VOVWORLD_ស្ថិតចំងាយ៣០គីឡូម៉ែត្រពីទីរួម
ខេត្ត Ha Tien ប្រជុំកោះ Hai Tac ប្រៀបដូចជាត្បូង
មិនទាន់ច្នៃមួយគ្រប់របស់ផ្នែកទេសរណ៍ខេត្ត Kien
Giang។ ទោះបីមិនសូវល្បីឈ្មោះ ដូចកោះ Phu Quoc
និងប្រជុំគោះNam Duក្ដីតែប្រជុំកោះ Hai Tac មានទី
តាំងនៅឃុំ Tien Hai បានទាក់ទាញភ្ញៀវដោយសារ
ឈ្មោះមានន័យថាចោរសមុទ្ររួមជាមួយសោភ័ណភាព
ធម្មជាតិនិងជីវភាពរស់នៅស្រគត់ស្រគំរបស់ប្រជា
ពលរដ្ឋនៅលើកោះ។ក្នុងរយៈពេលប៉ុន្នានឆ្នាំកន្លងទៅ
នេះទីរួមខេត្ត Ha Tienបានប្រមូលផ្ដុំគ្រប់ប្រភព
កំលាំងដើម្បីកសាងឃុំ Tien Haiនិងប្រជុំកោះ Hai
Tac ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ទាក់ទាញមួយ។
VOVWORLD_ស្ថិតចំងាយ៣០គីឡូម៉ែត្រពីទីរួមខេត្ត Ha Tien ប្រជុំកោះ Hai
Tac ប្រៀបដូចជាត្បូងមិនទាន់ច្នៃមួយគ្រប់របស់ផ្នែកទេសរណ៍ខេត្ត Kien Giang។
ទោះបីមិនសូវល្បីឈ្មោះ ដូចកោះ Phu Quoc និងប្រជុំគោះNam Duក្ដីតែប្រជុំកោះ
Hai Tac មានទីតាំងនៅឃុំ Tien Hai បានទាក់ទាញភ្ញៀវដោយសារឈ្មោះមានន័យ
ថាចោរសមុទ្ររួមជាមួយសោភ័ណភាពធម្មជាតិនិងជីវភាពរស់នៅស្រគត់ស្រគំរបស់
ប្រជាពលរដ្ឋនៅលើកោះ។ក្នុងរយៈពេលប៉ុន្នានឆ្នាំកន្លងទៅនេះទីរួមខេត្ត Ha Tien
បានប្រមូលផ្ដុំគ្រប់ប្រភពកំលាំងដើម្បីកសាងឃុំ Tien Haiនិងប្រជុំកោះ Hai Tac
ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ទាក់ទាញមួយ។
ប្រជុំកោះ Hai Tac ទាំងមូលស្ថិតនៅឃុំ Tien Hai ក្នុងនោះកោះ Tre Lon ឬហៅ
ថាកោះ Doc ជាមជ្ឈមណ្ឌលឃុំ កោះ Tien Hai ដែលជាទីប្រជុំជន។ ប្រជុំកោះនេះរួម
មានកោះធំតូចចំនួន១៦ដែលបានប្រជាជនដាក់ឈ្មោះយ៉ាងចំឡែកដូចជា កោះ
Keo Ngua(កោះសេះ) កោះ Kien Vang (ស្រមោចភ្លើង) កោះ Tre Lon(ឬស្សីធំ)ជា
ដើម។
ប្រជាពលរដ្ឋនៅទីនេះរស់នៅដោយរបរនេសាទនិងចិញ្ចឹមមច្ឆាផល។ នា
បច្ចុប្បន្ន នៅក្នុងឃុំ Tien Hai មានគ្រួសារចំនួន៧០គ្រួប្រកបរបរចិញ្ចឹមត្រីក្នុងបែ
ចំនួន២០០បែដែលភាគច្រើនគឺត្រីមានតំលៃខ្ពស់មានជាអាទិ៍ត្រីតុកកែ ត្រី Cobia
ជាដើម។ ដោយមានទីតាំងស្ថិតក្នុងឈូងសមុទ្រ Ha Tien – Rach Gia និងឈូង
សមុទ្រថៃបានជាតំបន់នេះមិនសូវរងការបក់បោកដោយសារខ្យល់ព្យុះឡើយ។ម្យ៉ាង
ទៀតទឹកសមុទ្រថ្លាដោយមិនរងការបំពុលដែលជាការអំណោយផលចំពោះរបរចិញ្ចឹម
ជលផលនិងអភិវឌ្ឍន៍ទេសចរណ៍។ តាមលោក Hong Xuan Than ជាពលរដ្ឋមួយនាក់
នៅក្រុមទី៥ភូមិ Hon Treឃុំ Tien Hai បានឲ្យដឹងថា មុននេះប្រជាពលរដ្ឋគ្រាន់តែ
ចេញទៅលំហសមុទ្រនេសាទប៉ុណ្ណោះ។ពេលមានភ្ញៀវមកទស្សនាកោះគឺលោកចាត់
ទុកគេជាសមាជិកក្នុងគ្រួសារហើយឲ្យគេសំរាកក្នុងផ្ទះ។ បើភ្ញៀវចង់ទៅទស្សនាបែ
ត្រី ជិះទូកជុំវិញកោះ មុជក្រោមផ្ទៃទឹកមើលត្រីគឺលោកជូនទៅ។ ភ្ញៀវនិយមចូលចិត្ត
ណាស់ហើយប្រាប់គ្នាមកទស្សនាកោះនេះកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយហេតុនេះបរិយាកាសនៅលើកោះដាច់ស្រយាលមួយនេះ មានភាពសប្បាយអ៊ូអរ
និងប្រជាជននៅលើកោះក៏មានបន្ថែមការងារធ្វើដែរ។ លោក Hong Xuan Than
បានសំណេះសំណាលថា
“ ជួនកាលមានបងប្អូនពីដីគោកមកទស្សនាគឺខ្ញុំជួយឧបត្ថម្ភគេ។ ដោយសារ
មានភ្ញៀវមកទស្សនាកោះបានជាប្រជាពលរដ្ឋនៅទីនេះក៏មានបន្ថែមការងារធ្វើនិង
ចំណូលតាមរយៈការជួលផ្ទះសំណាក់និងលក់ម្ហូប”។
![]() |
| ភ្ញៀវទេសចរនិយមចូលចិត្តមកទស្សនាប្រជុំកោះ Hai Tac ដោយសារសោភ័ណភាពនៃវាលខ្សាច់ស ទឹកសមុទ្រខៀវស្រងាត់ ពន្លឺព្រះអាទិត្យព្រិចៗរួមទាំងរឿងព្រេងនិទានអំពីបណ្ដាក្រុមចោរសមុទ្រដែលបានផ្សាភា្ជប់ជាមួយប្រវតិ្តសាស្រ្តកកើតតំបន់នេះទៀតផង។ |
ភ្ញៀវទេសចរនិយមចូលចិត្តមកទស្សនាប្រជុំកោះ Hai Tac ដោយសារ
សោភ័ណភាពនៃវាលខ្សាច់ស ទឹកសមុទ្រខៀវស្រងាត់ ពន្លឺព្រះអាទិត្យព្រិចៗរួមទាំង
រឿងព្រេងនិទានអំពីបណ្ដាក្រុមចោរសមុទ្រដែលបានផ្សាភា្ជប់ជាមួយប្រវតិ្តសាស្រ្ត
កកើតតំបន់នេះទៀតផង។ លោក Nguyen Thanh Sang ជាភ្ញៀវទេសចរមួយរូបមក
ពីខេត្ត An Giang បានចែករំលែកថា
‘’ លឺមិត្តភកិ្តរៀបរាប់ថាកោះ Hai Tac នេះនៅរក្សាបានលក្ខណៈធម្មជាតិបាន
ជាខ្ញុំចង់ទៅទស្សនាម្ដង។ ខុសពីរមនីយដ្ឋានផ្សេងៗដែលត្រូវជួលបន្ទប់សណ្ឋាគារ
រឺផ្ទះសំណាក់ មកទស្សនាទីនេះខ្ញុំ នៅក្នុងខ្ទមមួយដាក់នៅទីរហោស្ថានដែលខ្ញុំចូល
ចិត្តណាស់”។
នាឆ្នាំ២០១៥កន្លងទៅ មានភ្ញៀវទេសចរចំនួន៣ហ្មឺននាក់មកទស្សនាឃុំកោះ
Tien Hai ហើយផ្ដល់មកនូវប្រាក់ចំណូលជិត៨ពាន់លានដុងជូនសហគមន៍តំបន់។
នាពេលខាងមុខនេះ សំណង់ថ្មីៗនឹងបានកសាងឡើងនៅ Tien Hai ដើម្បីបំរើ
ប្រជាជននិងភ្ញៀវទេសចររួមមានមជ្ឈមណ្ឌលរដ្ឋបាលឃុំ ផ្សារ ទីប្រជុំជន កំពង់ផែ
រមនីយដ្ឋានទេសចរណ៍ធម្មជាតិ រោងចក្រសំអាតសំរាម និងតបណ្ដាញភ្លើងជាតិ៕








