោកយ៉ាងខ្លាំង។ ដើម្បីបំពេញសេចក្តីប្រាថ្នានិងបង្ហាញពីសេចក្តីស្រឡាញ់ និងជំនឿដ៏ស្មោះត្រង់របស់បណ្តាជនជាតិនៅតំបន់ខ្ពង់រាបភាគកណ្តាលចំពោះបក្ស និងលោកប្រធានហូជីមិញ ទីលាន Dai Doan Ket ត្រូវបានកសាងឡើង ហើយក្លាយជាទីសម្គាល់ដ៏ល្បីល្បាញ នៃវប្បធម៌ ប្រវត្តិសាស្ត្រ និងនយោបាយ មិនត្រឹមតែរបស់តំបន់ខ្ពង់រាបភាគកណ្តាលនោះទេ ថែមទាំងប្រទេសវៀតណាមទាំងមូលទៀតផង៕

TAG
VOV/VOVworld/ទីលាន Dai Doan Ket/និមិត្តរូប/ផែន​មហា​សាមគ្គី​​បណ្តា​ជន​ជាតិ​/​វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត