logo

ទស្សនាតំបន់ Dong Thap Muoi នារដូវទឹកឡើង

2016/12/7 | 09:16:24

VOVWORLD_នៅពេលទឹកពីទន្លេមេគង្គលើហូរ
ចុះមកទន្លេមេគង្គនោះគឺចាប់ផ្ដើមរដូវទឹកឡើង។ 
ចំពោះប្រជាជននៅតំបន់ Dong Thap Muoiភាគ
ខាងត្បូងវៀតណាម រដូវ​ទឹកជំនន់ជារដូវមមាញឹក
បំផុតក្នុងឆ្នាំ។ព្រោះក្នុងអំឡុងពេលនោះសត្វបក្សា
បក្សីរួមជាមួយពពួកមច្ឆាគ្រប់ប្រភេទជាច្រើនកុះករ
មកទីនេះរកចំណីដែលជាឱកាសល្អសំរាប់ប្រជាពលរដ្ឋ
ក្នុងតំបន់ចាប់ធ្វើម្ហូបនិងយកទៅលក់នៅផ្សារទៀត
ផង។

VOVWORLD_នៅពេលទឹកពីទន្លេមេគង្គលើហូរចុះមកទន្លេមេគង្គនោះ
គឺចាប់ផ្ដើមរដូវទឹកឡើង។ ចំពោះប្រជាជននៅតំបន់ Dong Thap Muoiភាគ
ខាងត្បូងវៀតណាម រដូវ​ទឹកជំនន់ជារដូវមមាញឹកបំផុតក្នុងឆ្នាំ។ព្រោះក្នុង
អំឡុងពេលនោះសត្វបក្សាបក្សីរួមជាមួយពពួកមច្ឆាគ្រប់ប្រភេទជាច្រើន
កុះករមកទីនេះរកចំណីដែលជាឱកាសល្អសំរាប់ប្រជាពលរដ្ឋក្នុងតំបន់ចាប់
ធ្វើម្ហូបនិងយកទៅលក់នៅផ្សារទៀតផង។

        ស្ថិតនៅចំងាយជិត២០០គីឡូម៉ែត្រពីទីក្រុងហូជីមិញDong Thap Muoi
ត្រូវ​បាន​ចាត់​ទុកជាខេត្តមានតំបន់អេកូឡូស៊ីល្បីឈ្មោះជាច្រើនបំផុតក្នុង
ទូទាំងប្រទេស​វៀត​ណាមដូចជាតំបន់ទេសចណ៍Xeo Quyt   Go Thap  Gao
Gong និងTram chim។ នៅតាម តំបន់អេកូឡូស៊ីទាំងនេះ ទេសភាពធម្មជាតិ
ដ៏ស្រស់ត្រកាលនៅរក្សាបានដដែលហើយកាន់តែស្រស់បំព្រងថែមទៀតនៅ
រដូវទឹកឡើង។ក្នុងរដូវទឹកជន់ នៅទីណាក៏ប្រទះឃើញប្រជាជនបង់សំណាញ់ 
ដាក់ឈ្នក់ចាប់ត្រីបង្កង។ត្រីលិញនិងផ្កាស្នោគឺជាម្ហូបពីសេស២មុខដែលធម្មជាតិ
ប្រទានជូនប្រជាជនតំបន់ក្នុងរដូវទឹកជំនន់។ត្រីលិញហែលតាមទឹកពីទន្លេ
មេគង្គលើចុះមកDong Thap Muoiយ៉ាងច្រើនដែលច្រើនបំផុតគឺនៅស្រុកHong
 Ngu និង​Dong Thap។ទោះបីជារដូវទឹកជំនន់ឆ្នាំនេះមកយឺតបន្តិចបើប្រៀបនឹង
ឆ្នាំទៅក្ដីតែ​ទឹកហូរ​ខ្លាំងនិងសំបូរត្រីបង្កងជាងឆ្នាំមុន។តាមលោកDoan Van Nam
 នៅទីរួមស្រុកTram chim បានឲ្យដឹងថាលោកជាកម្មករសំណង់តែនៅពេលទឹក
ឡើងម្ដងៗលោកតែងតែផ្អាកការងារនេះដើម្បីទៅបង់សំណាញ់ចាប់ត្រីលិញ។
លោក Nam បានថ្លែងថា

“ ធ្វើក​ម្មករសំណង់យ៉ាប់ណាស់ ការចាប់ត្រីនៅទីនេះស្រួលជាង។ឆ្នាំនេះ​
ដោយ​សារ​ត្រីសំបូរ​ជាងបានជាខ្ញុំចាប់បានច្រើនហើយខ្លះទុកធ្វើម៉ាំទៀតផង។
​និយាយរួម​គឺខ្ញុំ​រកបានចំណូលគ្រាន់បើ”។

រដូវទឹកឡើងនៅDong Thap Muoi


        ក្នុងរដូវទឹកជន់នៅ Tram chimខេត្តDong Thap Muoiមានបក្សាបក្សីគ្រប់
ប្រភេទ​ដូចជាទាព្រៃ កុក ខ្វែកមក​រកចំណីជាកូនត្រីក្រពិសនិងពពួកមឆ្ឆាផ្សេងៗ
ទៀត។​ពេល​ទឹក​ស្រកនៅឧទ្យានជាតិTram chimនេះមានសត្វក្រៀលក្បាលក្រហម
ជាច្រើនដែល​ធ្វើដំណើរ​តាមរដូវ​ហើរ​មក។តាមអ្នកស្រី Vu Kim Anh ជាមគ្គទេស
ទេសចរណ៍នៅ​មជ្ឈមណ្ឌល​អេកូឡូស៊ីTram chimបានឲ្យដឹងថា

  “​ សត្វក្រៀលក្បាលក្រមតែងតែហើរមកឧទ្យានជាតិTram chimនៅរដូវ​ប្រាំង
​ដែល​ចាប់​ពីចុងឆ្នាំរហូតដល់ខែមិនាឬខែមេសាឆ្នាំក្រោយ។នោះជាពេលដែលទឹក
ស្រក​ មានចំណីច្រើនហើយក្រៀលក្បាលក្រហមធ្វើដំណើរតាមរដូវទៅរកកន្លែង
ធ្វើសំបុក។សត្វបក្សីប្រភេទនេះគ្រាន់តែរស់នៅមជ្ឈមណ្ឌលព្រៃប៉ុណ្ណោះ”។

        ក្នុងរដូវទឹកឡើងនៅDong Thap Muoiមានបឹងផ្កាឈូកជាច្រើនដ៏ស្រស់ស្អាត។
​ផ្កា​ឈូកនៅទីនេះ​មានពណ៌សផងនិងពណ៌កូលាបផង។សោភ័ណភាពល្បីល្បាញនៃ​
ផ្កាឈូក​Dong Thap Muoiត្រូវបានបញ្ចូលទៅក្នុងកំណាព្យវៀតណាមតាំងពីយូរ​មក​
ហើយ។ក្រៅពីនោះនៅមានផ្ការំចង់ ព្រលិតរួមជាមួយសត្វគ្រប់ប្រភេទមានជា
អាទិ៍ពស់ថ្លាន់ ភេ និងអណ្ដើកជាដើម។

        ជារៀងរាល់ឆ្នាំ នៅរដូវទឹកឡើងចាប់ពីខែកញ្ញាដល់ខែធ្នូមានភ្ញៀវជាតិនិង
អន្តរជាតិចំនួនរាប់ហ្មឺននាក់បានមកកាន់Dong Thap Muoiដើម្បីទស្សនា
ទេសភាពធម្មជាតិដ៏​ស្រស់​ស្អាតព្រមទាំងពិសារម្ហូបឈ្ងុយឆ្ងាញ់នានានៅតំបន់
នេះទៀតផង៕

        

TAG
តំបន់ Dong Thap Muoi/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត