logo

ទស្សនាផ្សាររាត្រី Da Lat

2016/3/23 | 08:44:23

VOVWORLD_ក្រុង Da Lat ឬហៅថាទីក្រុងផ្កា
ចំណុះខេត្តLam Dong ​ភាគ​កណ្ដាល​វៀតណាម។ ក្រៅពី
រមនីយដ្ឋានល្បីឈ្មោះនានា ផ្សាររាត្រី Da Latក៏ជាទី
កន្លែងដែល​ត្រូវ​បានភ្ញៀវទេសចរជាច្រើនកុះករនិយម
ចូលចិត្តមកទស្សនាផងដែរ។ គេមកនេះមិនត្រឹមតែ
ដើម្បីទិញរបស់របរជាអនុស្សវីយប៉ុណ្ណោះទេថែមទាំង
ដើម្បីស្វែងយល់វប្បធម៌របស់ប្រជាជនតំបន់ទៀតផង។

VOVWORLD_ក្រុង Da Lat ឬហៅថាទីក្រុងផ្កាចំណុះខេត្តLam Dong ​ភាគ
​កណ្ដាល​វៀតណាម។ ក្រៅពីរមនីយដ្ឋានល្បីឈ្មោះនានា ផ្សាររាត្រី Da Latក៏ជាទីកន្លែង
ដែល​ត្រូវ​បានភ្ញៀវទេសចរជាច្រើនកុះករនិយមចូលចិត្តមកទស្សនាផងដែរ។ គេមក
នេះមិនត្រឹមតែដើម្បីទិញរបស់របរជាអនុស្សវីយប៉ុណ្ណោះទេថែមទាំងដើម្បីស្វែងយល់
វប្បធម៌របស់ប្រជាជនតំបន់ទៀតផង។

          ធ្វើដំណើរតាមផ្លូវធំចូលទីក្រុង​ហើយឆ្លងស្ពានយ៉ាងរ៉ូម៉ានទិកនៃបឹង Xuan
Huong និងវិថី Nguyen Thi Minh Khai​ ពោរពេញទៅដោយពន្លឺព្រេចៗនៃភ្លើងតាម
ដងផ្លូ​វ​គឺភ្ញៀ​វ​ទេសចរនឹងទៅដល់ផ្សាររាត្រី Da Latដែលមានបរិយាកាសយ៉ាងអ៊ូអរ
សប្បាយរីករាយ។ ​នៅក្នុងផ្សារនេះមិនសូវឃើញមានមនុស្សដើរម្នាក់ឯងទេ ភាគ
ច្រើនគឺបុរសនារីទាំងគូៗកាន់ដៃគ្នាឬមិត្តភក្តិដើរជាក្រុម។ គេរកទិញអាវឡែន ផ្កា
ស្រស់ បន្លែផ្លែឈើឬភ្លក្សម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខរបស់តំបន់ទៀតផង។ អ្នកស្រីHa
 Diem My នៅខណ្ឌ Thu Duc ក្រុងហូជីមិញរួមជាមួយគ្រួសារមកសំរាកលំហែនៅ Da
 Lat ចុងសប្ដាហ៍បានឲ្យដឹងថា

 “ ពេលមកទស្សនាDa Lat​ម្ដងៗ ខ្ញុំតែងតែដើរផ្សាររាត្រីដោយសារនៅទីនេះ
 មាន លក្ខណៈវប្បធម៌ដោយឡែករបស់ទឹកដី Da Lat។ ខ្ញុំអាចទិញវត្ថុអនុស្សាវរីយ
ដូចជា​អាវ​និងកន្សែងឡែនឬក៏ទិញបន្លែផ្លែឈើស្ពៃខៀវ ការ៉ូត និងដំឡុងបារាំង​
ដែល​មាន​តំលៃ​ថោក ​ស្រស់និងសំបូរបែប”។  

        រីឯលោក Pham Bich Duy ជាទេសចរមកពីខណ្ឌ Binh Thanh ក្រុងហូជីមិញ
បាន​ចែករំលែកថា

     “​ ខ្ញុំមកទស្សនាផ្សាររាត្រី នេះ៤លើកហើយ។ កន្លែងនេះមានការទាក់ទាញ​យ៉ាង​
ខ្លាំង។ ខ្ញុំតែងតែទិញខោអាវ មួកឡែននិងស្រោមជើង។ ក្រៅពីវត្ថុអនុស្សាវរីយ​ 
យើងខ្ញុំ​នៅទីញចំណីអាហារពិសេសដូចជា ដំណាប់ និងទឹកផ្លែឈើគ្រប់មុខទៀត
ផង”។

ផ្សាររាត្រី Da Lat បើកទ្វារពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យហើយកាន់តែទាក់ទាញអតិថិជននិងភ្ញៀវពីមួយថ្ងៃទៅមួយថ្ងៃ។


        ទោះបីស្ថិតនៅតំបន់ខ្ពង់រាបក្ដីតែផ្សាររាត្រី Da Latក៏ទាក់ទាញភ្ញៀវទេសចរ​ដោយ​
សារ​គ្រឿងសមុទ្រគ្រប់មុខផងដែរ។ គ្រឿងសមុទ្រនៅទីនេះលក់ក្នុងតំលៃមិនសូវខ្ពស់​
ហើយឆ្ងាញ់ណាស់។ តាមលោក Nguyen Duc Tinh ជាអ្នកទេសចរមកពីខេត្ត Vinh
Phuc​ បានឲ្រដឹងថា

        “ផ្សាររាត្រី Da Lat មានលក់ស៊ុបជាច្រើនមុខយ៉ាងឆ្ងាញ់មកពីភូមិភាគខាងជើង
និង​ភាគកណ្ដាលដោយប្រើគ្រឿងផ្សំចំលែកនិងបន្លែស្រស់ស្អាត។ នៅតំបន់នេះ
អាកាសធាតុត្រជាក់ស្រួលហើយម្ហូបសាច់អាំងឆ្ងាញ់ណាស់។ ចំណែក ស្រានៅ Da Lat
វិញ ក៏ល្អ​ពិសេស​​​និងសំបូរបែបដែរ”។

        ទំនិញនៅផ្សាររាត្រី Da Lat មានគ្រប់ប្រភេទ តំលៃសមរម្យហើយការបំរើ
អតិថិជន​គឺ​ល្អ។ រដ្ឋអំណាចក្រុង Da Lat លើកទឹកចិត្តអាជីវករលក់ដូរ ធ្វើសេវា 
ដោយបំរើ​ភ្ញៀវ​ឲ្យ​បាន​ល្អ។ អ្នកស្រីLe Thi Hong Nhung ជាម្ចាស់ហាងលេខ៣៥ អា 
ផ្លូវ Nguyen Thi Minh Khai ផ្សាររាត្រី Da Latបានឲ្យដឹងថា

      “ អាជ្ញាធរជានិច្ចកាលលើកទឹកចិត្តប្រជាជនតំបន់លក់ទំនិញមានគុណភាព
ល្អ​និងសំបូរបែប។ ខ្ញុំលក់បណ្ដាមុខទំនិញពិសេសរបស់ Da Lat​ ដូចជា បន្លែ ផ្លែឈើ 
តែ​កាហ្វេនិង Atiso ដែលសុទ្ធតែបានផលិតនៅនឹងតំបន់។  ភ្ញៀវទេសចរភាគ
ច្រើន មកកាន់ផ្សារនាពេលយប់ ចំណែកអ្នកDa Lat ដើរផ្សារនេះជារៀងរាល់ថ្ងៃ”។

          ផ្សាររាត្រី Da Lat បើកទ្វារពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យហើយកាន់តែទាក់ទាញ​
អតិថិជននិងភ្ញៀវពីមួយថ្ងៃទៅមួយថ្ងៃ។ ការចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវ
ទេសចរចំពោះទីក្រុង Da Latនោះគឺសោភ័ណភាពខាងវប្បធម៌ ការរួសរាយរាក់
ទាក់ភ្ញៀវ​របស់ប្រជាពលរដ្ឋនៅតំបន់ខ្ពង់រាបនេះ៕

TAG
ផ្សាររាត្រី Da Lat

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត