logo

ទិវាបុណ្យថ្ងៃទី ៣០ មេសា៖ មានទួរទេសចរណ៍ជាច្រើនសំរាប់ភ្ញៀវជ្រើរើស

2016/4/30 | 01:00:00

(VOVworld) – ជារៀលរាល់ឆ្នាំ ក្នុងឱកាសរំលឹកខួប
អនុស្សារវរីយ៍ទិវារំដោះភាគ ខាងត្បូងឯកភាពប្រទេស
ជាតិ ថ្ងៃទី ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី
១ ឧសភា ទីផ្សារទេសចរណ៍វៀតណាមកំពុងតែផុស
ផុលបំផុត។ ក្នុងឆ្នាំ ២០១៦ នេះ ប្រពជាពលរដ្ឋមាន
រយៈពេល ៤ ថ្ងៃសំរាក ដូច្នេះ មនុស្សម្នាកជ្រើសរើស
បណ្ដា​ទួរទេសចរណ៍នៅក្នុងនិងក្រៅប្រទេស។ នេះ
ក៏ជាពេលវេលាចាប់ផ្តើមរដូវទេសចរណ៍រដូវក្តៅ
២០១៦ របស់វិស័យទេសចរណ៍វៀតណាម ផងដែរ៕ 


ទិវាបុណ្យថ្ងៃទី ៣០ មេសា៖ មានទួរទេសចរណ៍ជាច្រើនសំរាប់ភ្ញៀវជ្រើរើស (Image: inviet.com)

(VOVworld) – ជារៀលរាល់ឆ្នាំ ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវារំដោះភាគ
ខាងត្បូងឯកភាពប្រទេសជាតិ ថ្ងៃទី ៣០ មេសា និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី
១ ឧសភា ទីផ្សារទេសចរណ៍វៀតណាមកំពុងតែផុសផុលបំផុត។ ក្នុងឆ្នាំ ២០១៦
នេះ ប្រពជាពលរដ្ឋមានរយៈពេល ៤ ថ្ងៃសំរាក ដូច្នេះ មនុស្សម្នាកជ្រើសរើស
បណ្ដា​ទួរទេសចរណ៍នៅក្នុងនិងក្រៅប្រទេស។ នេះក៏ជាពេលវេលាចាប់ផ្តើម
រដូវទេសចរណ៍រដូវក្តៅ ២០១៦ របស់វិស័យទេសចរណ៍វៀតណាម ផងដែរ៕

        ភ្ញៀវទេសចរណ៍ភាគច្រើនបានជ្រើសរើសទួរទេសចរណ៍នៅតំបន់ភាគ
កណ្ដាលវៀតណាម ដូចជា៖ ទីក្រុង Da Nang ទីក្រុង Nha Trang ទីក្រុង Da Lat
 និងទីក្រុង  Hue  ដែលជាទីកន្លែងមកដល់ល្បីឈ្មោះដោយមានឆ្នេរសមុទ្រ
សំរាក លំហែរកាយមានទេសភាពស្អាតអស្ចារ្ស រួមជាមួយ កេរ្តិ៍តំណែលប្រវត្តិ
សាស្ត្រនិង បេតិក្ខភ័ណ្ឌវប្បធម៌ជាតិនិងពិភពលោក។ មកទស្សនាបណ្ដា
ទីកន្លែងនេះ ភ្ញៀវទេសចរណ៍មានឱកាសចូលរួម Festival Hue លើកទី ៩ ទៅ
ទស្សនាទីក្រុង បុរាណ Hoi An ឬ My Son។ រួមជាមួយការអភិវឌ្ឍន៍បច្ចេក
វិទ្យានិងបណ្តាញអ៊ីនធឺ ណែត នាបច្ចុប្បន្នបណ្តាសេវ៉ាកម្មបំរើទេសចរណ៍
កាន់តែមានភាពងាយស្រួលថែមទៀត។ ជំនួសឲ្យទៅក្រុមហ៊ុនទេសចរណ៍
ដើម្បីចុះឈ្មោះទួរដូ​វពេលវេលាមុនភ្ញៀវទេសចរណ៍ភាគច្រើនស្វែងរកព័ត៌មាន
លើបណ្តាញអ៊ីនធឺណែតកក់សំបុត្រយន្តហោះនិងសណ្ឋាគារ​ដើម្បីត្រៀម
រៀបចំឲ្យដំណើរទេសចរណ៍របស់ខ្លួនពី ប៉ុន្មានខែមុន។ លោក Do Nhu Quang
ប្រជាពលរដ្ឋទីក្រុងហាណូយមួយរូបបាន ឲ្យដឹងថា៖

        «ក្នុងឱកាសទិវាបុណ្យថ្ងៃទី ២០ មេសានិងទី ១ ឧសភាឆ្នាំនេះ គ្រួសារខ្ញុំ
បាន ជ្រើសរើសទួរទេសចរណ៍ទៅទីក្រុង Nha Trang និងកោះ Phu Quoc ។
ដោយ សារ ទីកន្លែងទាំងនេះមានទិដ្ឋភាពស្អាតអស្ចារ្យ ជាពិសេសគឺឆ្នេរ
សមុទ្រ ខៀវស្រងាត់និងធម្មជាតិសម្បូរបែប។ អាកាសធាតុនៅទីនេះត្រជាក់
ស្រួលណាស់ ម្យ៉ាងទៀត សេវ៉ាកម្មមានតំលៃសមស្របនឹងតម្រូវការសំរាក
លំហែរកាយរបស់ គ្រួសារខ្ញុំ។»

        ចំណែកឯមជ្ឈដ្ឋានវ័យក្មេងវិញ ជាពិសេគឺសិក្សានុស្សិសតែងតែជ្រើស
រើស ទួរទេសចរណ៍រកឃើញនៅតំបន់ព្រៃភ្នំដាច់ស្រយ៉ាលប៉ែកខាងជើង
វៀតណាម ដូចជា៖ ខេត្ត Son La ខេត្ត Dien Bien ខេត្ត Ha Giang ឬទីរួមខេត្ត
Dong Van – Quan Ba​។ កញ្ញា Pham Le Mai និស្សិតមួយរូបនៅទីក្រុងហា
ណូយ បានចែករំ​លែកថា៖              

        «ឆ្នាំនេះ ខ្ញុំរួមជាមួយមិត្តភ័ក្តបានរៀបចំផែនការទៅទេសចរណ៍នៅ
ខេត្ត Ha Giang ។ ខ្ញុំឮគេថា៖ នៅទីរួមខេត្ត Dong Van ខ្លោងទ្វារឋានសួគ៌
Quan Ba និងដងទង់ជាតិ Lung Cu ស្អាតអស្ចារ្សឆើតឆាយ គប្បីជិះម៉ូតូទៅ
ទស្សនា។ ខ្ញុំនិងក្រុមមិត្តបានចុះឈ្មោះទួរទេសចរណ៍មួយទៅទស្សនា
តំបន់នោះ។ ខ្ញុំរំជួល ចិត្តជាមួយដំណើទេសចរណ៍នេះណាស់។»

        ចំពោះភ្ញៀវទេសចរមានមជ្ឈឹមវ័យនិងជនចាសជរាវិញតែងតែមាន
និន្នាការជ្រើសរើសទួរទេសចរណ៍នៅតំបន់អាស៊ីឦសាន្ត (ជប៉ុន កូរ៉េខាង
ត្បូង) និងចិន ដោយសារពេលវេលានេះគ្មានភ្ញៀវទេសចរណ៍ច្រើនទេ។
ដោយហេតុនេះ ភ្ញៀវទេសចរណ៍អាចគយគនទេសភាពនិងស្វែងរកវប្បធម៌
ប្រទេសសាមីស៊ីជម្រៅថែមទៀត។ ក្រៅពីនោះ ទួរទេសចរណ៍ទិញទំនិញ
និងល្បែងកំសាន្តដូចជា ហុងកុង សឹង្ហបុរី ម៉ាឡេស៊ីនិងថៃក៏ទាក់ទាញភ្ញៀវ
ទេសចរផងដែរ។ លោក Nguyen Ba Toan  នាយកក្រុមហ៊ុនទេសចរណ៍ Khat
vong Viet បានឲ្យដឹងថា៖

        «ក្នុងឆ្នាំ ២០១៦ តំលៃបណ្ដាទួរទេសចរណ៍បរទេសថោកជាងបើប្រៀប
នឹងឆ្នាំទៅមិញ។ ឧទាហរណ៍ ទួរទៅកូរ៉េខាងត្បូងមានតំលៃ ១០ លានដុង
ទួរទៅ ជប៉ុនមានតំលៃ ២០ លានដុង តែប៉ុណ្ណោះ។ ដោយសារ វៀតណាម
បានពន្លឿន ទេសចរណ៍ជាមួយកូរ៉េខាងត្បូងនិងជប៉ុន នោះគឺ តំលៃទួរនៅ
ប្រទេសទាំងពីរនេះ ត្រូវបានថោកជាង។»

        តាមការវាយតំលៃរបស់បណ្ដាគ្រុមហ៊ុនទេសចរណ៍ថា៖ បើប្រៀបនឹង
ឆ្នាំទៅ មិញ ចំនួនភ្ញៀវទេសចរមកទេសចរណ៍នៅក្នុងប្រទេសបានកើនឡើង
ដល់ ២០% - ៣០%។ ទន្ទឹមនឹងនោះ សមាគមទេសចរណ៍វៀតណាមក៏បាន
រៀបចំផ្សារណាត់ ទេសចរណ៍អន្តរជាតិ  VITM សំដៅជួយឧបត្ថម្ភក្រុមហ៊ុន
ទេសចរណ៍លក់រាប់ពាន់ ទួរទេសចរណ៍ដោយមានបញ្ជុះ តំលៃ ២០% ផង
ដែរ។ នេះគឺជាសញ្ញាវិជ្ជមានចាប់ផ្តើម រដូវទេសចរណ៍រដូវក្តៅ ២០១៦៕ 

TAG
VOV WORLD/ទិវាបុណ្យថ្ងៃទី ៣០ មេសា/ទួរទេសចរណ៍/ជាច្រើន/ភ្ញៀវ/ជ្រើរើស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត