logo

ទេសចរណ៍វៀតណាមមានភាពទម្លុះទម្លាយខ្លាំងក្រោយជំងឺរាតត្បាត កូវីដ ១៩

2025/12/20 | 08:15:44
(VOVWORLD) - ទេសចរណ៍វៀតណាមទទួលបានភាពទម្លុះទម្លាយថ្មីៗយ៉ាងខ្លាំងក្រោយជំងឺរាតត្បាត កូវីដ ១៩។ នេះជាការវាយតម្លៃ ដែលត្រូវបានលើកឡើងនៅក្នុងសន្និសីទបូកសរុបគម្រោងស្តីពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ វិស័យទេសចរណ៍  និងពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមរយៈពេល ៥ ឆ្នាំ រហូតដល់ឆ្នាំ ២០៣០ ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍រៀបចំឡើង នាព្រឹកថ្ងៃទី ២០ ខែធ្នូ នៅទីក្រុង Hue។
សន្និសីទបូកសរុបគម្រោងស្តីពីការរៀបចំរចនាសម្ព័ន្ធឡើងវិញវិស័យទេសចរណ៍។ (រូបថត៖ Le Hieu/VOV-ភាគកណ្តាល)

នៅក្នុងសន្និសីទនេះ របាយការណ៍ពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០២០ និង ២០២១ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ សកម្មភាពទេសចរណ៍របស់ប្រទេសវៀតណាមស្ទើរតែជាប់គាំង អាជីវកម្មនានាបានជួបប្រទះនឹងការផ្អាកជាបណ្តោះអាសន្ន ប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងកម្មកររាប់លាននាក់។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍របស់វៀតណាមបានងើបឡើងវិញយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០២២ ហើយទទួលបានសន្ទុះកំណើន យ៉ាងឆាប់រហ័ស។ នៅឆ្នាំ ២០២៤  វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៧,៦ លាននាក់ ដែលឈានដល់ ៩៨% ប្រៀបនឹងឆ្នាំ ២០១៩  ដែលនាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាងើបឡើងវិញខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍វៀតណាមបានថ្លែងថា៖

លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍វៀតណាម ថ្លែងនៅសន្និសីទ។ (រូបថត៖ Le Hieu/VOV-ភាគកណ្តាល)

“ទាក់ទងនឹងរចនាសម្ព័ន្ធទីផ្សារ មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ទីផ្សារប្រពៃណី និងទីផ្សារថ្មីៗ ដូចជាឥណ្ឌា អូស្ត្រាលី និងមជ្ឈិមបូព៌ា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អាស៊ីឦសានបានងើបឡើងវិញយ៉ាងឆាប់រហ័ស។ ទីផ្សារអន្តរជាតិរបស់វៀតណាមឥឡូវនេះមានភាពចម្រុះ ប្រកបដោយនិរន្តរភាព និងធន់ជាងមុន។ ផលិតផលទេសចរណ៍បានចូលដល់ដំណាក់កាលច្នៃប្រឌិត ចាប់ពីទេសចរណ៍ឆ្នេរ និងកោះ ទេសចរណ៍វប្បធម៌ និងអេកូឡូស៊ី រហូតដល់ទេសចរណ៍ពេលយប់ ទេសចរណ៍ផ្លូវដែក ទេសចរណ៍តាមនាវា និងទេសចរណ៍សុខភាព...។ ផលិតផលនីមួយៗគឺជារឿងរ៉ាវ បទពិសោធន៍ និងជាសញ្ញាសម្គាល់របស់ប្រទេសវៀតណាម”៕

TAG
VOV/VOVworld/ទេសចរណ៍/វៀតណាម/ភាពទម្លុះទម្លាយ/ក្រោយជំងឺរាតត្បាត/កូវីដ ១៩

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត