logo

ទស្សនាប្រជុំផ្សារ Ha Lau មើលស្ត្រីស្លៀកសំពត់លេងបាល់ទាត់

2023/10/21 | 08:38:47

(VOVWORLD) - Ha Lau គឺជាតំបន់ព្រៃភ្នំតែមួយគត់នៃស្រុក Tien Yen (ខេត្ត Quang Ninh) ដែលនៅរក្សាទំនៀមទម្លាប់បើកប្រជុំផ្សារ។ មកទីនេះ ក្រៅពីការស្វែងយល់បន្ថែមពីលក្ខណៈវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិ ហើយអ្នកទស្សនាក៏អាចសម្របខ្លួនក្នុងការប្រកួតដ៏សប្បាយរបស់ក្រុមបាល់ទាត់នារី Ha Lau ផងដែរ។

ប្រជុំផ្សារ Ha Lau ត្រូវបានរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យទី ៤ នៅក្នុងខែ។ ផ្សារនេះមានផលិតផលប្រចាំតំបន់ជាច្រើនដូចជា៖ មាន់ Tien Yen, ទឹកឃ្មុំព្រៃ នំអន្សម សាច់ក្របី សំលៀកបំពាក់ប្រពៃណីជនជាតិ...។

ក្រៅពីសកម្មភាពទិញ លក់ដូរនៅឯផ្សារ អាជ្ញាធរឃុំក៏បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើន ដោយសង្ឃឹមថា Ha Lau ក្លាយជាគោលដៅដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao, ជនជាតិ San Chi, ជនជាតិ Tay...។ ក្នុងចំណោមនោះ លេចធ្លោបំផុតគឺការប្រកួតបាល់ទាត់នារី។ អ្នកលេងគឺជាប្រជាជននិងកម្មាភិបាលដែលកំពុងរស់នៅក្នុងឃុំ។
កីឡាការិនីស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ San Chi (អាវខៀវ សំពត់ខ្មៅ) និងជនជាតិ Dao Thanh Y។ រូបភាព៖ Lan Anh

ឃុំ Ha Lau បច្ចុប្បន្នមានភូមិចំនួន ៦ ប៉ុន្តែមានភូមិចំនួន ៤ ដែលមានក្រុមបាល់ទាត់នារីចូលរួមប្រកួតក្នុងរយៈប្រជុំផ្សារ។ ការប្រកួតនីមួយៗមានកីឡាការិនីចំនួន ១៦នាក់ ចែកជា២ក្រុម។ កីឡាការិនី Ha Lau ស្លៀកសម្លៀកបំពាក់ជនជាតិ Dao Thanh Y និង San Chi ដើម្បីលេងបាល់ទាត់។ លោកស្រី Ha Thi Hoa សមាជិកក្រុមបាល់ទាត់នារីបាននិយាយថា៖ “ការស្លៀកសម្លៀកបំពាក់ជាតិរបស់ជនជាតិ San Chi គឺពិបាកបន្តិច។ ពេលចង់ទាត់បាល់បញ្ចូលទីគឺពិបាកណាស់ ដែលតម្រូវឱ្យអ្នកលេងត្រូវរហ័សរហួននិងប៉ិនប្រសប់។ ខ្ញុំទាត់ចេញក្រៅទី ចំនួន ២ លើកហើយ”។

សំលៀកបំពាក់របស់ជនជាតិ Dao Thanh Y គំនួសពណ៌នៅលើវាលបាល់ទាត់។ រូបថត៖ Lan Anh

យោងតាមលោក Nguyen Van Quang កម្មាភិបាលសុរិយោដីឃុំ និងជាអាជ្ញាកណ្តាលក្រុមបាល់ទាត់នារី Ha Lau ប្រការគួរឱ្យចាប់អារម្មណ៍បំផុតអំពីក្រុមបាល់ទាត់នារី Ha Lau គឺស្ត្រីស្លៀកសម្លៀកបំពាក់ប្រពៃណីចូលរួមការប្រកួត។

“បើនិយាយពីអត្តសញ្ញាណ តំបន់នីមួយៗមានសម្លៀកបំពាក់ខុសៗគ្នា។ នៅក្នុងបាល់ទាត់ សម្លៀកបំពាក់ប៉ះពាល់ដល់សកម្មភាពខ្លះរបស់កីឡាការិនី ប៉ុន្តែនោះគឺជាអត្តសញ្ញាណដោយឡែករបស់ក្រុម”។

ទោះជាស្លៀកពាក់សំពត់ក៏ដោយ ប៉ុន្តែកីឡាការិនីបានឡេងអស់ពីសមត្ថភាព ហើយសើចស្បាយរីករាយក្អាកក្អាយ។ រូបថត៖ Lan Anh

កីឡាការិនីបាល់ទាត់នៅ Ha Lau ជាធម្មតាតែងតែធ្លាប់បង្រៀននៅថ្នាក់រៀន ទៅព្រៃ ធ្វើស្រែចំការប៉ុណ្ណោះ តែឥឡូវពាក់ស្បែកជើងលេងបាល់ទាត់។ នារីៗ បង្កើនល្បឿន លួចបោះបាល់ និងស៊ុតឈម្ងាយបាល់ ទោះបីពេលខ្លះមិនគោរពច្បាប់ក៏ដោយ ប៉ុន្តែភាពសប្បាយរីករាយតែងតែពោរពេញលើទីលានជាមួយនឹងគ្រាប់បាល់មូល។ Be Thi Ly គ្រូបង្រៀនមត្តេយ្យ ជនជាតិ Tay នៅ Ha Lau បានចែករំលែកថា៖ “ខ្ញុំមានអារម្មណ៍រីករាយ និងមោទនភាពខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា ប្រជុំផ្សារនៅតំបន់ព្រៃភ្នំនឹងរៀបចំសកម្មភាពបែបនេះជាច្រើនទៀត ដើម្បីប្រជាជនអាចចូលរួម ជួបប្រាស្រ័យជាមួយគ្នាទៅវិញទៅមក”។

កីឡាការិនីបានលេងប៉ាវដៃគ្នាដើម្បីជ្រើសរើសទីលាន។ រូបថត៖ Lan Anh

លោក Nguyen Thanh Tung ប្រធានស្តីទីឃុំ Ha Lau បានឲ្យដឹងថា ឃុំនៅរក្សាប្រជុំផ្សារ ដើម្បីឱ្យប្រជាជនមានកន្លែងលេងកីឡាដោយភ្ជាប់ទំនាក់ទំនងសាមគ្គីភាព ហើយភ្ញៀវទេសចរមានបទពិសោធន៍អ្វីមួយនៅពេលមកទស្សនា Tien Yen។

“ឃុំផ្តោតការយកចិត្តទុកដាក់វិនិយោគ និងបើកទូលាយសកម្មភាពវប្បធម៌ សិល្បៈ និងរៀបចំប្រជុំផ្សារ Ha Lau ចំនួន១ដងក្នុងមួយខែ។ ឃុំបានផ្សព្វផ្សាយដល់ប្រជាជន ឲ្យចូលរួមសកម្មភាពវប្បធម៌ សិល្បៈ និងទាក់ទាញភ្ញៀវទេសចរមកពីមូលដ្ឋានផ្សេងៗចូលរួមផងដែរ។ នេះក៏ជាឱកាសសម្រាប់ប្រជាជនតាមភូមិ ឃុំបានចូលរួមសកម្មភាពកម្សាន្ត វប្បធម៌ និងកីឡា ព្រមទាំងផ្លាស់ប្តូរផលិតផលកសិកម្មផងដែរ”។

ប្រជុំផ្សារ Ha Lau គឺជាកន្លែងដែលបង្ហាញយ៉ាងពេញលេញនូវជីវភាពខាងវប្បធម៌ និងស្មារតីរបស់ជនជាតិភាគតិច។ ការប្រកួតបាល់ទាត់នារីក្នុងក្របខណ្ឌប្រជុំផ្សារ ក៏ជាលក្ខណៈពិសេសទាក់ទាញភ្ញៀវទេសចរណ៍ពីទីជិត និងទីឆ្ងាយ និងជាឱកាសសម្រាប់តំបន់អភិវឌ្ឍន៍ទេសចរណ៍៕

TAG
VOV/VOVworld/ប្រជុំផ្សារ/បាល់ទាត់/ជនជាតិភាគតិច/ទេសចរណ៍/ខេត្ត Quang Ninh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត