logo

ទិវាបុណ្យវៀតណាម​សុភមង្គល​លើក​ដំបូង​

2025/12/6 | 09:06:48
(VOVWORLD) - នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីបើកទិវាបុណ្យវៀតណាមសុភមង្គលឆ្នាំ ២០២៥ ដោយចាប់ផ្តើមដំណើររយៈពេល ៣ ថ្ងៃដ៏មានអត្ថន័យ ដើម្បីរីកសាយភាយ និងចែករំលែកសុភមង្គល។ ទិវាបុណ្យវៀតណាមសុភមង្គលលើកដំបូងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទូរទស្សន៍វៀតណាម និងសមាគមវិចិត្រករថតរូបវៀតណាម។
គណៈប្រតិភូអនុវត្តន៍ពិធីបើក ទិវាបុណ្យ "វៀតណាមសុភមង្គល ឆ្នាំ ២០២៥"។ រូបថត៖ ណាំ ង្វៀន/VGP

ទិវាបុណ្យវៀតណាមសុភមង្គល គឺជាដំណើរនៃបទពិសោធន៍ដ៏ចម្រុះ និងសម្បូរបែប។ ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងនៅជុំវិញបឹង Hoan Kiem ជាមួយនឹងកន្លែងឆ្លងបទពិសោធន៍ចំនួន ១៣ ដែលត្រូវបានរចនាឡើងដូចជាចង្វាក់អារម្មណ៍ចំនួន ១៣ នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗដែលមកទស្សនានៅចុងសប្តាហ៍។ ចំណុចលេចធ្លោពិសេសនៃទិវាបុណ្យ វៀតណាមសុភមង្គល គឺជាពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំរបស់លំលោះ ក្រមុំ ចំនួន ៨០ គូ ក្រោមប្រធានបទ "ទិវាគូស្នេហ៍ - ស្នេហាជាសុភមង្គល" ជានិមិត្តរូបនៃដំណើរ ៨០ ឆ្នាំនៃ "ឯករាជ្យ - សេរីភាព - សុភមង្គល"។ ពិធីរៀបអាពាហ៍ពិពាហ៍នេះ មិនត្រឹមតែសម្រាប់គូស្វាមីភរិយាវ័យប៉ុណ្ណោះទេ ថែមទាំងលើកតម្កើងដល់គូស្វាមីភរិយាប្រាក់ មាស និងពេជ្រ ដែលបានរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

គូស្នេហ៍មួយគូថតរូបអនុស្សាវរីយ៍នៅក្នុងទិវាបុណ្យ។ រូបថត៖ ង៉ុកអាញ/VOV5
ភ្ញៀវទេសចរអន្តរជាតិមានការរំភើបរីករាយចំពោះ "ទិវាបុណ្យវៀតណាមសុភមង្គលឆ្នាំ២០២៥"។ រូបថត៖ ណាំង្វៀន/VGP

ទិវាបុណ្យវៀតណាមសុភមង្គល ឆ្នាំ ២០២៥ គឺជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមដើម្បីឆ្ពោះទៅរកការកសាងទិវាបុណ្យវៀតណាមសុភមង្គលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ នៅឆ្នាំ ២០២៥ វៀតណាមនឹងជាប់ចំណាត់ថ្នាក់ទី ៤៦ នៅក្នុងសន្ទស្សន៍សុភមង្គលពិភពលោក កើន ៨ ចំណាត់ថ្នាក់បើប្រៀបធៀបនឹងឆ្នាំ ២០២៤៕

TAG
VOV/VOVworld/វៀតណាម​/សុភមង្គល/ទិវាបុណ្យ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត