logo

ទស្សនាកំសាន្តCon Co-កោះខៀវស្រងាត់ខ្សាច់ស

2013/8/21 | 03:36:52

Con Co ជាកោះ១ស្ថិតនៅលំហរសមុទ្រខាងកើត​  ចំណុះ
ឃុំ​Vinh Quangស្រុក Vinh Linh ខែត្រ Quang Tri។ កោះCon
 Co  ដើរតួនាទីយុទ្ឋសាស្រ្តសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចសង្គម
កោះសមុទ្រវៀតណាមក៍ដូចជាក្នុងកិច្ចការពារសន្តិសុខ 
ការពារប្រទេសនៅដែនសមុទ្រនិងដែនទឹក។

Vovworld- ក្នុងសន្សើមនាព្រឹកព្រលឹម  កោះ Con Co លេចចេញដូចជាទីក្រុងអណ្តែត
លើផ្ទៃទឹកសមុទ្រកំពូល ស៊ឺនបានបំភ្លឺចចែងចាំងរស្មី។ Con Coមាន​ទេសភាព​ដ៏​ស្រស់​
ត្រកាល​របស់​ព្រៃដើម​ឈើនៅមាត់សមុទ្រ​ Cua Tung និងវាលខ្សាច់សប៉ែកខាងលិចនិង
មហាជួរភ្នំ Truong​ Sonធំស្គឹមស្គៃ ប៉ែកខាងនិរតី។អំបូរុក្ខជាតិលើកោះគឺសម្បូបែបណាស់។
កោះCon Coសរទះរដូវ ដែល​ពោរ​ពេញ​ដោយ​បុប្ផា​រីក​ស្គុស​ស្គាយ​នេះ ក៏​ជា​កន្លែង​បង្ក​បង្កើន​
ផល​ផ្គត់​ផ្គង់​តម្រូវ​ការ​បន្លែ​បង្ការ​ស្រស់ៗ​ និង​ផ្លែ​ឈើ​ជាដើម។

​​​​​​​​​​​​​​​​​​                     

ទិដ្ឋភាពរកោះCon Co(របថត​VNA)


ស្រុកកោះCon Coត្រូវបានបង្កើតជាផ្លូវការ នាខែមេសាឆ្នាំ២០០៥។ស្រុកនេះ មានច្រើន
គ្រួសាររស់​នៅ​ដោយរបរសំណង់​​ នេសាទនិងប្រកបការងារនៅបណ្តាស្ថាប័នក្នុងស្រុក។
Nguyen Thi Lan ជាយុវនារី១​នាក់ក្នុងចំណោមយុវជនស្ម័គ្រចិត្ត៤០នាក់ដែលចេញទៅCon
Co កសាងស្រុកកំណើត​ថ្មីនាឆ្នាំ២០០៤អោយដឹងថា៖ខណះដែលទៅកាន់ទីនេះ  រដ្ឋអំណាច
តំបន់បានជួយឧបត្ថម្ភគ្រួសារខ្ញុំខាងលំនៅដ្ឋាន អគ្គិសនី ទឹកស្អាត។ទន្ទឹមនឹងនោះដំណាង
រដ្ឋអំណាចនៅបានចុះសាកសួរសុខទុក្ខគ្រួសារខ្ញុំជានិច។បងស្រីLanអោយដឹងថា៖ “ តាម
ដង្ហោយហៅពីមជ្ឈឹមសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញ ខ្ញុំបានចូលរួមចលនាកសាងកោះ។នាគ្រាដំបូង ទោះបីជាលក្ខណះធ្វើដំណើរមានភាពលំបាកក្តី ប៉ុន្តែយើងខ្ញុំជានិច្ចកាលខំប្រឹង
ប្រែងឆ្លងកាត់អ្វីៗទាំងអស់។ឥឡូវនេះគ្រួសារខ្ញុំមានកូន២នាក់ចូលរៀនហើយ។ផ្ទះសម្បែង
និងផ្លូវថ្នល់នាបច្ចុប្បន្ននេះគឺល្អស្អាត។       

​​​​​​​​​​​​​​​​​​​​​​                      

ស៊ឹននៅលើកោះCon Co (រូបថត​VNA)

លោក​​​ Le Quang Lanh  ប្រធានគណះកម្មាធិការប្រជាជនស្រុក កោះCon Co អោយដឹងថា៖ក្នុងឆ្នាំនេះ  កងទ័ពនិងប្រជាជន ស្រុក កោះCon Co  បន្តវិនិយោគសាងសង់ប្រព័ន្ឋហេដ្ឋារច
នាសម្ព័ន្ឋ។ក៍តាម លោក​​​  Lanh  ដែរថា៖បញ្ហាសំខាន់ជាងពីនេះទៅទៀតគឺបញ្ហាបណ្តុះ
បណ្តាល   បង្រៀនវិជ្ជាជីវះសំរាប់ប្រជាជនលើកោះ។ដោយទិសដៅអភិវឌ្ឍន៍កោះទៅជា
កោះទេសចរណ៍​   អ្នកតំបន់គប្បីបណ្តុះបណ្តាលសេវាកម្មទេសចរណ៍​  លើកកំពស់មនសិការ
ការពារបរិស្ថានសមុទ្រ  និងអភិរក្សភាពសម្បូបែបនៃជីវសាស្រ្តសមុទ្រកោះទៀតផង។លោក​​​
  Lanh  ចែករំលែកថា៖“  បច្ចុប្បន្ននេះ​​  ការងារធ្វើនិងចំណូលរបស់បណ្តាគ្រួសារមិនសូវបាន
ស្ថិរភាព។    យើងខ្ញុំនឹង បណ្តុះបណ្តាល បង្រៀនវិជ្ជាជីវះសំរាប់អ្នកតំបន់អាចចូលធ្វើការនៅ
ស្ថាប័ន និងសំណង់នានាលើកោះ។យើងខ្ញុំផ្សារភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបំរើជីវភាពរស់នៅ
របស់ប្រជាជនលើកោះជាមួយការធានាសន្តិសុខការពារប្រទេស។“

                       

កោះCon Co មើលពីឆ្ងាយ(រូបថត​VNA)

 Con Coត្រូវបានចាត់ទុកជាកោះ១មានសក្តានុភាពពង្រីកខាងទេសចរណ៍បរិស្ថានជាពិសេស
ប្រព័ន្ឋអេកូឡូហ្ស៊ីផ្កាថ្មនិងប្រព័ន្ឋអេកូឡូហ្ស៊ីព្រៃត្រូពិក។ទន្ទឹមនឹងតំលៃជីវសាស្រ្ត​នោះ   Con Coនៅផ្ទុកតំលៃផ្សេងៗទៀតខាងវប្បធម៌  ប្រវត្តិសាស្រ្តទៀតផង។លោកLe Quang Lanh  ប្រធានគណះកម្មាធិការប្រជាជនស្រុក កោះCon Co  អោដឹងថែមទៀតថា៖“  Con Co  មាន
សក្តានុភាពជាច្រើនដើម្បីបង្កើតឡើងនូវផលិតផលទេសចរណ៍ពិសេសដែលក្នុងនោះមាន
ទេសចរណ៍បរិស្ថានសមុទ្រកោះ។បរិស្ថានសមុទ្ររបស់  Con Co  គឺស្អាតអស្ចារ្សណាស់។ព្រៃស្រូបយកជាង៧០%នៃផ្ទៃដីកោះនិងផ្កាថ្មក្រោមសមុទ្រក៍ស្អាតអស្ចារ្សដែរ។អ្វីៗទាំងអស់
គឹសមស្របទៅនឹងសកម្មភាពទស្សនាកំសាន្ត​ សកម្មភាពមុជទឹក​រកឃើញនិងទួរទេសចរណ៍
បំប៉នសម្រាកលំហែរកាយ។    “

ឆ្លងកាត់លើការលំបាកនិងកង្វះខាតនៅលើកោះឯនាយសមុទ្រ  Con Co  កំពុងអភិវឌ្ឍន៍ពី
១ថ្ងៃទៅ១ថ្ងៃ។ឆ្លៀតយកសក្តានុភាពនៃកោះនិងសេដ្ឋកិច្ចសមុទ្រអ្នកតំបន់​កំពុងការពារនិង
កសាង Con Co  ក្លាយទៅជាកោះទេសចរណ៍សន្តិសុខនិងអភិវឌ្ឍន៍៕

         

TAG
ទស្សនាកំសាន្តCon Co-កោះខៀវស្រងាត់/ខ្សាច់ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត