logo

ទស្សនាប្រជុំកោះ Nam Du នៅខេត្តKien Giang

2016/6/22 | 07:05:08

VOVWORLD_ Nam Du ជាប្រជុំកោះឆ្ងាយបំផុត
ចំណុះស្រុកKien Hai ខេត្តKien Giang ដែលមាន
ចំងាយ៦៥មាយពីទីក្រុងRach Gia។   ប្រជុំកោះ Nam
 Du មាន​កោះ​ធំ​តូច​ចំនួន​២១រួមជាមួយបណ្ដាឆ្នេរ
ខ្សាច់ធម្មជាតិដ៏ស្រស់ស្អាត។ នាបច្ចុប្បន្ននេះ Nam
Du បាន​ក្លាយ​ទៅជាគោលដៅទេសចរណ៍កំពុងពេញ
និយមចំពោះភ្ញៀវទេសចរ ជាតិ​និង​អន្តរជាតិ។

VOVWORLD_ Nam Du ជាប្រជុំកោះឆ្ងាយបំផុតចំណុះស្រុកKien Hai ខេត្ត
Kien Giang ដែលមានចំងាយ៦៥មាយពីទីក្រុងRach Gia។   ប្រជុំកោះ Nam Du
 មាន​កោះ​ធំ​តូច​ចំនួន​២១រួមជាមួយបណ្ដាឆ្នេរខ្សាច់ធម្មជាតិដ៏ស្រស់ស្អាត។ នា
បច្ចុប្បន្ននេះ Nam Du បាន​ក្លាយ​ទៅជាគោលដៅទេសចរណ៍កំពុងពេញនិយម
ចំពោះភ្ញៀវទេសចរ ជាតិ​និង​អន្តរជាតិ។

     ពីទីក្រុងRach Giaខេត្តKien Giang មធ្យោបាយតែមួយគតដើម្បីទៅកាន់ប្រជុំ
កោះ Nam Du នោះគឺកប៉ាល់ល្បឿនលឿន។បន្ទាប់ពីរយៈពេល២ម៉ោងធ្វើដំណើរ
លើសមុទ្រ​ កប៉ាល់នឹងចូលចតនៅកំពង់ផែកោះ Hon Lon ឬហៅថាកោះ Cu
Tron ជាកោះធំបំផុត​ក្នុងប្រជុំកោះ Nam Du។ នៅទីនេះទិដ្ឋភាពលក់ដូរគ្រឿង
សមុទ្រ ដូចជា​ត្រី បង្កង​និងខ្យងគ្រប់មុខ ប្រព្រឹត្ត​ទៅ​យ៉ាង​ផុលផុសនៅនឹង
ស្ពានផែ។ 

មកដល់កោះ Hon Lonភ្ញៀវទេសចរតែងតែជិះម៊ូតូទៅគយគន់ទេសភាព
ធម្មជាតិ​និង​​ស្វែង​យល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ។ ផ្លូវធំ ព័ទ្ធ​
ជុំវិញកោះHon Lonមានប្រវែង១២គីឡូម៉ែត្រ។ នៅកំពស់៣០០ម៉ែត្រពីនីវ៉ូទឹក
សមុទ្រភ្ញៀវទេសចរបានគយគន់កោះធំតូចនៅលើផ្ទៃទឹកសមុទ្រខៀវស្រងាត់។
 នៅតាមឆ្នេរសមុទ្រគឺបណ្ដាភូមិនេសាទដែលមានផ្ទះតូចច្រឡឹងស្ថិតនៅ
ក្រោមម្លប់ដូងយ៉ាងស្រស់ស្អាត។ រីឯនៅលំហសមុទ្រមានទូក រាប់រយកំពុង
នេសាទ។ តាមអ្នកស្រី Nguyen Hue Linh ជាភ្ញៀវទេសចរមកពីក្រុងហាណូយ
បានឲ្យដឹងថា

“ ខ្ញុំបានដឹងពីកោះ Nam Duនិងចង់មកទស្សនានៅទីនេះតាំងពីយូរ
មក​ហើយ។​ មកដល់កោះNam Du ចំណាប់អារម្មណ៍ដំបូងបង្អស់គឺទេសភាព
ស្រស់ស្អាត ​ទឹក​សមុទ្រ​​ថ្លាយង់ ហើយនៅជាប់ឆ្នេរខ្សាច់មានដូងច្រើន។នេះជា
ចំណុចខុសប្លែក​ពី​កោះដទៃ។ ”

Nam Du ជាប្រជុំកោះឆ្ងាយបំផុតចំណុះស្រុកKien Hai ខេត្តKien Giang ដែលមានចំងាយ៦៥មាយពីទីក្រុងRach Gia


នៅក្នុងដំណើរកំសាន្តកោះ Hon Lon ភ្ញៀវទេសចរមិនអាចរំលងឆ្នេរ
ខ្សាច់ Men​បាន​ឡើយ។ នេះជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅកោះNam
 Du ដោយមាន​ខ្សាច់​ស​ក្បុស និងទឹកថ្លាឆ្វង់អាចមើលឃើញដល់បាត។ អ្នក
ស្រី Bich Ty ជាភ្ញៀវ​ទេសចរ​មកពី​ក្រុងហូជីមីញបានឲ្យដឹងថា

“ ពេលមកដល់ Nam Du​ ខ្ញុំសង្កេតឃើញថាទឹកសមុទ្រគឺថ្លាខៀវស្រងាត់
 ហើយ​កោះ​នានា​សុទ្ធតែមានព្រៃឈើគ្របដណ្ដប់ប្រការនេះ​សរឲ្យ​ឃើញថា
បរិស្ថានត្រូវបាន​ថែរក្សាដ៏ល្អប្រសើរ។ ម្យ៉ាងទៀតការសំរាកលំហែកាយនៅ
ឆ្នេរខ្សាច់សម៉តខៃ ទឹកសមុទ្រថ្លាយង់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ
ពិតជាផ្ដល់នូវអារម្មណ៍ជក់ចិត្តបំបាត់ការនឿយហត់ក្រោយពីបំពេញការងារ”។

មកទស្សនាប្រជុំកោះ Nam Duនៅខេត្ត​Kien Giangភ្ញៀវទេសចរនៅ
មានៅឱកាស​ទៅ​កាន់កោះផ្សេងៗទៀត មានជាអាទិ៍  Hon Nom Ngoai
  Hon Nom Trong   Hon Dam Hon Hang   Hon Moc  Hon Tre  Hon Nhan
 និងHon Ngang។​នៅកោះទាំងនេះ ​អ្នក​ទេសចរ​ច្រើនតែស្វែងយល់របរ
ចិញ្ចឹមត្រីបែ ស្ទូចត្រី ឬជ្រមុជទឹកទស្សនាផ្កាថ្មជាដើម៕

        

TAG
ប្រជុំកោះ Nam Du/ខេត្តKien Giang

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត