logo

ទស្សនាខេត្តThai Binh

2016/7/27 | 06:39:15

VOVWORLD_ ខេត្ត​ Thai Binh មានទីតាំងនៅ
វាលសណ្ដទន្លេក្រហម​ភូមិភាគ​ខាង​ជើងវៀតណាម។
ខេត្តនេះត្រូវបានធម្មជាតិអំណោយផលដោយមាន
សមុទ្រ និងទន្លេធំចំនួន៣គឺទន្លេ Hoa ទន្លេLuocនិង
 ទន្លេក្រហម។ ក្រៅពីនោះនៅខេត្ត Thai Binhនៅ
មាន​វត្តអារាម និងវិហារជាច្រើនរួមជាមួយវប្បធម៌
ប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណជាតិទៀត
ផង។​

VOVWORLD_ ខេត្ត​ Thai Binh មានទីតាំងនៅវាលសណ្ដទន្លេក្រហម​ភូមិ
ភាគ​ខាង​ជើងវៀតណាម។ខេត្តនេះត្រូវបានធម្មជាតិអំណោយផលដោយមាន
សមុទ្រ និងទន្លេធំចំនួន៣គឺទន្លេ Hoa ទន្លេLuocនិង ទន្លេក្រហម។ ក្រៅពីនោះ
នៅខេត្ត Thai Binhនៅមាន​វត្តអារាម និងវិហារជាច្រើនរួមជាមួយវប្បធម៌
ប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណជាតិទៀតផង។​

   ពីរដ្ឋធានីហាណូយទៅខេត្ត​ Thai Binhចំងាយផ្លូវជាង១០០គីឡូម៉ែត្រ ធ្វើ
ដំណើរ​តាមរថយន្តអស់រយៈពេល២ម៉ោង។ មកដល់ទីនេះ ភ្ញៀវទេសចរនឹងឃើញ
មានឆ្នេរសមុទ្រ វាលស្រែស្រូវនិងចំការដើមឈើហូបផ្លែខៀវស្រងាត់។ប្រជាជននៅ
ខេត្តនេះភាគច្រើនធ្វើកសិកម្មហើយរស់នៅក្នុងបរិយាកាសសុខសាន្តត្រាន។ 
លោក Nguyen Van Nam ជាពលរដ្ឋមួយរូបរស់នៅខេត្ត Thai Binh បានសំណេះ
សំណាលថា

  “ មកទស្សនាខេត្ត Thai Binh នេះអ្នកនឹងមិនសូវឃើញមានកន្លែងកំសាន្ត​ 
ឡាន​ថ្មី​ឬសណ្ឋាគារធំៗនោះឡើយ។ ជំនួសមកវិញគឺទិដ្ឋភាពវាលស្រែស្រូវធំល្វឹង
ល្វើយ ហើយនៅតាមដងផ្លូវមានផ្ទះប្រជាជននិងសណ្ឋាគារធំល្មមសំរាប់ស្នាក់នៅ។ 
បរិយាកាសនៅទីនេះមិនអ៊ូអរដូចនៅទីក្រុងធំៗទេ។ជីវភាពរស់នៅសាមញ្ញសុខ
សាន្តត្រានបែបនឹងគឺជាលក្ខណៈដោយឡែករបស់ខេត្ត Thai Binh”។

ពីទីក្រុង Thai Binhធ្វើដំណើរប្រមាណ១០គីឡូម៉ែត្រគឺទៅដល់ស្រុក Dong Hung 
ភ្ញៀវទេសចរនឹងចូលទស្សនាបុរីវប្បធម៌ដ៏ល្បីឈ្មោះនៅ Thai Binh ដែលមាន​៣
ភូមិនៅជាប់គ្នាគឺភូមិ​ Khuoc ភូមិ Dong Cac និងភូមិLang Nguyen។

អញ្ជើញមកទស្សនាភូមិ Dong ឃុំDong Cacស្រុក Dong Hung ភ្ញៀវទេសចរ
នឹង​ឃើញ​ផ្ទាល់នឹងភ្នែកនូវក្រុមកសិករបញ្ជាតុក្កតាដោយបច្ចេកទេសយ៉ាងស្ទាត់
ជំនាញ​និងរស់រវើក។សិល្បករនៅភូមិ Dongមិនត្រឹមតែចេះបញ្ជាតុក្កតាប៉ុណ្ណោះ
ទេថែម​ទាំង​ចេះច្នៃរូបតុក្កតាទៀតផង។ ឈុតសំដែងតុក្កតារបស់ប្រជាកសិករ
ក្នុងភូមិតែងតែបង្ហាញពីជីវភាពរស់នៅនិងសកម្មភាពធ្វើស្រែរបស់បងប្អូននៅ
តំបន់ជនបទ។ 

វាលស្រែស្រូវនៅខេត្ត Thai Binh


បន្តដំណើរទៅកាន់ឃុំ Phong Chauស្រុក Dong Hung ភ្ញៀវទេសចរនឹង​បាន
កំសាន្ត​ការច្រៀង Cheo តាមរយៈទឹកដមសំនៀងពិរោះរបស់សិល្បករសិល្បការិនី
នៅភូមិKhuoc ។លោកBui Van Roជាពលរដ្ឋមួយរូបនៅភូមិ Khuocបានឲ្យដឹងថា

“ នៅប្រទេសវៀតណាមមានតំបន់ច្រៀង Cheo ២គឺខេត្ត​Ninh Binhនិង
ខេត្ត Thai Binh។នៅខេត្ត Thai Binh នាបច្ចុប្បន្នគេនៅរក្សាបាននូវសិល្បៈCheo
 បុរាណតាំង ពីមុន មកដែលរួមមានចំរៀង Cheo ពិសេសចំនួន២៨បទដែល
មានតែអ្នកភូមិ Khuocទេ​ទើបច្រៀងបាន”។

មកទស្សនាខេត្ត Thai Binh អ្នកទេសចរក៏អាចទៅលេងសមុទ្រមើល
ទេសភាព​ធម្មជាតិ​ដ៏ស្រស់ត្រកាល។ នាសព្វថ្ងៃនេះគេបានបើកបន្ថែមឆ្នេរថ្មី
ចំនួន២កន្លែងគួរឲ្យ​ទាក់​ទាញនោះគឺតំបន់ទេសចរណ៍អេកូឡូស៊ីសមុទ្រ Con
Vanh និងតំបន់ទេសចរណ៍​អេកូឡូស៊ីសមុទ្រ Con Den ចំងាយប្រមាណ៤០គីឡូ
ម៉ែត្រពីទីក្រុង Thai Binh៕ 


        

TAG
ខេត្ត Thai Binh/ច្រៀង Cheo

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត