logo

ទិវាវប្បធម៌វៀតណាមនៅចិន

2025/12/22 | 09:28:20

(VOVWORLD) - នាយប់ថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។ 

សិល្បករកំពុងសម្តែងបទចម្រៀង "វៀតណាម - ចិន"។ (រូបថត៖ VOV)
ព្រឹត្តិការណ៍នេះបានបញ្ចប់សកម្ម ភាពជួបប្រាស្រ័យដ៏មានអត្ថន័យ និងប្រកបដោយជោគជ័យជាបន្តបន្ទាប់ ក្នុងក្រប ខ័ណ្ឌនៃការរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងចិន និងឆ្នាំជួបប្រាស្រ័យមនុស្សសាស្ត្រវៀតណាម-ចិន ឆ្នាំ ២០២៥។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក ហ្វាម ថាញ់ប៊ិញ បានមានប្រសាសន៍ថា ការជួបប្រាស្រ័យវប្បធម៌ ជានិច្ចកាលជាស្ពាន ដ៏រឹងមាំ ជាខ្សែអំបោះដែលតភ្ជាប់ប្រជាជាតិទាំងពីរ ដោយឆ្លងកាត់លើចម្ងាយទាំងអស់។
“ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ប្រទេសវៀតណាមដើម្បីឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត និងតម្លៃស្នូលៗ អំពីសេចក្ដីស្នេហាជាតិ មេត្តាធម៌ មនោ សញ្ចេតនា ភាពស្មោះត្រង់ សាមគ្គីភាព ភាពឧស្សាហ៍ព្យាយាម និងភាពច្នៃប្រឌិត ព្រមទាំងបង្ហាញពីការចុះសម្រុងគ្នា និងការតភ្ជាប់រវាងវប្បធម៌ទាំងពីររបស់វៀតណាម និងចិនតាំងពីយូរលង់មកផងដែរ។ ខ្ញុំសង្ឃឹមថា តាមរយៈបទភ្លេង បទចម្រៀង និងក្បាច់របាំរបស់បណ្ដាសិល្បករ ទស្សនិកជនចិននឹងយល់ដឹងបន្ថែមទៀតអំពីទឹកដី មនុស្សវៀតណាម ហើយទទួលបានអារម្មណ៍ដ៏ស្មោះស្ម័គ្រ កក់ក្តៅ និងមនោសញ្ចេតនា ដ៏ស្និទ្ធស្នាលដែលប្រជាជនវៀតណាមចង់បង្ហាញជូនចំពោះមិត្តភក្តិចិន និងសហគមន៍អន្តរជាតិ”៕
TAG
VOV/VOVworld/ទិវា/វប្បធម៌/ចិន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត