logo

ទស្សនាខេត្ត Son La

2016/1/6 | 08:49:32

VOVWORLD_មានចំងាយផ្លូវជាង៣០០គីឡូ
ម៉ែត្រពីប៉ែកពាយ័ព្យរដ្ឋធានីហាណូយ ខេត្ត​ Son la
មានរមនីយដ្ឋានជាច្រើនទាក់ទាញភ្ញៀវមកទស្សនា។
​ នៅខេត្តនេះមាន ប្រជាជន​គ្រប់​ជនជាតិរួមរស់ មាន
ពិធីបុណ្យដ៏វិសេសវិសាល មានកេរិ៍្តតំណែល
ប្រវតិ្ត​សាស្រ្ត​  និងវប្បធម៏ដ៏មានតំលៃទៀតផង។ មក
ដល់ទីនេះភ្ញៀវទេសចរអាច ទស្សនា​ ពន្ធនាគារ Son
La សារមន្ទីរ Son la រោងចក្រវារីអគ្គីសនី Son La ឬ
ងូតទឹក​ក្ដៅផុល​ចេញ​ពីក្រោមដីនៅឃុំ Mong។

VOVWORLD_មានចំងាយផ្លូវជាង៣០០គីឡូម៉ែត្រពីប៉ែកពាយ័ព្យរដ្ឋធានីហា
ណូយ ខេត្ត​ Son la មានរមនីយដ្ឋានជាច្រើនទាក់ទាញភ្ញៀវមកទស្សនា។​ នៅខេត្ត
នេះមាន ប្រជាជន​គ្រប់​ជនជាតិរួមរស់ មានពិធីបុណ្យដ៏វិសេសវិសាល មានកេរិ៍្ត
តំណែលប្រវតិ្ត​សាស្រ្ត​  និងវប្បធម៏ដ៏មានតំលៃទៀតផង។ មកដល់ទីនេះភ្ញៀវ
ទេសចរអាច ទស្សនា​ ពន្ធនាគារ Son La សារមន្ទីរ Son la រោងចក្រវារីអគ្គីសនី 
Son La ឬងូតទឹក​ក្ដៅផុល​ចេញ​ពីក្រោមដីនៅឃុំ Mong។

        នាបច្ចុប្បន្ននៅខេត្ត Son La មាន​កេរិ៍្តតំណែលប្រវតិ្តសាស្រ្ត វប្បធម៏និងទី
កន្លែងជីក​គាស់​កាយបុរាណវត្ថុជាង១០០កន្លែង។ ក្នុងនោះកេរិ៍្តតំណែលប្រវតិ្ត
សាស្រ្តពន្ធនាគារ Son La ​និង​សារមន្ទីរ ​Son la ជាកន្លែងទាក់ទាញភ្ញៀវទេសចរមក
ទស្សនាយ៉ាង​ច្រើន​បំផុត​។​ ​ពន្ធនាគារ​ Son La ជា​កេរិ៍្តតំណែលបដិវត្តន៍ដែលត្រូវ
បានរៀបចំណាត់ថ្នាក់ជាតិ​នា​ឆ្នាំ១៩៦២។​​ អាណា​និគម​និយមបារាំងបានកសាង
ពន្ធនាគារនេះនាឆ្នាំ១៩០៨​នៅលើទួល Khau Ca​ ដើម្បីឃុំឃាំង​អ្នកបដិវត្ត​វៀត​
ណាម។ ​ដើមឡើយ ពន្ធនាគារ Son La មានផ្ទៃ៥០០​ម៉ែត្រ​ក្រឡា ​ប្រក់ស័ង្កសី មាន
ជញ្ជាំងថ្ម​រឹង​មាំព័ទ្ធជុំវិញ។​ ទោះបី​ត្រូវ​អាណានិគមនិយមបារាំង​ឃុំ​ឃាំង​និងធ្វើ
ទារុណកម្មក្ដីតែក្រុមយុទ្ធជនកម្មុយនីស្ត​វៀតណាមបានប្រែពន្ធនាគារ​របស់​ខ្មាំង
សត្រូវក្លាយទៅជាសាលារៀនបដិវត្តន៍ ​ជា​កន្លែង​បណ្ដុះគ្រាប់ពូជក្រហម​ដើម្បី​
ចលនាបដិវត្តន៍នៅតំបន់ប៉ែកពាយ័ព្យចេញផ្លែ​ផ្កា​ជាបន្តបន្ទាប់។ ជារៀងរាល់ឆ្នាំ
 គុក Son​ La​ទទួលភ្ញៀវរាប់សែននាក់មកទស្សនា សិក្សា​ស្រវជ្រាវ​អំពីសង្គ្រាម
ដែលបានកើត​មាន​ឡើងជាងមួយសតវត្សកន្លងទៅនេះ។

នាបច្ចុប្បន្ននៅខេត្ត Son La មានកេរិ៍្តតំណែលប្រវតិ្តសាស្រ្ត វប្បធម៏និងទីកន្លែងជីកគាស់កាយបុរាណវត្ថុជាង១០០កន្លែង


          សារមន្ទីរ Son la ស្ថិតក្នុងបរិវេណកេរិ៍្តតំណែលប្រវតិ្តសាស្រ្តសារមន្ទីរនិង​
ពន្ធ​នា​គារ​ Son la ដែលកសាងឡើងនាឆ្នាំ១៩០៨។ នៅក្នុងសារមន្ទីរ នេះមាន​តាំង​
បង្ហាញ​នូវវត្ថុតាំងពីបុរេប្រវត្តិចំនួនរាប់ពាន់ទាក់ទិនដល់វប្បធម៌និងជិភាពរស់នៅ
របស់ជនជាតិជាបងប្អូនចំនួន១២នៅក្នុងតំបន់។ជាពិសេសសារមន្ទីរ Son la  នៅ
រក្សាបាននូវសៀវភៅ​រឿងនិទាន កំណាព្យប្រជាប្រិយនិងសៀវភៅប្រវត្តិសាស្រ្តជិត
១០០០ក្បាលរបស់ជនជាតិ Thai និងជនជាតិ Dao។ តាមអ្នកស្រី Nguyen Hai
Duong ជាមគ្គុយទេសទេសចរណ៍​នៃ​សារមន្ទីរ Son la បានឲ្យដឹងថា

           “ នេះជាបរិវេណតាំងបង្ហាញនូវវត្ថុតាងវប្បធម៌និងប្រវត្តិសាស្រ្តរបស់ជន
ជាតិ​ចំនួន​​១២​រ​ស់​នៅលើទឹកដីខេត្ត Son la។​ ខេត្ត Son la ស្ថិតនៅប៉ែកពាយ័ព្យ
ប្រទេសវៀត​ណាម​​ដែលមានផ្ទៃដីជិត១៤ពាន់​២០០​គីឡូម៉ែតក្រឡា។មានជនជាតិ
ជាអមតចំនួន១២ រស់ នៅ ក្នុងខេត្តដែល៥៥%ជាជនជាតិ Thai បន្ទាប់មកគឺជនជាតិ​ 
Kinh  Mong ជា​ដើម។  នេះ ជាសៀវភៅបុរាណរបស់ជនជាតិ Thai នៅខេត្ត Son La។
ជនជាតិ​Thai ចេះធ្វើ ក្រដាស់ តាំងពីយូរមកហើយ។សៀវភៅ​របស់​គេធ្វើអំពីសំបក
 ឈើ និងឬស្សី ហើយ ចែកជាបីប្រភេទគឺ សៀវភៅអក្សរសាស្រ្ត ​សៀវភៅជំនឿ
សាសនា​និងសៀវភៅ​ប្រវត្តិសាស្រ្ត”។

        រោងចក្រវារីអគ្គីសនី Son La ជាសំណង់វារីអគ្គីសនីធំបំផុតនៅអាស៊ីអាគ្នេយក៏
​ជាកន្លែង​ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះកដែរ។​ជារៀងរាល់​ឆ្នាំ
​រោង​ចក្រ​វារីអគ្គីសនីមួយនេះផលិតបានអគ្គីសនីចំនួនជាង១០ពាន់លានKWជូន
ប្រទេសជាតិ។រោងចក្រវារីអគ្គីសនី Son La មានទីតាំងនៅឃុំ It Ong ស្រុក Muong
 La ដោយមានបឹងផ្ទុកទឹក​ដ៏​ធំ​ល្វឹងល្វើយ​រួមជាមួយទំនប់ទឹកមានកំពស់ជាង២០០
ម៉ែត្រ។​ នៅតំបន់នេះទេសភាព​ធម្មជាតិល្អស្អាតណាស់ដោយមានព្រៃព្រឹក្សាខៀវខ្ចី
ស្រស់ត្រកាល។អ្នកស្រី Hoang Lan ជាភ្ញៀវទេសចរមកពីខេត្ត Bac Giang​ បានចែក
រំលែកថា

       “ នេះជាលើកដំបូងហើយដែលខ្ញុំត្រូវបានមកទស្សនារោងចក្រវារីអគ្គីសនី Son
 La ។ ខ្ញុំសង្កេតឃើញមានបឹងទឹកដ៏ធំមួយរួមជាមួយទេសភាពធម្មជាតិដ៏ល្អឆើត។ 
រីឯ ប្រជាជននៅតំបន់នេះមាន​កាយ​វិ​ការ​រួសរាយ​រាក់ទាក់​ចំពោះភ្ញៀវទេសចរ។ខ្ញុំ
មាន​បំណង ​នឹង​ត្រឡប់មកទស្សនាកន្លែងនេះម្ដងទៀតនៅថ្ងៃក្រោយដើម្បី​ស្វែង
យល់​បន្ថែម​នូវ​ជីវភាពរស់​នៅរបស់ប្រជាជននៅខេត្ត Son La នេះ ”៕

       

        

TAG
ខេត្ត​ Son la/ឃុំIt Ong

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត