logo

ទិវាបុណ្យទូទាំងប្រទេសនិងការទទួលខុសត្រូវចំពោះប្រជាជន

2026/3/19 | 10:52:00

(VOVWORLD) - នាថ្ងៃទី១៩ ខែមីនា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម មានអត្ថបទសរសេរមួយដែលមានចំណងជើងថា "ទិវាបុណ្យទូទាំងប្រទេសនិងការទទួលខុសត្រូវចំពោះប្រជាជន"។

លោកអគ្គលេខាបក្ស តូ ឡឹម ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២ សង្កាត់ Ba Dinh ទីក្រុងហាណូយ។ (រូបថត៖ VGP)

អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ អ្នកបោះឆ្នោត
វៀតណាមចំនួន ៧៦លាននាក់បានបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ ការបោះឆ្នោតលើកនេះមានអត្ថន័យជាប្រវត្តិសាស្ត្រពិសេស ដោយទទួលមរតកពីប្រពៃណី៨០ឆ្នាំនៃការកសាងរដ្ឋនីតិរដ្ឋរបស់ប្រជាជនវៀតណាមចាប់តាំងពីការបោះឆ្នោតជាសកលលើកដំបូងក្នុងឆ្នាំ១៩៤៦។

(រូបថត៖ VGP)

លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា អាណត្តិថ្មី ឆ្នាំ២០២៦-២០៣១ ចាប់ផ្តើមនៅក្នុងបរិបទដែលប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់មួយ។ ដើម្បីសម្រេចបាននូវសេចក្ដីប្រាថ្នានាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ សមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងអាណត្តិថ្មី ត្រូវតែខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ច្បាមជាប់នូវតថភាពជាក់ស្ដែងនៃបុព្វហេតុផ្លាស់ប្ដូរ រួមចំណែកបញ្ញាយ៉ាងសកម្មទៅក្នុងការសុក្រិតប្រព័ន្ធច្បាប់ បង្កើនប្រសិទ្ធភាពនៃការងារឃ្លាំមើលកំពូល និងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវលើបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចសង្គម ថវិកា ការពារជាតិ និងកិច្ចការបរទេស... ជាពិសេស តំណាងម្នាក់ៗត្រូវរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកបោះឆ្នោត ស្តាប់មតិយោបល់របស់ប្រជាជន និងនាំបញ្ហាជំពាក់ជំពិនក្នុងជីវភាពមកកាន់សាលប្រជុំសភាដើម្បីពិភាក្សា និងដោះស្រាយ។

ធ្វើសន្និដ្ឋានក្នុងអត្ថបទនេះ លោកអគ្គលេខាបក្សបានអះអាងថា ភាពជោគជ័យនៃការបោះឆ្នោត បានបើកឱកាស បុព្វបទ និងសន្ទុះថ្មីសម្រាប់ប្រទេសវៀតណាមបោះជំហានយ៉ាងរឹងមាំចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

TAG
VOV/VOVworld/បោះឆ្នោត/វៀតណាម/អគ្គលេខាបក្ស/អត្ថបទ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត