logo

ទស្សនាចម្ការស្ត្របេរី Da Lat

2014/8/31 | 02:00:00
Vovworld-អ្នកដាំស្ត្របេរី Da Lat កំពុងប្ដូរទៅរូបសណ្ឋាន
ជសាវកម្ម (ដាំ​ដើម​ឈើគ្មានដី)។ ចំពោះវិធានការនេះ
ពេលណាចម្ការស្ត្របេរីក៏ខៀវស្រងាត់​ផ្លែ​ស្រស់ស្អាត។
មកនឹង Da Lat ក្រៅពីកន្លែងល្បីឈ្មោះដូចជាជ្រលង់ភ្នំ
ស្នេហា បឹង Than Tho ភូមិផ្កា Thai Phien នោះ ចម្ការស្ត្របេរីក៏ជាកន្លែងគួរឲ្យទាក់
ទាញ​មួយចំពោះភ្ញៀវទេសចរណ៍។


ទស្សនាចម្ការស្ត្របេរី Da Lat (vnbooking.com)

        Vovworld-ដោយសារអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ Da Lat សម​ស្របនឹងដើមឈើហូបផ្លែជាច្រើន ពិសេសគឺបណ្ដាប្រភេទផ្លែឈើនៅដំបន់​ត្រ
ជាក់​ដូចជាស្ត្របេរី។ ស្ត្របេរីមានឈ្មោះវិទ្យាសាស្ត្រគឺ Fragaria។ មុននេះជន Da
Lat គេដាំស្ត្របេរីតាមរបៀបប្រពៃណី គឺធ្វើដីជាជួរដូចជាដាំសណ្ដែកបន្លែ។ ឥឡូវ
នេះគេបានផ្ទេរទៅដាំតាមរបៀបជសាវកម្ម គឺជាដាំស្ត្របេរីលើទ្រើងខ្ពស់​ពី​ដី
ស្រោបទឹកនិងជីគីមីឲ្យដើមឈើដោយប្រព័ន្ធស្រោបទឹកបំពង់ស្រក់។ វិធានការ​នេះបានធ្វើឲ្យស្ត្របេរី Da Lat មានគុណភាពខ្ពស់ បង្កើនទិន្នផលនិងជៀសវាង​បាន
ដង្កូវជាច្រើន។ ក្រុមហ៊ុនជីវសាស្ត្រស្អាត Bio Fresh Da Lat មានចម្ការ​ស្ត្របេរី​​ជសាវកម្មក្នុងក្របខ័ណ្ឌបឹង Than Tho និងភ្ញៀវទេសចរណ៍មក Da Lat មិនអាច
រំលោងបានអាស័យដ្ឋាននេះឡើយ។ ក្នុងចម្ការស្ត្របេរី លោកស្រី Nguyen Thi Thuy នាយិការក្រុមហ៊ុនជីវសាស្ត្រស្អាត Bio Fresh Da Lat កំពុង​ឧទ្ទេសនាមឲ្យភ្ញៀវ
ទេសចរណ៍ដែលមកទស្សនាថា៖

        “នេះជាដើមស្ត្របេរីត្រូវបាននាំចូលពីបារាំង មានអាយុ១សប្ដាហ៍។​នេះជា​ប្រភេទឲ្យចេញផ្លែនិងមានមឹមដ៏ល្អ។ នៅខាងស្ដាំរបស់ភ្ញៀវទេសចរណ៍ នៅខាង​ក្រៅគឺដើមស្ត្របេរីមានអាយុ២ស្បដាហ៍កំពុងរីកលុតលាស់ដ៏ល្អ។ ពេលដើមឈើ​នៅតូចយើងខ្ញុំបានប្រើប្រមាញ់បាំងកំដៅដើម្បីរារាំងពន្លឺ។”

        ស្ត្របេរីត្រូវបានថែទាំដ៏ពិសេស។ នាពេលរាត្រី កំដៅក្នុងចម្ការស្ត្របេរីជា​
និច្ចកាល​បានរក្សាពី១៤អង្សា C ខ្ពស់បំផុតគឺ១៨អង្សារ C។ ចំណុចល្អរបស់ចម្ការ​នេះគឺដាំដោយបច្ចេកវិទ្យាខ្ពស់ មិនសូវប្រើប្រាស់ថ្នាំការពាររុក្ខជាតិ​ដោយហេតុ​នេះផលិតផលគ្មានដង្កូវ សុវត្ថិភាពសំរាប់អ្នកប្រើប្រាស់។​ ដោយហេតុនេះភ្ញៀវ​មកទស្សនាអាចថតរូបនិងពិសារស្ត្របេរីនៅនឹងចម្ការ។ ដោយហេតុនេះបាន​បង្កើតការទាក់ទាញចំពោះភ្ញៀវទស្សនា។ លោកស្រី Nguyen Diem My ភ្ញៀវ​ទស្សនាមកពីទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “ខ្ញុំនិងមិត្តភក្តិចូលចិត្តមកបណ្ដាចម្ការស្ត្របេរីដូច្នេះ។​ នេះជាឱកាសដើម្បី​ទស្សនាប្រជាកសិករដាំបណ្ដាប្រភេទផ្លែឈើស្អាត។​ឥឡូវនេះព័ត៌មានអំពី​ផលិត
ផល​ស្អាតដូច្នេះជនគ្រប់រូបចូលចិត្តណាស់ ចង់មកទីនេះឃើញផ្ទាល់នឹង​ភ្នែកនិង
ពិសារនៅទីផង។”

        នាបច្ចុប្បន្នរូបសណ្ឋានទេសចរណ៍ចម្ការស្ត្របេរីកំពុងបានប្រជាជន Da Lat រៀនសូត្របើកទូលាយនៅអាស័យដ្ឋានជាច្រើន។ ក្រៅពីចម្ការស្ត្របេរីមាន​ទ្រង់​ទ្រាយធំដូចជាកសិដ្ឋានរបស់ក្រុមហ៊ុនជីវសាស្ត្រស្អាត Bio Fresh Da Lat រឺចម្ការ​
ស្ត្របេរីរបស់លោក Nguyen Thanh Trung នៅសង្កាត់ទី៩នៅមានចម្ការរបស់​លោក
Nguyen Lam Thanh នៅវិថី Da Phu ដោយមានពូជស្ត្របេរីណូវែល​ហ្សេ​ឡង់ដ៏ផ្អែម។ ដោយរូបសណ្ឋានផលិតកម្មស្និទ្ធស្នាលនេះ ចម្ការស្ត្របេរីជសាវកម្ម​មិន​ត្រឹមតែ
នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចសំរាប់ក្រុមហ៊ុនជីវសាស្ត្រស្អាត Bio Fresh ក៏ដូចជា
កសិដ្ឋានជាច្រើនប៉ុណ្ណោះទេ​ថែមទាំងរួមចំណែកធ្វើឲ្យ​ពហុបែប​ប្រភេទទេសចរណ៍
នៅ Da Lat ទៀតផង។ លោក Nguyen Thanh Sang ក្រុមហ៊ុន​ទេសចរណ៍ Bac Lieu បាន
ឲ្យដឹងថា៖

        “ផលិតផលទេសចរណ៍របស់ Da Lat ដ៏សម្បូរបែប ពិសេសគឺ Da Lat មាន​ប្រភេទ
ផ្លែឈើជាច្រើន។ ខ្ញុំមកទីនេះមានផលិតផលពិសេសមួយគឺទស្សនា​ចម្ការ​ស្ត្របេរី នេះ
ជាផលិតផលស្អាតមួយ ល្អចំពោះសុខភាពជនគ្រប់រូប។ ខ្ញុំ​មាន​ការចាប់អារម្មណ៍ខ្លាំង
ចំពោះផលិតផលចម្ការស្ត្របេរីស្អាត។”

        ដោយសាររួមផ្សំនឹងទទួលភ្ញៀវទស្សនាដោយហេតុនេះពាណិជ្ជសញ្ញា​របស់
កសិដ្ឋានស្ត្របេរីស្អាតនេះកំពុងបានភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស​រកមកដូចជា
អាស័យដ្ឋានជឿទុកចិត្ត។ ជារៀងរាល់ថ្ងៃ បណ្ដាចម្ការស្ត្របេរីបាន​ទទួលភ្ញៀវជាច្រើន
កុកករបានរួមចំណែកបន្ថែមភាពទាក់ទាញសំរាប់វិថីភ្នំ Da Lat៕

TAG

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត