logo

ទិវាបុណ្យសៀវភៅវៀតណាមលើកទី៦ប្រារព្ធឡើងនៅរដ្ឋធានីហាណូយ

2019/4/20 | 09:30:47
(VOVWORLD) - ក្រោយពីការរៀបចំចំនួន៥លើកមក ទិវាបុណ្យសៀវភៅ វៀតណាមលើកទី៦បន្ត ជាព្រឹត្តិការណ៍វប្បធម៌ដ៏អត្ថន័យចំពោះអ្នកស្រឡាញ់សៀវភៅក៏ដូចជាអង្គភាពបោះពុម្ភនានា ផងដែរ។ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ ទី២២ ខែមេសា ទិវាបុណ្យ សៀវភៅវៀតណាមលើកទី៦ ត្រូវបានរៀបចំឡើងនៅឧទ្យាន Thong Nhat រដ្ឋធានីហាណូយ។
នាថ្ងៃទី១៨ ខែមេសា ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានរៀបចំពិធី ប្រារព្ធទិវាបុណ្យសៀវភៅវៀតណាមលើកទី៦។
អនុរដ្ឋមន្រ្តីព័ត៌មាននិងទូរគមនាគមន៍លោក Hoang Vinh Bao បានថ្លែងថា នេះ ជាឱកាសដើម្បីធ្វើអោយសេចក្ដីស្រឡាញ់ចំពោះសៀវភៅបន្តរីកសាយភាយ ក្នុងសង្គមយ៉ាងខ្លាំងក្លាថែមទៀត។
លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong និងឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam អញ្ជើញចូលរួមកាត់ខ្សែ បូរបើកសម្ពោធ។
បណ្ដាតំណាងទៅទស្សនាពិព័រណ៍។
ពិព័រណ៍តាំងបង្ហាញឯកសារ និងវត្ថុតាងថ្លៃថ្លាជាច្រើនដូចជាសៀវភៅជា អក្សរណូមស្ដីពីអប់រំនិងសីលធម៌ជាដើម។
ទិវាបុណ្យសៀវភៅឆ្នាំនេះទាក់ទាញការចូលរួមរបស់អង្គភាពចំនួន៨៤ ដែល ក្នុងនោះមានអង្គភាពបោះពុម្ភចំនួន៣៧ និងអង្គភាពចេញផ្សាយចំនួន៤៧។
ស្ដង់ទំនិញរបស់រោងបោះពុម្ភ Kim Dong។
រោងបោះពុម្ភ Fahasa។
ស្តង់សៀវភៅជាច្រើនបានរៀបចំសកម្មភាពលក់បញ្ចុះតម្លៃ ឬការផ្ដល់ជូនសៀវភៅ។
ទិវាបុណ្យសៀវភៅគឺជាសកម្មភាពសំដៅកសាងទំលាប់អាន ទិញសៀវភៅ សម្រាប់សហគមន៍។
ស្ដង់សៀវភៅកុមារ។
ស្ដង់សៀវភៅចាស់។
ក្នុងក្របខ័ណ្ឌទិវាបុណ្យសៀវភៅលើកនេះ ក៏មានសកម្មភាពដ៏មានអត្ថន័យ ផ្សេងៗជាច្រើនទៀតដូចជាសិក្ខាសាលាវិទ្យាសាស្ត្រស្ដីពីការកសាងនិងអភិវឌ្ឍចលនាអានសៀវភៅក្នុងសហគមន៍ ក៏ដូចជាកិច្ចប្រជុំទូទាំងប្រទេសបូកសរុបរយៈ ពេល៥ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីទិវាបុណ្យសៀវភៅវៀតណាម៕

TAG
VOV/VOVworld/ទិវាបុណ្យ/សៀវភៅ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត