![]() |
យោងតាមគេហទំព័រ The Travel បានអោយដឹងថាពេលវេលាដ៏សាមញ្ញរបស់ទីក្រុងហាណូយនិងមុខម្ហូបឆ្ងាញ់ៗពិសារនៅទីនេះ គឺជាមូលហេតុដែលរដ្ឋធានីរបស់ប្រទេសវៀតណាមឈរនៅលំដាប់ទី ២ ក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ១០ នៅអាស៊ីសម្រាប់គូស្វាមីភរិយារីករាយក្រេបទឹកឃ្មុំក្នុងសប្តាហ៍របស់គេ។
![]() |
The Travel ណែនាំឱ្យភ្ញៀវទេសចរគួរតែទៅទស្សនាបឹង Hoan Kiem និងផ្លូវបុរាណហាណូយ។ យោងតាមគេហទំព័រនេះដែរបឹង Hoan Kiem ឬ បឹង Ho Guom គឺជាកន្លែងមួយក្នុងចំណោមទីកន្លែងល្បីៗ នៅហាណូយ។ ស្ថិតនៅចំកណ្តាលរដ្ឋធានីហាណូយ បឹង Hoan Kiem ជាបឹងដ៏ធំមួយ នៅកណ្តាលបឹងគឺជាប៉មអណ្តើកដ៏ចាស់បុរាណមួយ។ នៅមិនឆ្ងាយពីតំបន់ផ្លូវបុរាណប៉ុន្មានទេ ភ្ញៀវទេសចរអាចដើរនិងទស្សនាកេរិ៍្តដំណែលដែលមានស្ថាបត្យកម្មល្បីៗនៅជុំវិញបឹង Hoan Kiem ដូចជាស្ពាន The Huc ប្រាសាទ Ngoc Son ប៉ម But ឬស្តូប Nghien ជាដើម។
ហាងលក់ឥវ៉ាន់មួយនៅក្នុងផ្លូវបុរាណទីក្រុងហាណូយ |
ផ្លូវបុរាណហាណូយគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយដែលមិនគួររំលងនៅពេលដែលធ្វើដំណើរកំសាន្តទៅរដ្ឋធានីហាណូយ។ ស្ថិតនៅភាគខាងលិចនិងខាងជើងនៃបឹង Hoan Kiem ទីនេះគឺជាកន្លែងដែលមានទីប្រជុំជនរស់នៅច្រើនហើយរួមមានផ្លូវទាំង ៣៦ ផងដែរ។ ផ្លូវនីមួយៗនៅទីនេះផ្តោតសំខាន់លើការលក់ប្រភេទមុខទំនិញជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
តោះយើងគយគន់ទេសភាពដ៏សាមញ្ញៗរបស់ទីក្រុងហាណូយ!
![]() |
ផ្ទះក្នុងផ្លូវបុរាណនៅទីក្រុងហាណូយ |
អ្នកធាក់ស៊ីក្លូជាមួយនឹងស្នាមញញឺមដ៏សប្បាយ។ |
ធ្វើដំណើរកំសាន្តក្នុងទីក្រុងចាស់បុរាណគឺជាពេលវេលាគួរឱ្យចាប់អារម្មណ៍ណាស់។ |
វត្ថុអនុស្សាវរីយ៍ត្រូវបានភ្ញៀវទេសចរនិយមចូលចិត្ត។ |
ហ្វឺ Ly Quoc Su ដែលជាយីហោហ្វឺដ៏ល្បីឈ្មោះទាំងជាតិនិងអន្តរជាតិ។ |
ប្តីប្រពន្ធលក់ណែមជូរចៀនដែលជាមុខម្ហូបដ៏ឆ្ងាញ់ម្យ៉ាងដែរនៅវៀតណាម។ |
ហាងកាហ្វេនៅតាមចិញ្ចើមផ្លូវ តែងតែជាគោលដៅដែលភ្ញៀវទេសចរចូលចិត្តបំផុត។ |
អ្នកនិពន្ធអក្សរសិល្ប៍ពីរនាក់នៅទីក្រុងហូជីមិញ កំពុងផឹកតែក្រូចឆ្មានៅជុំវិញតំបន់ព្រះវិហារធំហាណូយ រួមទាំងរីករាយនឹងអំបុកបៃតងហាណូយ។ |
ម្ហូបអាហារទីក្រុងហាណូយពិតជាមានរសជាតិដ៏ឆ្ងាញ់មាត់ណាស់។ |
ស្នាមញញឹមរបស់ភ្ញៀវទេសចរដែលមកទស្សនាទីក្រុងហាណូយដែលជាទីក្រុងដើម្បីសន្តិភាព។ |








