logo

ទស្សនាតំបន់ខ្ពង់រាប Moc Chau

2017/7/19 | 06:13:52
(VOVWORLD) -ខ្ពង់រាប Moc Chau ចំណុះខេត្ត Son La ភូមិភាគខាងជើងវៀតណាមជា កន្លែងទេសចរណ៍ល្បីឈ្មោះដោយមានអាកាសធាតុត្រជាក់ស្រួលទេស ភាពធម្មជាតិស្រស់ស្អាតនិងប្រជាជនរាក់ទាក់។ ក្រៅពីគយគន់ទេសភាពធម្មជាតិភ្ញៀវនៅទេសចរក៏ទៅលេងវាលស្មៅ ចំការតែ ការដ្ឋានចិញ្ចឹមគោយកទឹក ដោះ ឬចូលរួមជីវភាពរស់នៅជាមួយប្រជាពលរដ្ឋនៅនឹងកន្លែងទៀតផង។

ខ្ពង់រាប Moc Chau ចំណុះខេត្ត Son La ភូមិភាគខាងជើងវៀតណាមជា កន្លែងទេសចរណ៍ល្បីឈ្មោះដោយមានអាកាសធាតុត្រជាក់ស្រួលទេស ភាពធម្មជាតិស្រស់ស្អាតនិងប្រជាជនរាក់ទាក់។ ក្រៅពីគយគន់ទេសភាពធម្មជាតិភ្ញៀវនៅទេសចរក៏ទៅលេងវាលស្មៅ  ចំការតែ ការដ្ឋានចិញ្ចឹមគោយកទឹកដោះ ឬចូលរួមជីវភាពរស់នៅជាមួយប្រជាពលរដ្ឋនៅនឹងកន្លែងទៀតផង។

 ល្បែងប្រជាប្រិយនៅតំបន់ខ្ពង់រាប Moc Chau 

        តំបន់ខ្ពង់រាប Moc Chau មានកំពស់ជាមធ្យម១០៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ។ នេះជាតំបន់ខ្ពង់រាបធំបំផុតនិងស្អាតបំផុតនៅភូមិភាគខាងជើងវៀតណាមហើយបានប្រៀបប្រដូចជាDa Lat ទី២ទៀត។ ពេលមកទស្សនា Moc Chau អ្នកទេសចរ ភាគច្រើនតែងតែជ្រើសរើសរូបភាពទេសចរណ៍ homestay ក្នុងគោល បំណងបានហូបចុកស្នាក់នៅនិងចូលរួមជីវភាពរស់នៅជាមួយប្រជាជនក្នុងតំបន់។ ទួរទេសចរណ៍តាមបែបថ្មីនេះជួយឲ្យភ្ញៀវមានបទពិសោធន៍ល្អៗ ដោយបានចូលរួមស្វែងយល់ជាផ្ទាល់ពីវប្បធម៌របស់ប្រជាលរដ្ឋតាមរយៈសកម្មភាពធ្វើនំនិងលេងល្បែងប្រជាប្រិយ។ អ្នកស្រី Vu Thi Ngoc Anh ជាទេសចរមួយរូបមកពីទីក្រុងហាណូយបានឲ្យដឹងថា

        “ខ្ញុំនិងបងប្អូនក្នុងក្រុមសប្បាយរីករាយណាស់ដែលបានចូលចំការបេះប៉េងប៉ោះនិងស្ពៃ។ យើងខ្ញុំបានធ្វើការងារមួយចំនួនដែលមិនធ្លាប់ធ្វើពីមុនមក។ នេះជាបទពិសោធន៍ល្អអស្ចារ្យសំរាប់យើងទាំងអស់គ្នា”។

ចំការតែនៅ Moc Chau  

        ដោយក្ដាប់ជាប់នូវចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ គណៈកម្មការគ្រប់គ្រងទេសចរណ៍ស្រុក Moc Chau បានសហការជាមួយឃុំនិងសហករណ៍កសិកម្មមួយចំនួននៅនឹងតំបន់បើកទួរទេសចណ៍ផលិតនិងប្រមូលកសិផលស្អាតនៅតាមស្រែចំការនានា។ ស្ដីពីបញ្ហានេះលោកស្រី Dinh Thi Huong ប្រធានការិយាល័យវប្បធម៌ស្រុក Moc Chau ខេត្ត Son La បានថ្លែងថា

  “ ស្រុក Moc Chau បន្តយកចិត្តទុកដាក់លើការពង្រីកទួរទេសចរណ៍ទស្សនាកសិដ្ឋានចិញ្ចឹម គោយកទឹកដោះ។ ទី២គឺបញ្ជូនភ្ញៀវទៅលេងចំការតែ ស្វែងយល់ពីការដាំដុះនិងផលិតផលតែគ្រប់ប្រភេទ។ ក្នុងកាលៈទេសៈវិស័យទេសចរណ៍អភិវឌ្ឍន៍យ៉ាងខ្លាំងនាបច្ចុបន្ន យើងខ្ញុំខិតខំថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិដើម្បីទាក់ទាញភ្ញៀវឲ្យមកទស្សនា Moc Chau បានច្រើនថែមទៀត”។

 អ្នកទេសចរគយគន់ទេសភាពធម្មជាតិ 

        ជាពិសេស ពេលមកទស្សនាស្រុក Moc Chau ក្នុងនិទាឃៈរដូវ អ្នកទេសចរនឹងបានគយគន់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ នៅតាមទួលស្រែចំការគឺផ្ការគ្រប់ប្រភេទដូចជាផ្កាម៉ាក់ខៃពណ៌ក្រហម ផ្កាព្រូនពណ៌សរីកស្គុះស្គាយរួមជាមួយពពកគ្របដណ្ដប់លើជ្រលងភ្នំដែលធ្វើឲ្យទឹកដី Moc Chau មានសោភ័ណភាពដ៏ស្រស់ត្រកាល។ អ្នកស្រី Kieu Nhu ជាទេសចរមកពីក្រុងហាណូយបានចែករំលែកថា

    “នេះជាលើកដំបូងដែលខ្ញុំមកទស្សនា Moc Chau ហើយត្រេកអរណាស់។ ទីកន្លែងនេះមានទេសភាពធម្មជាតិដ៏ល្អស្អាតហើយប្រជាជនរួសរាយរាក់ទាក់គួរសមជាមួយភ្ញៀវ។ ព្រឹកមិញ ខ្ញុំទៅលេងទួលស្រល់គ្រប់ដណ្ដប់ទៅដោយអ័ព្ទដ៏ស្រស់ស្អាត”។

        ទន្ទឹមនឹងរូបភាពទេសចរណ៍ homestay ខ្ពង់រាប Moc Chau នៅមានកសិដ្ឋានចិញ្ចឹម គោយកទឹកដោះ  តំបន់ដាំផ្កានិងដំណាំបច្ចេកវិទ្យាខ្ពស់ទៀតផង។ ក្រៅពីនោះភ្ញៀវអាចទៅលេងរូងភ្នំ Hang Doi តំបន់ទឹកធ្លាក់ Dai Yem និងព្រៃស្រល់ Ban Ang ជាដើម៕

TAG
VOV/VOVworld/តំបន់ខ្ពង់រាប Moc Chau

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត